​គណៈប្រតិភូ​ធុរកិច្ច​ហុងកុង​ជាន់ខ្ពស់​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​

1018
ចែករម្លែក

​ភ្នំពេញ​:​បេសកកម្ម​ជំនួញ​មួយ​ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង (HKTDC) នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ២០ ខែមីនា​ឆ្នាំ ២០១៨ ដើម្បី​ស្វែងរក​ឱកាស​សម្រាប់​កិច្ចសហប្រតិបត្តិការ វិនិយោគ​និង​ផលិតកម្ម​រវាង​កម្ពុជា និង​ហុងកុង​។​

​បេសកកម្ម​នេះ​នឹងត្រូវ​ដឹកនាំ​ដោយ​លោក Edward Yau លេខាធិការ​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​រដ្ឋបាល​រដ្ឋ​បាល​ពិសេស នៃ​រដ្ឋបាល​ក្រុង​ហុងកុង និង​លោកស្រី Margaret Fong នាយក​ប្រតិបត្តិ​នៃ HKTDC ។​

​ព្រឹ​ត្ដិ​ការណ៍​ធុរៈ​ដ៏​អស្ចារ្យ​នេះ ហុងកុង នឹង​ក្លាយ ជា​ដៃគូរ​របស់​លោកអ្នក​ក្នុងការ​ស្វែងរក​ឱកាស​អាជីវកម្ម​ថ្មី រួមជាមួយ​សិក្ខាសាលា អាហារ​ថ្ងៃត្រង់ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ The Great Duke Phnom Penh hotel ចាប់ពី​ម៉ោង ១២:០០ នា​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០១៨​នេះ​។

​សិក្ខាសាលា​នេះ បាន​សហការ​រៀបចំ​ដោយ សមាគម​ពាណិជ្ជកម្ម​ហុងកុង​នៅ​កម្ពុជា Hong Kong Business Association in Cambodia (HKBAC) ដែល​នឹង​ពិភាក្សា​សំខាន់​អំពី ឱកាស​សហការគ្នា​ក្នុង​ការផលិត និង​ការវិនិយោគ មានដូចជា​ផ្នែក​ហិរញ្ញវត្ថុ ធនាគារ និង​ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ និង​ផ្នែក​ច្បាប់ពាណិជ្ជកម្ម​សំខាន់ៗ​មួយចំនួនទៀត​។

​ក្រៅពី​លោក Edward Yau លោក ស្រី Margaret Fong នឹង​ថ្លែង​សន្ទរកថា​ស្វាគមន៍ ភ្ញៀវ​កិ​ត្ដិ​យស ដែលមាន​បណ្ឌិត​សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា បណ្ឌិត Jonathan Choi ប្រធាន​ក្រុមហ៊ុន Sunwah Group និង​ជា ប្រធានសភា​ពាណិជ្ជកម្ម​ចិន ហុងកុង​នឹងចូលរួម​ចែករំលែក​គំនិត​សំខាន់ៗ​លើ​វិស័យ​ពាណិជ្ជកម្ម​ផងដែរ​។​។​

​ទីក្រុង​ហុងកុង គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ជា​តំបន់​ពាណិជ្ជកម្ម​រវាង​ចិនដីគោក អាស៊ី និង​ពិភពលោក ហើយ​នៅក្នុង​សិក្ខាសាលា​នេះ នឹង​ពង្រឹង​បន្ថែមទៀត​ក្រោម​គម្រោង​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​។​

​គោលបំណង​នៃ​បេសកកម្ម​ពាណិជ្ជ​កម្មនេះ បង្កើតឡើង​ដើម្បី​ស្វែងរក​ឱកាស​សម្រាប់​ការវិនិយោគ និង​កិច្ច​សហ​ប្រិ​តិ​ប​ត្ដិ​ការ​អាជីវកម្ម ក្រោម​គំនិត​ផ្ដួចផ្ដើម​នៃ គម្រោង​ពាណិជ្ជកម្ម ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ និង​ជា​ផ្លូវ​សម្រាប់​សហ​មន៍​ធុរៈកិច្ច​នៅ​កម្ពុជា និង​ហុងកុង​។

​សិក្ខាសាលា​នេះ ក៏​នឹង​បង្ហាញ​ពី​ឱកាស​អាជីវកម្ម​នៅ​កម្ពុជា ដើម្បី​ទាញយក​ផលប្រយោជន៍​នៃ​ការវិនិយោគ​ជាមួយ​ហុងកុង ដើម្បី​ជំរុញ​ភាពជា​ដៃ​គុ​ក្នុង​តំបន់ ជាពិសេស​ការវិនិយោគ​លើ​ផ្នែក ហិរញ្ញវត្ថុ និង​ធនាគារ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្នែក​ច្បាប់​។​

​តាម​យ​រយៈ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ ដូចជា​ប្រព័ន្ធ​ច្បាប់ កម្រិត​របរ​បង់ពន្ធ​ទាប កម្រិត​ខ្ពស់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ និង​ការវិនិយោគ​ជឿនលឿន ទាំង​បណ្ដាញ​អ្នក​អភិវឌ្ឍន៍​ជាតិ និង​អន្ដរជាតិ រួមជាមួយ​នឹង​លំហូរ​ព័ត៌មាន​សេរី ចំពោះ​ទីផ្សា​នៃ​ការវិនិយោគ​ទំនិញ​នានា ហុងកុង​បាន​បង្កើតជា​ទម្រង់​នៃ​បណ្ដុំ​ព័ត៌មាន​មូលធន​ចំពោះ​ការវិនិយោគ និង​ហិរញ្ញវត្ថុ សម្រាប់​អ្នកវិនិយោគ​សកល​។

