​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់ ហ្វីលីពីន នឹង​មក​ទស្សនកិច្ច​កម្ពុជា នៅ​សប្ដាហ៍ ខាងមុខ​

541
ចែករម្លែក
  • 7
    Shares

ដោយ​៖ ទេព មង្គល​ / ភ្នំពេញ​៖ តប​តាម​ការអញ្ជើញ​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ គណៈប្រតិភូ​យោធា​ជាន់ខ្ពស់ហ្វីលីពីន ដឹកនាំ​ដោយលោក រី​ខា​ដូ អេ ដា​វីដ ជេ្ជអា ( Ricardo A David JR ) អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិហ្វីលីពីន នឹង​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច មិត្តភាព និង​ផ្លូវការ រយៈពេល ៤ ថ្ងៃ ចាប់ពី​ថ្ងៃទី ១១ ដល់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បើតាមសេចក្តីប្រកាស របស់ក្រសួងការពារជាតិ ចុះថ្ងៃទី៩ មីនា ឆ្នាំ២០១៩ នេះ បានបញ្ជាក់ថា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​ហ្វីលីពីន នឹង​អញ្ជើញ​ចូលរួមកិច្ចប្រជុំ​ទ្វេភាគី ស្តីពី​គណៈកម្មាធិការ សហប្រតិបត្តិការ យោធា​រួមគ្នា (JDCC) កម្ពុជា – ហ្វីលីពីន ដែល​កិច្ចប្រជុំ​នេះ នឹង​ប្រព្រឹត្តទៅក្រោម​អធិបតីភាព លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងការពារជាតិ នា​ទីស្តីការ​ក្រសួងការពារជាតិ​។​

​បន្ទាប់មក លោក រី​ខា​ដូ អេ ដា​វីដ ជេ្ជ​អា ព្រមទាំង​ប្រតិភូ​យោធាជាន់ខ្ពស់​ហ្វីលីពីន នឹង​ចូលជួប​សម្ដែងការគួរសមសម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ផងដែរ នៅ​វិមាន​មិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ៕​v/Ha