​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បង្ហាញ​គំរូ​សន្លឹកឆ្នោត​

2002
ចែករម្លែក
  • 13
    Shares

​​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​(​គ​.​ជ​.​ប​)​បានបង្ហាញ​គំរូ​សន្លឹកឆ្នោត​សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ ការបង្ហាញ​ន​គំរូ​សន្លឹកឆ្នោត​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៨ ខណៈពេល​ការ បោះពុម្ព​សន្លឹកឆ្នោត​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​សប្តាហ៍​ក្រោយនេះ​។​

​លោក​ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ធ្លាប់បាន​បញ្ជាក់​ថាគ​.​ជ​.​ប​បានសម្រេច​ហើយ​អំពី​ទម្រង់​នៃ​សន្លឹកឆ្នោត​។​សន្លឹកឆ្នោត​ដែល​ត្រូវ​បោះពុម្ព​មាន​ចំនួន​ជាង​១០​លាន​៥​សែន​សន្លឹក​។​ក្នុងនោះ​មាន​សន្លឹកឆ្នោត​គំរូ​៣២៩.២០០​សន្លឹក​សន្លឹកឆ្នោត​មួយ​សន្លឹក​តម្លៃ​៩០០​រៀល​។​អ្នកបោះឆ្នោត​មាន​ចំនួន​តែ​ជាង ៨​លាន​៣​សែន​នាក់​។​

​គួរ​បញ្ជាក់ថា អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ សរុប​ចំនួន​ជាង ៨ ៣៨០ ២១៧​នាក់ គិត​ជា​ភាគរយ ៨៤,៨០​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​ប៉ាន់ស្មាន​អ្នកមាន​អាយុ ១៨​ឡើងទៅ ចំនួន ៩.៨៨២.៧៤៦​នាក់​។ ក្នុងនោះ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧ ជា​ស្រី ៤.៤៧០.៨៦៤​នាក់ គិត​ជា​ភាគរយ ៥៣,៣៥​ភាគរយ​។ ការិយាល័យ​បោះឆ្នោត​សរុប​ទូទាំងប្រទេស​មាន​ចំនួន ២២.៩៦៧​ការិយាល័យ​៕S/

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បង្ហាញ​គំរូ​សន្លឹកឆ្នោត​

#