​គម្រោង​អភិវឌ្ឍ​ត្រូវធ្វើ​ឱ្យចំ​កន្លែង​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​

516
ចែករម្លែក

ដោយ​៖​បូកគោ​/​កំ​ពតៈ​អភិបាលខេត្ត​បាន​កើ​រើ​ន​រំលឹក​ដល់​អាជ្ញាធរ​ក្រុង​និង​ចៅសង្កាត់​ចំពោះ​ការអភិវឌ្ឍ​មូលដ្ឋាន​ត្រូវធ្វើ​ឱ្យចំ​កន្លែង​ដែលជា​តម្រូវការ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ និង​មាន​ប្រសិទ្ធភាព គុណភាព​ពិតប្រាកដ​។​

ថ្លែង​ក្នុង​សិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​បី​ឆ្នាំ​រំកិល​(២០១៩-២០២១)​សម្រាប់​ក្រុង​កំពត​នា​សាលប្រជុំ​សាលាខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៨​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍ថា​រាល់​ការអភិវឌ្ឍ​មូលដ្ឋាន​ត្រូវធ្វើ​ឱ្យចំ​កន្លែង​ដែលជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​ឱ្យមាន​ប្រសិទ្ធភាព គុណភាព​។ ព្រោះ​ពេលខ្លះ​អភិវឌ្ឍ​តែ​កន្លែង​ដែល​មិនមាន​អ្នកប្រើប្រាស់ ឬ​គ្មាន​ភាពចាំបាច់​។ លើសពីនេះ ការលើក​គម្រោង​សកម្មភាព ត្រូវប៉ាន់​ប្រមាណ​ទៅនឹង​ថវិកា​ដែលមាន​។

ពិតណាស់ ការលើក​គម្រោង​សកម្មភាព​តែង​ចង់បាន​ច្រើន តែ​ត្រូវ​ដឹង​ថាបើ​គ្មាន​ថវិកា គម្រោង​នោះ​នឹង​កាត់ចេញ​ហើយ​។ ដូច្នេះ​ត្រូវ​គិតថា​គម្រោង​ណា​អាទិភាព​ចម្បង ហើយ​ស្រប​នឹង​ទំហំ​ថវិកា​។ លោក​អភិបាលខេត្ត​បាន​បន្តថា​ថវិកា​អភិវឌ្ឍន៍​មូលដ្ឋាន​បានមកពី​បី​ប្រភព គឺជា​កញ្ចប់​របស់​រាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់ជូន​សម្រាប់​ប្រើប្រាស់​គម្រោង​ប្រចាំឆ្នាំ​។

ទី​ពីរ​គឺ​ការ​កៀរគរ​សប្បុរសជន​ដែលមាន​លទ្ធភាព​ក្នុង​ការធ្វើ​បដិភាគ​ចូលរួម​អភិវឌ្ឍ​នៅ​មូលដ្ឋាន​។ ទី​បី អង្គការ​ពាក់ព័ន្ធ​ដែល​មន្ទីរ​អង្គភាព​បាន​ជំរុញ​ឱ្យជួយ​។​ធម្មតា​ក្នុង​គម្រោង​រមែង​មានការ​គាំទ្រ​របស់​មន្ទី​រ​អង្គភាព​ជុំវិញ​ខេត្ត​។​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍​បន្តថា​ការលើក​គម្រោង​សកម្មភាព​ត្រូវ​ពិនិត្យ​ឱ្យ​ជាក់លាក់​ព្រោះ​ជួនកាល​អភិវឌ្ឍ​ចំ​តែ​កន្លែង​ដែល​គេ​មិន​ប្រើ​។​

​ជាក់ស្តែង​ក្នុង​ក្រុង​កំពត​ការធ្វើ​ហាក់​មិនមាន​ប្រសិទ្ធភាព​សោះ​ដូច​ករណី​យក​លូ​ទៅ​ដា​ក់នៅ​អម​សងខាង​ផ្លូវ​ជាដើម​។​ធម្មតា​ការដាក់​លូ​បំណង​ឱ្យ​ទឹក​ហូរ​ទៅ​ប្រភព​ផ្សេងៗ​ដើម្បី​រំដោះ​ការលិចលង់​តែ​បែរជា​យកទៅ​កប់​ក្នុង​ទឹក​ដោយ​ប្រើ​អស់​លុយ​រាប់រយ​លាន​រៀល​ទាំង​មិនបាន​ទទួលលទ្ធផល​អ្វី​ឡើយ​។​

​ដោយឡែក​ព្រែកជីក​មួយ​ខ្សែ​ជា​ប្រភព​សង្គ្រោះ​ការលិចលង់​ក្រុង​កំពត​និង​មួយផ្នែក​នៃ​ស្រុក​ទឹកឈូ​ដែល​មិនបាន​ស្តារ​រយៈពេល​២០​ឆ្នាំ​មកហើយ​នោះ​ទោះបី​ខិតខំ​យ៉ាងណា​ក៏​មិន​ជោគជ័យ​ដែរ​។​ដូច្នេះ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ត្រូវតែ​គិតគូរ​ចំពោះ​ចំណុច​នេះ​ឡើងវិញ​។​បើ​មិន​ដូ​ច្ចោះ​ទេ​ភាព​លិចលង់​នឹង​នៅតែ​កើតមាន​សូម្បី​ភ្លៀង​មួយ​កូន​មេ​ក៏ដោយ​៕S/​

​គម្រោង​អភិវឌ្ឍ​ត្រូវធ្វើ​ឱ្យចំ​កន្លែង​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​