​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​អនុវត្តន៍​រដ្ឋបាល​លើដី​ទំនាស់​ក្នុង​តំបន់​អភិវឌ្ឍន៍​

257

(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែវិច្ឆិកា​នេះ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ឬ​ស្សី​កែវ​ដឹកនាំ​កម្លាំងចម្រុះ​ដោយ​លោក​ប្រាជ្ញ​សីហា​អភិបាលរងខណ្ឌ​ឬ​ស្សី​កែវ​ចុះ​រុះរើ​រោង​និង​របង​សង់​លើ​តាំង​ដី​ទំនាស់​មួយកន្លែង​ស្ថិតនៅ​ភូមិ​ទួល​ពពែ​សង្កា​ត​ទួល​សង្កែ​២​ខណ្ឌ​ឬ​ស្សី​កែវ​។​

នៅក្នុង​ឱកាស​ចុះ​អនុវត្តន៍​ការងាររដ្ឋបាល​និង​បទបញ្ជា​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​បញ្ជា​ដោយ​លោក​ប្រាជ្ញ​សីហា​អភិបាលរងខណ្ឌ​ឬ​ស្សី​កែវ​ចុះ​រុះរើ​រោង​និង​របង​របស់​ឈ្មោះ​ថាច់​ស៊ី​សូ​ម៉ា​សង់​លោះ​ដី​ទំនាស់​ផ្លូវ​លេខ​១០២២​ស្ថិតនៅ​ក្នុងភូមិ​ទួល​ពពែ​សង្កាត់​ទួល​សង្កែ​២​ខណ្ឌ​ឬ​ស្សី​កែវ​។​

សមាសភាព​ចូលរួម​នាឱកាស​នេះ​រួមមាន​លោក​សន​សោ​ភ័​ណ្ឌ​នាយក​រដ្ឋបាល​ខណ្ឌ​២/​លោក​ស៊ុយ​ហ៊ុល​វិចិត្រ​មេ​បញ្ជា​រង​កងរាជអាវុធហត្ថ​ខណ្ឌ​៣/​ឈ្មោះ​ឃ្លោក​វុ​ឌ្ឍ​នី​អនុ​កា​រិដ​នស​ភ​ខណ្ឌ​៤/​ឈ្មោះ​លឹម​សា​មុ​ឌី​អនុប្រធាន​កា​រិ​អន្តរ​វិស័យ​ខណ្ឌ​៥/​ឈ្មោះ​ព្រុំ​រដ្ឋា​អនុប្រធាន​សណ្តាប់ធ្នាប់​ខ​ណ្ឌ ៦/​ឈ្មោះ​វៀច​សារ៉ាត់​តំណាង​រដ្ឋបាល​សង្កាត់​ទួល​សង្កែ​២​។​៧/​ឈ្មោះ​ហាក់​វុត្ថា​នាយរង​ប៉ុស្តិ​ទួល​សង្កែ​២ ៨/​ឈ្មោះ​ទូ​ចគ​ន្ធា​មេភូមិ​ទួល​ពពែ​និង​៩/​ឈ្មោះ​ហម​វិ​រះ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទួល​សង្កែ​ទី​២​។​

​ក្រោយពី​កម្លាំង​សមត្ថកិច្ច​ចុះមក​ដល់ទី​តាំង​ខាងលើ​ក្រុមការងារ​បាន​ពិនិត្យ​ជាក់ស្តែង​ឃើញថា​ទីតាំង​ខាងលើនេះ​មាន​រោង​ចំនួន​២​និង​របង​ឈើ​ព័ទ្ធ​ឡោះ​បន្លា​ព័ទ្ធ​ដី​ទំនាស់​ដោយ​រោង​ទាំងនោះ​សង់​ពី​ឈើ​ប្រក​ស័ង្កសី​នៅ​ខ​ណះ​ពេល​កម្លាំងចម្រុះ​កំពុង​ចុះ​អនុវត្តន៍។​ស្រាប់​តែមាន​លោក​មាស​សាវឿន​បាន​ចេញមក​អះអាងថា​ជា​ដី​របស់គាត់​និង​ធ្វើការ​សំណូមពរ​ដល់​ក្រុមការងារ​ដែល​កំពុង​អនុវត្តន៍​សុំ​ផ្អាក់​សកម្ម​ភាពជា​បណ្តោះអាសន្ន​ដោយ​ទុកពេល​១០​ថ្ងៃ​គឺ​គិត​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៧​ប្រសិនបើ​គ្មាន​លិខិតបញ្ជាក់​ចេញពី​ក្រុង​ថា​ដី​នេះ។

ជា​កម្មសិទ្ធិ​របស់​លោកមា​សាវឿន​ទេនោះ​ខាង​ភាគី​លើក​និង​ធ្វើការ​រុះរើ​រោង​និង​របង​ដោយ​ខ្លួនឯង​និង​អ្នកស្នាក់នៅ​ចេញ​ឲ្យ​អស់ពី​ទ​តាំង​ខាងលើនេះ​ផងដែរ​។​នៅ​ចំពោះមុខ​សមត្ថកិច្ច​ភាគី​លោក​មាស​សាវឿន​និង​ភាគី​លោកស្រី​លឹម​វណ្ណា​ឯកភាពគ្នា​នូវ​រាល់​ការសម្រេច​របស់​រដ្ឋបាល​រា​ធានី​ភ្នំពេញ​លោះ​ទីតាំង​នេះ​។​កំណត់ហេតុ​បាន​ញ្ច​ប់​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃខែ​ដ៏​ដែល​និង​បាន​អាន​ឲ្យ​ភាគី​ទាំងពីរ​ស្តាប់​និង​ផ្តិតមេដៃ​ទុកជា​ភស្តុតាង​ផងដែរ ៕S/​ដោយ​ម៉េង​សែ