​គម្រោង​បង្កើត​ចំណតរថយន្ត​និង​ផ្សារ​បែងចែក​បន្លែ​នៅ​កប់​ស្រូវ​ចាប់ផ្តើម​ហើយ​

576
ចែករម្លែក
  • 192
    Shares

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​គម្រោង​សាងសង់​ចំណតរថយន្ត​ដឹកទំនិញ​និង​ផ្សារ​ចែកចាយ​បន្លែ​ផ្លែឈើ​លើ​ផ្ទៃដី​២០​ហិកតា​នៅជាប់​នឹង​ផ្លូវ​ទំនប់​បឹង​កប់​ស្រូវ​បានចាប់ផ្តើម​ចាក់ដី​ដើម្បី​ឈានទៅ​ដំណើរការ​សាងសង់​ពេល​ឆាប់ៗ​ខាងមុខនេះ​។​ការចាក់ដី​លប់​បឹង​នៅជាប់​នឹង​ផ្លូវ​ទំនប់​កប់​ស្រូវ​ដោយ​ពុំមាន​លើក​ប៉ាណូ​បង្ហាញ​ពី គម្រោង​អ្វី ជា របស់ អ្នក ណា នៅលើ​ដី​សាធារណៈ​របស់​រដ្ឋ​នេះ ធ្វើ​ឲ្យ​សាធារណៈជន​មិនបាន ដឹង រឿង​នាំឱ្យមាន​ការយល់ច្រឡំ​។​

​ទីតាំង​ចំណតរថយន្ត​ដឹកទំនិញ​និង​ផ្សារ​ចែកចាយ​បន្លែ​ផ្លែឈើ​ដែល​បង្កើតឡើង​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោយពី​មានការ​យល់ព្រម​ពី​រាជរដ្ឋាភិបាល​នេះ​មាន​ទីតាំង​នៅជាប់​នឹង​ស្ថានីយ​បូមទឹក​កប់​ស្រូវ​ទី​២ កែង​នឹង​ទំនប់​ការពារ​ទឹក​កខ្វក់​ដែល​ពុះ​កាត់​ពី​ត្បូង​ទៅ​ជើង​ចំ​កណ្តាល​បឹង​មាន​ផ្ទៃ​ជាង​៣.០០០​ហិកតា​នេះ​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើសុំ​រាជរដ្ឋាភិបាល​កាត់​យក​ផ្ទៃ​បឹង​កប់​ស្រូវ​ដែល​គ្រប់គ្រង​ដោយ​អនុក្រឹត្យ​មក​ធ្វើជា​ចំណតរថយន្ត​ដឹកទំនិញ​និង​ផ្សារ​បែងចែក​បន្លែ​ផ្លែឈើ​នេះ​ក្នុង​គោលបំណង​កាត់បន្ថយ​ការកក់ស្ទះ​ផ្លូវ​នៅក្នុង​ទីក្រុង​ភ្នំ​ព​ញ ជា​ពិ សេស​នៅលើ​ប្រព័ន្ធ​ផ្លូវ​ជុំវិញ​ផ្សារ​ដើម​គរ​និង​ផ្សារ​នាគ​មាស​។​

​រំលឹក​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៨​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានស្នើ​សុំ​ដី​ចំនួន​២០​ហិកតា​នៅ​បឹង​តា​មោក​(​កប់​ស្រូវ​)​ពី​រាជរដ្ឋាភិបាល​ដើម្បី​សាងសង់​ជា​ផ្សារ​ផ្គត់ផ្គង់​បន្លែ​និង​ជា​ចំណតរថយន្ត​នៅ​រាជធានី​ភ្នំពេញ ដោយមាន ការយល់ព្រម​ចេញ​ជា ស​.​ជ​.​ណ នៅ​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៨​។​

​នៅក្នុង​សេចក្តីជូនដំណឹង​(​សជណ​)​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​បានសរសេរថា​រាជរដ្ឋាភិបាល​បាន​យល់ព្រម​ជាគោលការណ៍​យក​ដី​ចំនួន​២០​ហិកតា​នៅ​បឹង​តា​មោក​ដើម្បី​សាងសង់​ជា​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ​និង​ជា​ចំណតរថយន្ត និង អនុញ្ញាត​រើ​ផ្សារ​បន្លែ​ពី​ផ្សារ​ដើម​គរ​ទៅ​ផ្សារ​ថ្មី​នៅ​បឹង​តា​មោក​វិញ​។​

​គួរ​និយាយ​ឲ្យ​ដឹងថា​បន្លែ​ផ្លែឈើ​មកពី​តាម​បណ្តា​ខេត្ត​និង​ប្រទេសជិតខាង​សព្ង​ថ្ងៃ​ត្រូវបាន​គេ​ដឹក​តាម​រថយន្ត​ធំ​ចូល​ទៅដល់​លើផ្លូវ​នានា​ជុំវិញ​ផ្សារ​នាគ​មាស​និង​ផ្លូវ​សំខាន់​ក្បែរ​ផ្សារ​ដើម​គរ​។​ដើម្បី​ធ្វើការ​បែងចែក​ទៅតាម​ផ្សារ​នៅក្នុង​ទីក្រុង​និង​ផ្សារ​នៅតាម​បណ្តា​ខេត្ត​នានា​វិញ​បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​និង​កកស្ទះ​ចរចារ​រាល់ថ្ងៃ​ដោយសារ​គេ​យក​ផ្លូវ​ធ្វើជា​ចំណត​និង​កន្លែង​បែងចែក​បន្លែ​ផ្លែឈើ​។​

​ទីតាំង​ចំណតរថយន្ត​ដឹកទំនិញ​និង​ផ្សារ​បែងចែក​បន្លែ​ផ្លែឈើ​នៅជាប់​នឹង​ផ្លូវ​ទំនប់​កប់​ស្រូវ​ដែលជា​គម្រោង​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​កំពុង​ត្រូវបាន​ចាក់ដី​លប់​នេះ​ធ្វើ​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​ដែល​បានឃើញ​មានការ​ចាប់អារម្មណ៍​។​

ពួកគាត់​(​អ្នកដំណើរ​)​ឆ្ងល់​និង​សង្ស័យ​ទៅ​រឿង​ផ្សេង​ដោយសារ​នៅលើ​ទីតាំង​នេះ​ពុំមាន​លើក​ប៉ាណូ​បង្ហាញ​ពី​គម្រោង​អ្វី​និង​ជា​គម្រោង​របស់​អ្នកណា​។​នៅតាម​ទីតាំង​គម្រោង​នីមួយៗ គួរ​លើក​ប៉ាណូ​បង្ហាញ​គម្រោង​ចៀសវាង​មហាជន​មានការ​ភ័​ណ្ឌ​ច្រឡំ​នាំ​ពិបាកធ្វើ​ការបកស្រាយ​ដូចជា​ដៃទន្លេ​បាសាក់​ជាដើម​៕S/

​ទីតាំង​ចំណតរថយន្ត​និង​ផ្សារ​បែងចែក​បន្លែ​ផ្លែឈើ​នៅ​បឹង​កប់​ស្រូវ​កំពុង​ត្រូវបាន​ចាក់ដី​ដើម្បី​សាងសង់​។​

#