​គម្រោង​វិនិយោគ​ចំនួន​ប្រាំបី​ដែលមាន​ទឹកប្រាក់​ជាង​៤០០​លាន​ដុល្លារ​បានទទួល​ការសម្រេច​ចុះបញ្ជី​ស្ថាពរ​

2047
ចែករម្លែក
  • 7
    Shares

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ស៊ី​ឌី​ស៊ី​(CDC)​បានបញ្ជាក់​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន​ប្រាំបី​ដែលមាន​ទឹកប្រាក់​វិនិយោគ​ជាង​៤០០​លាន​ដុល្លារ​អាមេរិក​និង​បង្កើត​ការងារ​រាប់ពាន់​កន្លែង​នោះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ទាំងនោះ​ហើយ​។​

​គំរូ​ប្លង់​ទីតាំង​វិនិយោគ​(​រូបថត​ស៊ី​ឌី​ស៊ី​)​

​ ​ប្រភព​ដដែល​បន្តថា​ក្រុមហ៊ុន​ទាំង​ប្រាំមួយ ក្នុងនោះ​មា​នៈទី​១-“KIRI APHIVATH CO.,LTD.” គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​(​ដាំ​កៅស៊ូ​)​និង​រោងចក្រ​កែច្នៃ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​ភ្នំ​កុក ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ។​មាន​ទុនវិនិយោគ​ប្រមាណ ១១,៣៤​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន ៥៩០​កន្លែង​។​ទី​២-“QIN YUE GARDEN HOTEL CO.,LTD.” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៣៥០​បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អុង សង្កាត់​រាម ខណ្ឌ​ព្រៃនប់ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ២៧,៦២​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ២៨៩​កន្លែង​។​ទី​៣-“HUAYU XINPENG PLASTICE(CAMBODIA)CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ប្រើ​ប្រាស់​ពី​ប្លា​ស្ទីក​ដែលមាន​ទីតាំង​វិ និ​យោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣,២៦​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១៧៦​កន្លែង​។​ទី​៤-“CAMBODIAN PACKAGING CHAKREY TING CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បោង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត មាន​ទុនវិនិយោគ​ប្រមាណ ២០,៥៩​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៣០៩​កន្លែង​។​ទី​៥-“TRY PHEAP IMPORT EXPORT CO.,LTD.” គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​ដំណាំ​កៅស៊ូ​) និង​សាងសង់​រោងចក្រ​កែច្នៃ ស្ថិតនៅ​ភូមិ​អូរ​ពោធិ៍ ឃុំ​រមណី ស្រុក​រវៀង ខេត្តព្រះវិហារ មាន​ទុនវិនិយោគ​ប្រមាណ ២៤,៤៩​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៥៤៧​កន្លែង​។​
​ ​ចំណែក​ទី​៦- “MING FAI ENTERPRISE (CAMBODIA) CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ ផលិត​គ្រឿងសំអាង និង​សំបក​ដប​គ្រឿងសំអាង ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤១ (​ផ្លូវ​ព្រះ​អង្គឌួង​) ភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុង​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ១០,៣៣​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៤៧០​កន្លែង​។​​ទី​៧-“PRINCE HUAN YU REAL ESTATE” គម្រោង​សាងសង់​-​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន ២.១០៣​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ៣០០​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ២.៦៨១​កន្លែង​និង​ទី​៨-“XIN HAO HUI ENTERTAINMENT CO.,LTD.” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ និង​រី​សត ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ១១​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន ២៦១​កន្លែង​។​

​ដោយ​កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា​កន្លងទៅ​ស៊ី​ឌី​ស៊ី​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា​គណៈកម្មាធិកា​រ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ឯកភាព​ឱ្យធ្វើ​ការវិនិយោគ​តែ​ពុំមាន​ការលើកទឹកចិត្ត សម្រាប់​គម្រោង​បង្កើត​រោងចក្រ​ផលិត​បារី​របស់​ក្រុមហ៊ុន “Y SENG CO.,LTD” ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ២,២៨​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៣១២​កន្លែង​។​

​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ក៏បាន​សម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ប្រាំមួយ​ក្នុងនោះ​ទី​១-“KAUSU EAH LEO BM JOINT STOCK CO.,LTD.” គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​ដាំ​កៅស៊ូ​)​និង​រោងចក្រ​កែច្នៃ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​សេ​ដា​ស្រុក​លំផាត់​ខេត្តរតនគិរី​មាន​ទុនវិនិយោគ​ប្រមាណ ៤៣,៦៤​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១.១៤០​កន្លែង​។​ទី​២-“TJN PROPERTIES CO.,LTD.” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​២៣០​បន្ទប់​និង​រី​សត​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ១៥​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៣១៥​កន្លែង​។​ទី​៣-“ASIAN DI YI DIAN LAN CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែ​អគ្គិសនី​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​រការ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,០៨​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១៣៣​កន្លែង​។​ទី​៤-“GRAND PRODUCTION CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ ភូមិ​ស្វាយជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៣,៤២​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ២៤៩​កន្លែង​។​ទី​៥-“CREDSTAR WASHING & PROCESSING CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​បោកគក់ និង​ជ្រលក់​ពណ៌ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៣ ភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះ​និ​ពា្វ​ន្ត ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,១០​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១៨៤​កន្លែង​។​​ចំណែក​​ទី​៦-“PCAM BEVERAGE CO.,LTD.” គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ភេសជ្ជៈ និង​ទឹកបរិសុទ្ធ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ពោធិ៍​សែន​ជ័យ (​អតីត​ខណ្ឌ​ព្រែក​ព្នៅ​) រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ១១,៦០​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៤២០​កន្លែង​៕សរន

​គំរូ​ប្លង់​ទីតាំង​វិនិយោគ​(​រូបថត​ស៊ី​ឌី​ស៊ី​)​

#