​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​

712
ចែករម្លែក
  • 43
    Shares

ដោយ​បាយ័ន​/​សៀមរាបៈ គម្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប​អង្គរ ដែលមាន​ទីតាំង​នៅជាប់​ព្រំប្រទល់​ស្រុក​ចំនួន​៣ គឺ​ស្រុក​សូទ្រនិគម​, ស្រុក​ជីក្រែង​, និង ស្រុក​ស្វាយ​លើ​នៃ​ខេត្តសៀមរាប​ដែលមាន​ផ្ទៃដី​ទំហំ​ចំនួន​៧០០​ហិកតា​។​

​នេះ​គឺជា​ការបញ្ជាក់​របស់លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​មានការ​ចូលរួម​ពី​លោក តឹក រ៉េត​សំរេច ប្រធាន​គណៈកម្មការ តម្រង់ទិស​ការសាងសង់ និង ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ជាមួយ​ភាគី​ក្រុមហ៊ុន​វិនិយោគ​គម្រោង​សាងសង់​ចិន ដឹកនាំ​ដោយ​លោក Lu Yanwen ប្រធាន​ក្រុមហ៊ុន យូ​ណាន​គ្រុប​ខូ​អិ​ល​ធី​ឌី នៅ​សាលា​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ​២០១៩​នេះ​។​

​លោក​ទៀ​សីហា​បាន​បញ្ជាក់ថា​ក្នុងនាម​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ខេត្តសៀមរាប​សូម​សម្តែង​នូវ​សេចក្តីរំភើប ចំពោះ​សម​ទ្ធិ​ផល​ថ្មី​ដ៏​ធំ​មួយ ដែល​នឹង​ចាប់បដិសន្ធិ​ក​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ដែលជា​ព្រ​លាយ​យន្តហោះ​ដ៏​ធំ​មួយ​នៅក្នុង​តំបន់​អាស៊ី​យើង​នេះ ។​

លោក​បាន​បន្តទៀតថា នៅពេលដែល​អាកាសយានដ្ឋាន​ថ្មី​បាន​សាងសង់​រួចរាល់ និង បើក​កិច្ចដំណើរការ​នោះ និង​ធ្វើ​ឲ្យ​កំណើន​ភ្ញៀវ​ទេសចរណ៍​មាន ការ​កើន​ទើង​ទ្វេ​រដង និង កាន់តែ​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ចរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប សំខាន់​នៅ​ស្រុក​ទាំង​៣​ដែលមាន​ភូមិសាស្ត្រ​ជាប់​នឹង​អាកាសយានដ្ឋាន​នេះ​ផងដែរ ។

​លោក​អភិបាលខេត្ត​ក៏បាន​សំណូមពរ​ដល់​ក្រុមហ៊ុន ដោយ​ខេត្តសៀមរាប​បាន​បើក​យុទ្ធនាកា ដើម្បី​បរិស្ថាន​លើ​ភពផែនដី គឺត្រូវធ្វើ​ការដាំដុះ​ឡើងវិញ នូវ​កូនឈើ តាម​ទី​តំបន់​ដែល​ត្រូវបាន​គេ​កាប់បំផ្លាញ ឲ្យ​មាន​លក្ខណៈ ធម្មជាតិ​បៃតង​ឡើងវិញ ។

ដូច្នេះ​សូម​ឲ្យ​ក្រុមហ៊ុន ធ្វើ​ការដាំដុះ​កូនឈើ ក្នុង​ការលើក​នូវ​សម្រស់​ធម្មជាតិ ឲ្យ​សមស្រប​ជា​តំបន់ ទេសចរណ៍​បៃតង ដោយ​ខេត្តសៀមរាប​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទបុរាណ និង រមណីយដ្ឋាន​ធម្មជាតិ ដែល​លម្អ​ទៅដោយ​ធម្មជាតិ​ពណ៌​បៃតង​ដ៏​ស្រស់ស្អាត ដែល​បាន​ផ្តល់នូវ​បរិស្ថាន​បរិសុទ្ធ​ដល់​យើង​គ្រប់រូប ។

​លោក Lu Yanwen បាន​គូសបញ្ជាក់ថា អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប អង្គរ ជា​គម្រោង​ដ៏​សំខាន់​ដែល​បាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​ទាំងពីរ កម្ពុជា ចិន ក្នុង​គោលនយោបាយ​(​ខ្សែក្រវ៉ាត់​មួយ និង ផ្លូវ​មួយ )​។ នៅ​ថ្ងៃទី ១៣ តុលា ឆ្នាំ​២០១៦ Yuntou​គ្រុប និង ទីស្តីការគណៈរដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន ធ្វើការ​ចុះហត្ថលេខា ព្រមព្រៀង BOT ស្តីពី​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អង្គរ ក្រោម​អធិបតីភាព​សម្តេច​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក​ប្រធានាធិបតី ស៊ីជី​ង ពីង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

