​គម្រោង​បុរី​ជា​រីង​៧០​ប្រកាស​លក់​គេហដ្ឋាន​ថ្មី​បញ្ចុះតម្លៃ​រហូតដល់​៧​ភាគរយ​

559
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​បុរី​ជា​រីនឹង​ប្រកា​សលក់​គេហដ្ឋាន​ថ្មី​ក្នុង​គម្រោង​បុរី​ជា​រីង​៧០​ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ដោយ​បញ្ចុះតម្លៃ​រហូតដល់​៧​ភាគរយ នៅ​ថ្ងៃទី​៩ និង ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

នេះ​គឺជា​ដំណាក់កាល​ទី​១​នៃ​ការបើក​លក់ ដោយ​បុរី ជា​រី ង ៧០ ដែល​គ្រោង​នឹង​ប្រកា​សលក់​គេហដ្ឋាន​ចំនួន​២​ប្រភេទ ដែល​រួមមាន ហ្ស​ប​ហោ​ស៍ និង វីឡា​កូនកាត់​។​ក្រៅពី​គេហដ្ឋាន គម្រោង​បុរី ជា​រី ក៏​នឹងមាន អគារ​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​ផងដែរ​។​

គម្រោង​បុរី​ជា​រីង​៧០​ជា​គម្រោង​ដ៏​ធំ​នេះ​និង​ជា​ប្រភេទ​គម្រោង​អភិវឌ្ឍ​លំនៅឋាន​បែប​ទំនើប​ចម្រុះ​សាងសង់​នៅលើ​ផ្ទៃដី​១០​ហិកតា​ជាង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ដែលជា​ទីតាំង​ពោរពេញ​ទៅដោយ​សក្ដានុពល​សេដ្ឋកិច្ច​ព្រមទាំង​ជា​តំបន់​មាន​សន្ទុះ​អភិវឌ្ឍ​ខ្ពស់​និង​អំណោយផល​ដល់​ការប្រកប​របរ​អាជីវ​កម្ម​ខ្លាំង​។​

​ដោយសារ​ទីតាំង​មាន​ចម្ងាយ​ត្រឹមតែ​៣​នាទី​តែប៉ុណ្ណោះ​ពី​រង្វង់​ចោមចៅ​។​ទីតាំង​នេះ​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅ​ផ្សារ​ទំនើប​មន្ទីរពេទ្យ​ហាង​កាហ្វេ​ភោជនីយដ្ឋាន​និង​សាលារៀន​ជាច្រើន​ដូចជា​៖​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​សាលា​សុវណ្ណ​ភូមិ​ព្រមទាំង​ចរន្ត​ផ្លូវ​ខ្វាត់ខ្វែង​។

​ការអភិវឌ្ឍ​របស់​ផ្លូវជាតិ​លេខ​៣​ដែល​នឹង​ពង្រីក​ជា​ផ្លូវ ៤​កន្លង ព្រមទាំង​មាន​ស្ពាន​អាកាស​ចោមចៅ​។ ធ្វើ​ឲ្យ​គម្រោង បុរី ជា​រី ង​៧០ មានការ​ចាប់អារម្មណ៍​ជាខ្លាំង​ហើយ​តម្លៃ​អចលនទ្រព្យ​កើន​ឡើងជា​រៀងរាល់ថ្ងៃ​ព្រមទាំង​នឹង​ផ្ដល់​សក្ដានុពល​ក្នុងការ​វិនិយោក​នាពេល​បច្ចុប្បន្ន និង​អនាគត​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ការិយាល័យ​កណ្ដាល បុរី ជា​រី អាស័យដ្ឋាន ផ្ទះ​លេខ 01​អេ ផ្លូវជាតិ​លេខ​៣ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទូរស័ព្ទ​លេ​ខៈ 077 999 660 / 081 999 660៕S/