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង នាពេល​ថ្មីៗ​នេះ បាន​ជំរុញ និង​សម្របសម្រួល​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ ចំពោះ​សេដ្ឋកិច្ច ហុងកុង និង​អាស៊ាន​។

FTA នឹងចូលរួម​កាត់បន្ថយ​កត​ព្វ​កិច្ច​ពន្ធគយ ដែល​ត្រូវបាន​កំណត់ដោយ​អាស៊ាន និង​លើកកម្ពស់​ការប្រកួតប្រជែង​ជាស​កល របស់​ដៃគូរ​សហការ នៃ​ហុងកុង នៅក្នុង​ទីផ្សារ​សកល​។

ASEAN-Hong Kong FTA សហការ​ជាមួយ ASEAN-China FTA នឹង​បង្កើត​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ជិតស្និទ្ធ Closer Economic Partnership Arrangement (CEPA) រវាង ហុងកុង និង​ចិនដីគោក នឹង​ពង្រីក​តួនាទី​របស់​ហុងកុង ជា​មជ្ឈមណ្ឌល​សម្រាប់​ពាណិជ្ជកម្ម និង​សេវាកម្ម​អន្ដរជាតិ​។​

​ដោយសារ​កម្ពុជា​ជា​មូលដ្ឋាន​ផលិតកម្ម ដែល​ពេញនិយម សម្រាប់​ឧស្សាហកម្ម​ផលិតកម្ម​បេសកកម្ម​នេះ​នឹង​ជួយ​ក្រុមហ៊ុន​កម្ពុជា និង​ហុងកុង​ពិនិត្យមើល លទ្ធភាព​នៃ​ការសហការ​ផលិតកម្ម និង​ការពង្រីក​ផលិតកម្ម​តាមរយៈ​ការធ្វើ​សន្និសីទ​សារព័ត៌មាន​កិច្ចប្រជុំ​ពាណិជ្ជកម្ម និង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រោងចក្រ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​។​

​អំពី HKTDC
​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង (HKTDC) គឺជា​ស្ថាប័ន មួយ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ 1966 ជា​ដៃ​ទីផ្សារ​អន្តរជាតិ​សម្រាប់​ក្រុមហ៊ុន​ផលិត និង​អ្នកផ្តល់​សេវាកម្ម​ដែលមាន​មូលដ្ឋាន​នៅ​ហុងកុង​។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង Hong Kong Trade Development Council (HKTDC) គឺជា​ស្ថាប័ន​ស្របច្បាប់ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៦៦ ជា​ដៃគូ​ទីផ្សារ​អន្តរជាតិ របស់ ហុងកុង សម្រាប់​ក្រុមហ៊ុន អ្នកជំនួញ និង​អ្នកផ្តល់​សេវាកម្ម ដែលមាន​មូលដ្ឋាន​នៅ​ហុងកុង​។ HKTDC មាន​ការិយាល័យ​ជាង ៤០ នៅ​ទូទាំង​ពិភពលោក រួមទាំង ១៣​នៅ​ចិនដីគោក​។​
HKTDC មានការ​ប្តេជ្ញា​ចិ​ត្ដ​ក្នុង​ការបង្កើន​ការទំនាក់ទំនង ជាមួយ​អ្នក​តាម​យៈ​ឱកាស​អាជីវកម្ម ជាមួយ​វេទិកា​ដែលមាន​ប្រសិទ្ធភាព និង​ស្វែងយល់​ពី​តម្លៃ​ខាង​ក្នុងនៃ​ទីផ្សារ​។​
HKTDC បានដាក់​ឲ្យ ហុងកុង​ជា​អ្នកធ្វើ​សមាហរណកម្ម​មួយ​ដែល​អាច​ប្រមូលផ្តុំ​រដ្ឋាភិបាល អ្នក​មូលធន និង​អ្នកជំនាញ ដើម្បី​បង្កើន​ឱកាស​អាជីវកម្ម លើ​វិថី ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​។​
HKTDC មានការ​ប្តេជ្ញា​ចិ​ត្ដ​ក្នុង​ការបង្កើន​ការទំនាក់ទំនង ជាមួយ​អ្នក​តាម​យៈ​ឱកាស​អាជីវកម្ម ជាមួយ​វេទិកា​ដែលមាន​ប្រសិទ្ធភាព និង​ស្វែងយល់​ពី​តម្លៃ​ខាង​ក្នុងនៃ​ទីផ្សារ​។​
HKTDC បានដាក់​ឲ្យ ហុងកុង​ជា​អ្នកធ្វើ​សមាហរណកម្ម​មួយ​ដែល​អាច​ប្រមូលផ្តុំ​រដ្ឋាភិបាល អ្នក​មូលធន និង​អ្នកជំនាញ ដើម្បី​បង្កើន​ឱកាស​អាជីវកម្ម លើ​វិថី ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​៕L