​គម្រោង​វិ​និ​យោ​តម្លៃ​ជាង​បី​រយ​លាន​ដុល្លារ​បានទទួល​ការសម្រេច​ក្នុង​ខែ​នេះ​

784
ចែករម្លែក

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ខារ​អំបោះ របស់​ក្រុមហ៊ុន “CROWNGAIN GARMENT ACCESSORIES CO.,LTD.”​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុម ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ​“​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​”​ជូន​ដល់​ក្រុមហ៊ុន​។​នេះ​បើ​យោងទៅតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា​ស៊ី​ឌី​ស៊ី​ប្រកាស​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៨​។​


​ស៊ី​ឌី​ស៊ី​បញ្ជាក់ថា គម្រោង​រោងចក្រ​ខាងលើ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​គម្រោង​ថ្មី​មួ​នេះ​មាន​ទុនវិនិយោគ​ប្រមាណ ២,០២​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៣៧​កន្លែង​។​

​គួររំលឹកថា​តាមរយៈ​កត់ត្រា​ចេញពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស៊ី​ឌី​ស៊ី​គិត​ចាប់ពី​ដើមខែ​កញ្ញា​រហូតមកដល់​ថ្ងៃទី​២៦​ខែកញ្ញា​នេះ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​នានា​មាន​ចំនួន​១៥​ត្រូវ​បានទទួល​ការសម្រេច​ជាមួយនឹង​ទឹកប្រាក់​វិនិយោគ​ជាង​៣០០​លាន​ដុល្លារ​(៣៦៨,៩៦​លាន​ដុល្លារ​)​និង​បង្កើត​ការងារ​ជិត​ពីរម៉ឺន​កន្លែង​(១៩.៦៣៤​កន្លែង​)​៕សរន