​លោក Lu Yanwen បាន​បញ្ជាក់ថា គម្រោង​សាងសង់​ព្រលានយន្តហោះ​នេះ មាន​ចម្ងាយ​ពី​ក្រុង​សៀមរាប ៥១​គីឡូម៉ែត្រ នៅលើ​ផ្ទៃដី សរុប ៧០០​ហិកតា ហើយ​សាងសង់​តាម​ស្តង់ដារ​រចនាបថ​អាកាសយានដ្ឋាន លំដាប់ថ្នាក់​ទី 4E ដែល​អាច​ប្រតិបត្តិការ​យន្ត ហោះ​ខ្នាត​ធំ​មាន​លេខ​កូដ​E ។

ម្យ៉ាងទៀត​តាម​កំណើន​នៃ​ចរាចរណ៍​ផ្លូវអាកាស​នាពេល​អនាគត និង ត្រូវធ្វើ​ការពង្រីក​ទៅជា អាកាសយានដ្ឋាន​ប្រភេទ​4F ហើយ​គម្រោង​នេះ ប្រតិបត្តិការ​តាម​កម្មវិធី BOT ដែលមាន​ការវិនិយោគ​ដោយ Yuntou​គ្រុប យូ​ណាន វិនិយោគ​បរទេស និង យូ​ណាន​ព្រលាន​យ​ន​ហោះ​គ្រុប​។ ដែល​បាន​បណ្តាក់​ទុនវិនិយោគ ២២០​លាន​ដុល្លា ដើម្បី​បង្កើត ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អង្គរ អ៊ិន​វេស​មេន (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី (​ហៅ​កាត់​ក្រុមហ៊ុន​អង្គរ​) ដែល​មានការ​ទទួលខុស ត្រូវ​ចំពោះ​ការវិនិយោគ​លើ​គម្រោង​សាងសង់ និង គ្រប់គ្រង​ប្រតិបត្តិការ ។

​លោក​បាន​បញ្ជាក់ទៀតថា រយៈពេល​នៃ​ការសាងសង់ និង ប្រតិបត្តិការ​គម្រោង សរុប​៥៥​ឆ្នាំ ហើយ​រយៈពេល​នៃ​ការសាងសង់​ដោយ​រំពឹងថា​ប្រើ​រយៈពេល​ពី ៣​ឆ្នាំទៅ​៥​ឆ្នាំ ។ លោក​បន្តទៀតថា ក្នុងដំណាក់កាល​ទី​១ នៃ​គម្រោង​នេះ មាន​ទុនវិនិយោគ​សរុប​ប្រមាណ ៨៨០​លាន​ដុល្លា អាមេរិក និង មាន​សាងសង់​ផ្លូវ​រត់​ល្បឿន​លឿន ទំហំ ៣​ពាន់​៦០០​ម៉ែត្រ គុណ​៤៥​ម៉ែត្រ​មួយ​ផ្លូវ និង ប៉ា​រ៉ា​ឡែល​សម្រាប់​យន្តហោះ ធ្វើការ​ហោះហើរ និង ចុះចត​។

​ចំណត​យន្តហោះ ព្រមទាំង​មាន​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ពាក់ព័ន្ធ​ផ្សេងៗ និង បរិក្ខា​ជំនួយ ស្ថានីយ​អ្នកដំណើរ​ដែលមាន​ទំហំ ៥០​ពាន់​ម៉ែត្រក្រឡា ហើយ​អាកាសយានដ្ឋាន​នេះ ក្នុង​មួយឆ្នាំ​អាច​បម្រើ​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍​ពី ៧​លាន​ទៅ​១០​លាន​នាក់​ផងដែរ ។​

​លោក តឹក រ៉េត​សំរេច ក៏បាន​លើកឡើង​ពី​ជីវប្រវត្តិ នៃ​ការបង្កើត​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប អង្គរ រហូត​ដល់ពេល​កិច្ចដំណើរការ​សាងសង់​ដោយ​ក្រុមហ៊ុន យូ​ណាន​គ្រុប​ខូ​អិ​ល​ធី​ឌី ។ លោក​ក៏បាន​ធ្វើការ​ណែនាំ​មួយចំនួន​ដល់​ក្រុមហ៊ុន​ត្រូវតែ​បន្តដំណើរ​ប្រតិបត្តិការ​ក្នុងការ​សាងសង់​របស់​ខ្លួន​ព្រមទាំង​ត្រូវមាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។​

​ម្យ៉ាងទៀត​ចំពោះ​ការបើក​ការដ្ឋាន​សាងសង់ យើង​នឹងធ្វើ​ការជ្រើសរើស​ពេលវេលា​មួយ​ដ៏​សមគួរ ដើម្បី បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ តែ​ចំពោះ​កិច្ចការងារ​ដែល​ក្រុមហ៊ុន​កំពុង​ប្រតិបត្តិ​នោះ គឺ​ត្រូវតែ​បន្តទៅទៀត ៕S/

​រូបភាពៈ គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អង្គរ​៕​បាយ័ន​