​គន្លឹះ​បំបាត់​ការឈឺចាប់​អញ្ចាញធ្មេញ​កូន​ជាទី​ស្រឡាញ់​របស់​អ្នក​

396
ចែករម្លែក

​អ្នក​អាច​សាកល្បង​វិធីសាស្ត្រ​មួយចំនួន ដើម្បី​បន្ធូរបន្ថយ​ការឈឺចាប់​អញ្ចាញធ្មេញ មុននឹង​សម្រេច​ប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ផ្សេងៗ​។​

​អ្នក​អាច​សាកល្បង​ដូចខាងក្រោម​នេះ ៖

• សង្កត់​ម្រាមដៃ​របស់​អ្នក​នៅលើ​អញ្ចាញធ្មេញ​ទារក​ដើម្បី​ឲ្យ​ស្ពឹក​ក្នុង​រយៈពេល​បណ្តោះអាសន្ន​

• ការផ្តល់​ក្បាលដោះ​ជ័រ​ឲ្យ​កូន​របស់​អ្នក​បៅ​លេង​ដែល​វា​ជួយ​កាត់បន្ថយ​ការឈឺ​ចាប់បាន​។​

​ប្រសិនបើ​កូន​របស់​អ្នកមាន​អាយុ​ច្រើនជាង ៦ ខែ នោះ​អ្នក​អាច​សាកល្បង​ដូចខាងក្រោម ៖

• ត្រូវ​ឲ្យ​កូន​របស់​អ្នក​ទំពារ​នូវ​វត្ថុ​រឹងៗ​ដែល​មិនមាន​រសជាតិ​ផ្អែម​ដូចជា​នំ​បុ័ង​ជាដើម ហើយ​អ្នក​ក៏​អាច​ប្រើ​នំ​បុ័ង​ដែល​កក​បាន​ផងដែរ​

• ត្រូវ​ផ្ដល់​ឲ្យ​កូន​របស់​អ្នក​នូវ​ផ្លែឈើ និង​បន្លែ​កកៗ​ដើម្បី​កាត់បន្ថយ​ការឈឺចាប់​នៅពេល​ទំពារ​

• អ្នក​ត្រូវ​ចេះ​សង្កេតមើល​កូន​អ្នក​នៅពេល​ទំពារ​នំ​បុ័ង ឬ​បន្លែ​រឹងៗ ឧទាហរណ៍ អ្នក​មិនត្រូវ​ប្រើ​ការ៉ុត​ឆៅ​នោះទេ ប្រសិនបើ​កូន​អ្នក​ទើបតែ​មាន​ធ្មេញ​តិចតួច​នោះ​ការ​ខាំ​របស់​កូន​អ្នក​អាចបង្កើត​បានជា​ដុំៗ​ដែល​អាចធ្វើ​ឲ្យ​កូន​អ្នក​អាច​ឈ្លក់​បាន​

• អ្នក​ក៏​អាច​ឲ្យ​កូន​អ្នក​ញុំ​ទឹកកក​បាន​ផងដែរ ប្រសិនបើ​កូន​អ្នក​អាច​ញុំ​អាហារ​បាន​អ្នក​ត្រូវ​ឲ្យ​កូន​អ្នក​ញុំ​ទឹក​ផ្លែឈើ​ត្រជាក់ៗ ឬ​ទឹកដោះគោ​ជូរ​។​

• ប្រសិនបើ​កូន​អ្នក​មិន​ព្រមធ្វើ​តាម​អ្នក​នោះទេ​អ្នក​ត្រូវ​ឪ​ប​កូន​អ្នក​ឲ្យ​ខ្លាំង​ព្រោះ​វា​ក៏​ជាការ​ព្យាបាល​ដ៏​ល្អ​មួយ​ផងដែរ​៕ ដោយៈ health.com.kh