​គណ​ប​ក្យ​ប្រជាជន​កម្ពុជា​ប្រ​រ​ព្ធ​មិ​ទ្ទិញ​រំលឹក​ខួប​លើក​ទី​៦៨​នៅ​ស្នាក់ការ​ខេត្តក្រចេះ​

470
ចែករម្លែក

​ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖​លោក​ពេជ្រ​ប៊ុនធិន​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​មូលដ្ឋាន​ខេត្តក្រចេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រា​រព​ខួប​៦៨​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណ​ប​ក្យ​ប្រជាជន​កម្ពុជា (២៨​មិថុនា ឆ្នាំ​១៩៥១ – ២៨​មិថុនា ឆ្នាំ​២០១៩)​នៅ​ស្នាក់ការ​គណ​ប​ក្យ​ប្រជាជន​កម្ពុជា​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៩​។​

​លោក វ៉ា​ថន​អភិបាល​ខេត្តក្រចេះ​នឹង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្តក្រចេះ ព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិការ​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត លោក លោកស្រី ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត លោក លោកស្រី​ក្រុមការងារ​ចុះជួយ​ឃុំ សង្កាត់ និង​គណបក្ស​ក្រុង ស្រុក​ឃុំ​/​សង្កាត់​សាខា​បក្ស​ភូមិ​សកម្មជន​យុវជន​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ខេត្ត សរុប ២១០០​នាក់ ។​

លោក​ពេជ្រ​ប៊ុនធិន​បាន​បញ្ជាក់ថា​រយៈពេល​ជិត​៤០​ឆ្នាំ​បន្ទាប់​ពីថ្ងៃ​ជ័យជំនះ​៧​មករា​ក្រោម​កិច្ចដឹកនាំ​របស់​សម្ដេច​នាយករដ្ឋមន្ដ្រី​ហ៊ុនសែន​បានធ្វើ​ឲ្យ​សម្រេច​ជោគជ័យ​ដ៏​ធំធេង​លើ​គ្រប់​វិស័យ ក្នុង​ការកសាង អភិវឌ្ឍ​មាតុភូមិ និង​លើកស្ទួយ​ជីវភាព​របស់​ប្រជាជន និង ការបន្ត​ពង្រឹង​សន្តិភាព​ស្ថិរភាព សន្តិសុខ ។

​សណ្តាប់ធ្នាប់​សង្គម​ឱ្យបាន​រឹងមាំ​និង​ជំរុញ​ការកសាង​អភិវឌ្ឍន៍​ប្រទេស​លើ​គ្រប់​វិស័យ​ប្រកបដោយ​និរន្តរភាព​ដែលជា​សរសរ​ស្តម្ភ​គ្រឹះ​ដ៏​រឹងមាំ​ក្នុងការ​អភិវឌ្ឍ​បម្រើ​ប្រទេសជាតិ​ក្នុងការ​ឆ្លើយតប​ទៅ​ឆ​ន្ទះ​ម្ចាស់ឆ្នោត​៕S/