​គម្រោង​អភិវឌ្ឍន៍​ដីចម្ការ​ល្មើរ​,​មង្ឃុត​,​ធុ​រេ​ន​,​នៅ​ស្រុក​បរសេដ្ឋ​ចេញដំណើរ​

888
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ ដោយ​មិន​មានការ​បង្អង់​យូរ​នា​រដូវវស្សា​ជិត​ចូល​មកដល់​គម្រោង​អភិវឌ្ឍន៍​ដីចម្ការ ល្មើរ​មង្ឃុត​ធុ​រេ​ន​ដូងក្រអូប​ស្ថិតនៅ​ឃុំ​ស្វាយ​ចឹប​ស្រុក​បរសេដ្ឋ​ខេត្តកំពង់ស្ពឺ​ចាប់ផ្ដើម​បើក​នៅពេល​ឆាប់ៗ​ខាងមុខ​។​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឃិត ឈឿន អគ្គនាយក​ក្រុមហ៊ុន ចំរើន សម្បត្តិ ខន​ស្ត្រា​ក់ សិន ខូ អិ​ល​ធី​ឌី និង​ជា​ស្ថាបនិក ។​

លោក​បាន​ប្រាប់​ថ្ងៃទី​២២​ខែមេសា​ថា​ដោយ​មើលឃើញ​ភាព​រីកចម្រើន​ក្នុង​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​នោះ​លោក​នឹង​ប្រែក្លាយ​ដីព្រៃ​ទុកចោល​ឲ្យ​ក្លាយទៅជា​ចម្ការ​ល្មើរ​មង្ឃុត​ដូងក្រអូប​ចម្ការ​ទុរេន​និង​ដំណាំ​ចំរុះ ។​

លោក​ឃិត​ឈឿន​បាន​បញ្ជាក់ថា​ផ្ទៃដី​ទំហំ​ជាង​មួយរយ​ហិកតា​លោក​នឹង​អភិវឌ្ឍន៍​តំបន់​នោះ​ឲ្យ​ក្លាយទៅជា​តំបន់កសិកម្ម​មាន​ដំណាំ​ចម្រុះ​និង​លំហែ​។​ជាពិសេស​ចម្ការ ល្មើរ មង្ឃុត ដូងក្រអូប ចម្ការ​ទុរេន ងាយស្រួល​ប្រជាពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹមជីវិត ។​លោក​បន្តថា​ចំពោះ​ពូជ​ល្មើរ មង្ឃុត ដូងក្រអូប ធុ​រេ​ន និង​បច្ចេកទេស អ្នកជំនាញ នាំចូល​មកពី​ប្រទេស​ថៃ ។​គម្រោង​នេះ​រយៈពេល​បី​ឆ្នាំ បាន​ទទួលផល ទីផ្សារ​ក្នុងស្រុក​និង មាន​រោងចក្រ​សម្រាប់​កែឆ្នៃ​។​

​ក្រុមហ៊ុន ចំរើន សម្បត្តិ ខន​ស្ត្រា​ក់ សិន ខូ អិ​ល​ធី​ឌី មាន​សំណង់​បុរី​វីឡា​ខុន​ដូរ​ផ្សារ​ខេ​ស៊ី​ចម្ការ​រី​ស៊​ត​កំពត ក៏បាន​ចាប់ផ្ដើម​គម្រោង​ថ្មី​លក់​ចែកជូន​អតិថិជន​ផងដែរ​។​អតិថិជន​អាចទាក់ទង​នៅ​ការិយាល័យ​លក់​មាន​ទីតាំង​ចេញពី​ផ្លូវ​សហព័ន្ធ​រុស្សី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ) បត់​ចូល​តាម​ខ្លោងទ្វារវត្ត​តាំងក្រសាំង​ខាងជើង​ប្រហែល​១២០០​ម៉ែត្រ​តាមផ្លូវ​បេតុង​ស្ថិតនៅ​ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕S/​