​គយ​ច្រកព្រំដែន​ប៉ោយប៉ែត​យោគយល់​ជីវភាព​ក​ម្រឹត​ទាប​របស់​ពលរដ្ឋ​

501
ចែករម្លែក
  • 6
    Shares

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​មន្ត្រី​គយ​និង​រដ្ឋាករ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ផ្នែក​ទីលាន​រទេះ​អះអាងថា​មន្ត្រី​ពិតជា​ខិតខំ​រក​ចំណូល​ពន្ធគយ​បាន​ខ្ពស់​ស្របតាម​ផែន​ការដែល​ដាក់ចុះ​មែន​។​តែ​ក៏​នៅ​ថ្លែង​ឬ​យោគយល់​ដល់​ជីវភាព​ក​ម្រឹត​ទាប​របស់​ពលរដ្ឋ​ក្រីក្រ​ជនពិការ​ដែលជា​កម្មក​រ​អូស​រទេះ​ហើយ​សុំ​ដឹកទំនិញ​ផ្ទាល់ខ្លួន​ជា​ម្ហូបអាហារ​គ្រឿងទេស​ដែលមាន​អត្រាពន្ធ​តិច​នោះដែរ ។​

​លោក​អ៊ី​ឃីម​អនុប្រធាន​ការិយាល័យ​គ​យ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ទទួល​ផែស្ងួត​( ផ្នែក​ទីលាន​រទេះអូស​) ប្រាប់​អ្នកសារព័ត៌មាន​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០១៩ ថា : ក្នុង​ដែន​សមត្ថកិច្ច​របស់លោក​នា​ឆ្នាំ​២០១៨​កន្លងមក​ការប្រមូល​ពន្ធគយ​ពី​ទំនិញ​ដឹក​តាម​រទេះអូស​ពី​ថៃ​មក​កម្ពុជា​តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​ជាង​២២​កោដិ​រៀល (២២.៤៨៨.៤៣៩.៩០០ រៀល​) ឬ​ត្រូវ​ជាជាង​៥,៦​លាន​ដុល្លា​សរ​អារ ( ៥.៦២២.២០០​ដុល្លារ​). ។​

​ដោយឡែក​សម្រាប់​ខែកុម្ភ​:​នេះ​ផ្នែក​ទីលាន​រទេះ​ប្រមូល​ពន្ធ​បាន​ជាង​២​កោដិ​រៀល​(២.១៣៩.៨១៥.៦០០​រៀល​) ឬ​ត្រូវ​ជាជាង​៥​សែន​៣​មឺ​ុ​ន​ដុល្លា​សរ​អា​រា​( ៥៣៥. ០០០​ដុល្លា​សរ​អា​) ។​ចៀសវាង​មិន​និយាយថា តើ​ទំនិញ​ដឹក​តាម​រទេះអូស​នោះ​ជា​ទំនិញ​អី​ខ្លះ​របស់​ក្រុមហ៊ុន​ឬ​បុគ្គល​ណា​នោះ​លោក​អ៊ី​ឃីម​គ្រាន់​អោយដឹងថា​:​ទំនិញ​ទាំងនោះ​ជា​ប្រភេទ​ធុន​ស្រា​លហើយ​ក្នុង​ខ្ទង់​អត្រាពន្ធ​មធ្យម​និង​ទាប​ប៉ុណ្ណោះ​។​ឯ​ទំនិញ​ប្រភេទ​ធុន​ធ្ងន់​និង​អត្រាពន្ធ​ខ្ពស់​គឺ​ដឹក​តាម​រថយន្ត​បន្ទុក​ធុន​ធ្ងន់ រថយន្ត​កុងតឺន័រ​ឯណោះ​ទេ​៕S/

​រូបថត : គយ​ច្រកព្រំដែន​ប៉ោយប៉ែត​ផ្នែក​ទិ​លាន​រទេះ​ថា ខំ​រក​ចំណូល​ពន្ធ​បាន​ខ្ពស់ តែ​ក៏​យោគយល់​ជីវភាព​ក​ម្រឹត​ទាប​របស់​ពលរដ្ឋ​ដែរ (​រូប​: ភ្នំ​ស្វាយ​)​