​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​និង​អភិវឌ្ឍន៍​កសិកម្ម​ជំហាន​ពីរ​ចំណាយ​អស់​ជិត​១១​ម៉ឺន​ដុល្លារ​

190
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អាជ្ញាធរខេត្ត​កំពង់ចាម​បានបង្ហាញ​ថវិកា​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​ទន្លេសាប​ជំហាន​២​ក្នុង​រយ​:​ពេល​បាំ​បួន​ខែ​ឆ្នាំ​២០១៩ គឺ​បាន​ចំណាយ​អស់​ថវិកា​ចំនួន​៧៧,៥០​ភាគរយ​នៃ​ថវិកា​សរុប​ចំនួន​១៤១.២៤១,០៩​ដុល្លារ​។​

នៅក្នុង​របាយការណ៍​ស​ង្ខេ​ប​នៃ​ការអនុវត្ត​គម្រោង​ខាងលើ​ដែល​បានបង្ហាញ​នៅក្នុង​កិច្ចប្រជុំ​នៅ​សាលាខេត្ត​កំពង់ចាម​នារ​សៀ​ល​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​បាន​បញ្ជាក់ថា​ខេត្តកំពង់ចាម​ឆ្នាំ​២០១៩​នេះ​ថវិកា​ទទួលបាន​ពី​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប និង​ថវិកា​នៅសល់​កាលពី​ឆ្នាំ​២០១៨​សរុប​ចំនួន ១៤១.២៤១,០៩ ដុល្លារ​អាមេរិក​។​

​ក្នុង​នោះបាន​បែងចែក​សម្រាប់​គម្រោង​ថ្នាក់​ខេត្ត​ចំនួន​៣០.៥៣៦,៣៤​ដុល្លារ​គម្រោង​ថ្នាក់ស្រុក​ជា​គោលដៅ​ប្រាំ​ចំនួន ២០.៨០០,៧៥​ដុល្លារ និង​ថ្នាក់ឃុំ​ជា​គោលដៅ​ចំនួន ៤០ ចំនួន ៩០.៤២៨ ដុល្លារ​។ ការចំណាយ​រយ​:​ពេល ប្រាំបួន ខែ​ក្នុង​ឆ្នាំ​២០១៩​នេះ​បាន​ចំណាយ​អស់​ចំនួន ១០៩.៤៧០,៦៩​ដុល្លារ ឬ​ស្មើនឹង​ចំនួន ៧៧,៥០​ភាគរយ នៃ​ថវិកា​សរុប​ខាងលើ​។​

​ជាមួយ​នោះ​ថ្នាក់​ខេត្ត​ចំណាយ​អស់​ថវិកា​ចំនួន​២១.៦៤៤,៩៤​ដុល្លារ​ស្មើនឹង​៧០,៨៨​ភាគរយ​ថ្នាក់ស្រុក​ចំណាយ​អស់​ថវិកា​ចំនួន​១៤.៩៦៥,៧៥​ដុល្លារ​ស្មើនឹង​៧៣,៧៩​ភាគរយ​និង​ថ្នាក់ឃុំ​ចំណាយ​អស់​ថវិកា​ចំនួន ៧២.៨៦០​ដុល្លារ ស្មើនឹង ៨០,៥៧​ដុល្លារ​។​

លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ប្រាប់​ទៅ​ភាគី​ពាក់ព័ន្ធ​ដែលមាន​វត្តមាន​ចូលរួម​កិច្ចប្រជុំ​ប្រមាណ​១០០​នាក់​ថា​សូម​លោក​លោកស្រី​ដែលមាន​វត្តមាន​នា​ឳ​កាស​នេះ​ជ្រាប​និង​ជួយ​យកទៅ​ផ្សព្វផ្សាយ​ប្រាប់​ប្រជាពលរដ្ឋ​ជៀសវាង​ការ​ភ័​ណ្ឌ​ច្រឡំ​បន្តទៀត​នោះ​គឺ​គ្រប់​គម្រោង​អភិវឌ្ឍន៍​ទាំងអស់​ដែល​បាន​អនុវត្តន៍​នៅ​ថ្នាក់ក្រោម​ជាតិ​គឺជា​កម្មវិធី​របស់​រាជ​រដ្ឋាភិបាល​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​លើកឡើងថា​ការដែល​លោក​បញ្ជាក់​បែបនេះ​គឺ​ដោយសារ​កន្លងមក​មាន​ការផ្សព្វផ្សាយ​ខុស​នាពេល​កន្លងទៅ​គឺថា​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​ជា​របស់​អង្គការ ឬ​របស់​ប្រទេស​នេះ​ប្រទេស​នោះ​។ ធាតុពិត​ពួកគាត់​(​អង្គការ ឬ​ប្រទេស​) ជា​អ្នកគាំទ្រ​គម្រោង​អភិវឌ្ឍន៍ រីឯ​ការអនុវត្ត​គម្រោង​សុទ្ធតែជា​មន្ត្រី​រាជរដ្ឋាភិបាល​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​៕S/​