​គម្រោង​វិនិយោគ​រោងចក្រ​កាត់ដេរ​ពីរ​ទៀត​បានទទួល​ការសម្រេច

1219
ចែករម្លែក
  • 22
    Shares

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ​ចំនួន​ពីរ​ដែល​នឹង​បង្កើត​ការងារ​ជាង​២.០០០​កន្លែង​ត្រូវ​បានទទួល​ការសម្រេច​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ស៊ី​ឌី​ស៊ី​(CDC)​។​នេះ​យោង​តាមស៊ី​ឌី​ស៊ី​បញ្ជាក់​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៩​និង​ទី​៣០​ខែ មិថុនា​កន្លងទៅនេះ​។​

​ប្រភព​ដដែល​បញ្ជាក់ថា​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់រ​បស់​ក្រុមហ៊ុន “WUA TAI (CAMBODIA) GARMENT CO.,LTD.” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​លើក សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣,១១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន ៨៥៨​កន្លែង​។

.​គំរូ​ប្លង់​ទីតាំង​រោងចក្រ​(​រូបថត ស៊ី​ឌី​ស៊ី​)

​ដោយឡែក​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់រ​បស់​ក្រុមហ៊ុន “JOINT FORCE SPORTING GOODS (CAMBODIA) CO.,LTD.” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​អតីត​ខណ្ឌដង្កោ​) រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៤​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២៣០​កន្លែង​៕មន

.​គំរូ​ប្លង់​ទីតាំង​រោងចក្រ​(​រូបថត ស៊ី​ឌី​ស៊ី​)