​គម្រោង​វិនិយោគ​តម្លៃ​ជាង​៥០​លាន​ដុល្លារ​បានសម្រេច​ចុះបញ្ជី​

773
ចែករម្លែក
  • 3
    Shares

ដោយៈ ពៅ​និមល / ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ហៅ​កាត់​ថា​ស៊ី​ឌី​ស៊ី (CDC) បានបញ្ជាក់​កាលពី​រសៀល​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០១៩​ថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ដែលមាន​ទឹកប្រាក់​វិនិយោគ​ជាង​៥២​លាន​ដុល្លារ​និង​បង្កើត​ការងារ​ជាង​៤.០០០​កន្លែង​។​

​ប្រភព​ដដែល​ប្រាប់ថា ក្រុមហ៊ុន​ដែល​ទទួល​នូវ​ការសម្រេច​នេះ ក្នុងនោះ​ទី​១-“YIMGJIA (CAMBODIA) ART SUPPLY MFG CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ផ្ទាំង​ស៊ុម​គំនូរ​រូបថត និង​សម្ភារៈ​សម្រាប់​រចនា​ស៊ុប​រូបថត ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៥,៩​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​ចំនួន ៨៧៩​កន្លែង​។​ទី​២-“CNDEGRE INTERNATIONAL (KH) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង វិនិយោគ​ស្ថិតនៅ​ភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣៣,៨​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ២.០០៥​កន្លែង​។​ទី​៣-“BIG C SUPERCENTER (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​ទុនវិនិយោគ​ប្រមាណ ៦,៨​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១.២២២​កន្លែង​។​

​ប្រភព​បន្តថា​៤-“HUABAOSUYE PLASTIC PRODUCTS (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់យួរ​ប្លា​ស្ទីក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​អតីត​ខណ្ឌដង្កោ​) រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,២​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១៣៩​កន្លែង​និង​ទី​៥-“ZHAOHUI FILTER CO., LTD”​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ម៉ាស៊ីន​បូម​ធូលី និង​តម្រង​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ និង​ទឹក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា អគារ​៥A ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,៣​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៥៦​កន្លែង​។​

​គំរូ​ប្លង់​ទីតាំង​វិនិយោគ​(​រូបថត​ស៊ី​ឌី​ស៊ី​)

​គួររំលឹកថា​កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ​ស៊ី​ឌី​ស៊ី​បានប្រកាស​ផងដែរ​ពី​ការចុះបញ្ជី​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ប្រាំ ដែលមាន​ទុន​ជាង​៦០០​លាន​អាម៉េរិក​ដុល្លារ ដែល​វិនិយោគ​លើ​គម្រោង​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​៕ ល​