​គណៈប្រតិភូ​ខេត្តស្វាយរៀង​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ជូនពរ​បុណ្យចូលឆ្នាំ​វៀតណាម​

374
ចែករម្លែក

ស្វាយរៀងៈ​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​ស្វាយរៀង​និង​លោក​ជុំ​ហាត​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កាលពី​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០១៩​បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្តស្វាយរៀង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ជូនពរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​វៀតណាម​នៅ​ខេត្ត​ឡុង​អាន​និង​ខេត្ត​តៃនិញ​។​

​អញ្ជើញ​ចូលរួម​ជាមួយ​គណៈប្រតិភូ នាឱកាស​នោះ រួមមាន​លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត​លោកនាយក​រដ្ឋបាល​សាលាខេត្ត​តំណាង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​អភិបាលស្រុក​។​បណ្ដា​សមត្ថកិច្ច​ឈរជើង​នៅតាម​ព្រំដែន​ខេត្តស្វាយរៀង​-​ឡុង​អាន​-​តៃនិញ ព្រមទាំង​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ។​

​សូមបញ្ជាក់ថា​ជា​រៀងរាល់ឆ្នាំ​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ប្រជាជន​វៀតណាម​គណៈប្រតិភូ​ខេត្តស្វាយរៀង តែងតែ​ចូលរួម​ជូនពរ​អបអរសាទរ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន​វៀតណាម នៅ​ខេត្ត​ឡុង​អាន និង​ខេត្ត​តៃនិញ ក្នុងនាម​ជា​ខេត្ត​ភូមិ​ផង​របង​ជិតគ្នា ប្រកបដោយ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ ៕S/​