​គណៈបក្ស​ប្រជាជនខេត្ត​ព្រះវិហារ​ទទួល​សមាជិក​អ​តី​តៈ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣៣៣​នាក់​

1432
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៨​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​បានទទួល​សមាជិក​អ​តី​តៈ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣៣៣​នាក់​បញ្ចូល​ជា​សមាជិក​របស់​បក្ស​ខ្លួន​។​ការប្រកាស​ទទួល​បញ្ចូល​ក្រោម​អធិបតីភាព​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​រវៀង​បានឱ្យដឹងថា​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​វត្តមាន​សមាជិក​សមាជិកា​រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ដែល​បានសម្រេច​ចិត្ត​ដ៍​ត្រឹមត្រូវ​ក្នុងការ​ចូលធ្វើ​ជីវភាព​នយោបាយ​ជាមួយ​គណៈបក្ស​ប្រជាជន​កម្ពុជា​នៅពេលនេះ​។​

​លោក​ពឹង​ទ្រី​ដា​បាន​សំណូមពរ​ទៅដល់​សមា​ជឹ​ក​ទាំង​៣៣៣​នាក់​ដែល​បានប្រកាស​បញ្ចូល​ជា​សមាជិក​របស់​គណៈបក្ស​ប្រជាជន​ពេញ​សិទ្ឋិ​នៅថ្ងៃនេះ​សុំ​ឱ្យមាន​ភាពស្មោះត្រង់​ជាមួយគ្នា​នឹង​នាំ​បងប្អូន​ទៅ​បោះឆ្នោត​ជូន​គណៈបក្ស​ប្រជាជន​ឱ្យបាន​គ្រប់គ្នា​នៅ​ថ្ងៃអាទិត្យ​ទី​២៩​ខែ​កក្ត​ដា​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​លោក​អ៊ុន ចាន់​ដា បាន​ថ្លែង​ការ​កោត​ស​សើរ​ដល់​ស្មារតី​របស់​សមាជិក​ស​មា​ជិ​ការ​អ​តី​តៈ​គណៈ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​៣៣៣​នាក់​ដែល​បានមក​ចូលរួម​ជាមួយ​គណៈបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​រួមគ្នា​រក​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​ជូន​សង្គមជាតិ​យើង​ឱ្យមាន​ការរីក​ចម្រើនប​ន្ថែ​ម​ទៀត​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា​គណៈបក្ស​ប្រជាជន​កម្ពុជា ប្រសូត្រ​ចេញពី​ប្រជាជន ដើម្បី​ប្រជាជន បម្រើប្រជាជន​ដោយស្មោះ​ត្រង់​បំផុត​។ គណៈ​ប្រជាជន​បាន​នាំ​ស្ថេរភាព សិ​ទ្ឋ​សេរីភាព គ្រប់បែប​យាង​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង និង​បាន​នាំមក​នូវ​ឯកភាព​ជាតិ​​ខ្មែរ​រួម​ឈាម​តែមួយ​។

មិនមាន​ប្រកាន់ពូជសាសន៍​ឬ​ពណ៍​សំ​ប្បុរ​អ្វី​ទាំងអស់ សមិទ្ធផល​ជាច្រើន​ដែល​​កើតមាន​និង​បន្ត​កើត​នៅ​ពេញ​ផ្ទៃ​ប្រទេស​ក៏ដោយ​សា​គោលការណ៍​ដឹកនាំ​ដ៍​ត្រឹមត្រូវ​របស់​គណៈ​​បក្ស​ប្រជាជនក្រោម​ការដឹង​នាំ​ដ៍​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​លោក​អ៊ុន​ចាន់​ដា​បាន​ថ្លែង​ផ្តាំ​​ផ្ញើ​ទៅដល​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​សុំចូល​រួម​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​នៅពេល​ខាងមុខនេះ ៕S/​

​គណៈបក្ស​ប្រជាជនខេត្ត​ព្រះវិហារ​ទទួល​សមាជិក​អ​តី​តៈ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣៣៣​នាក់​