​គម្រោង​វិនិយោគ​តម្លៃ​ជាង​២២លាន​ដុល្លារ​ទទួលបាន​ការសម្រេច​

1163
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន​បួន​ដែលមាន​តម្លៃ​ជាង​២២​លាន​ដុល្លារ​អាម៉េរិក​និង​បង្កើត​ការងារ​ជិត​មួយ​ម៉ឺន​នាក់បានទទួល​នូវ​ការសម្រេច​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ស៊ី​ឌី​ស៊ី​។​

​គំរូ​ប្លង់​ទីតាំង​វិនិយោគ​(​រូបថត ស៊ី​ឌី​ស៊ី​)​

​យោងតាម​ប្រភពពី​ស៊ី​ឌី​ស៊ី​កាលពី​រសៀល​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​បួន​។​ក្នុងនោះ​១-“PERFECT VISION FASHION​ (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កំ​ប៉ោ ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៥,១៨​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៧៨៣​ន្លែ​ង​។​

​ទី​២-“JH GARMENT (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​៣ (​អតីត​ភូមិ​ភ្នា​ត​) សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,៧៤​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៥២០ កន្លែង​។​

​ចំណែក​ទី​៣-“PRESTIGE GARMENT CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្រាំង​គាំ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៥,៥៨​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.៣៣៦​កន្លែង​និង​៤-“LONG CHENG SHOE PARTS CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ឈើទាល ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ ៧,៧៥​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣.៨២៤​កន្លែង​។
សរុបទាំងបួនគម្រោងនេះមានទឹកប្រាក់ចំនួន២២,២៥លានដុល្លារនិងបង្កើតការងារបាន៩.៤៥៨នាក់៕សរន

​គំរូ​ប្លង់​ទីតាំង​វិនិយោគ​(​រូបថត ស៊ី​ឌី​ស៊ី​)​