​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ម្ចាស់​មក​ទាន់​ស្រែក​ចាប់បាន​២​នាក់​

666
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​២​នាក់​និង​ម្នាក់ទៀត​ត្រូវបាន​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ​ចាប់បាន​បន្ទាប់ពី​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​យក​គ្រឿងអលង្ការ​បានសម្រេច​។​

តែ​ជួប​វាសនា​អាក្រក់​ម្ចាស់​មក​ទាន់​ស្រែក​ផ្អើល​អ្នក​ក្បែរ​ខាង សមត្ថកិច្ច​ដេញចាប់​ខ្លួន​បាន​ពីរ​នាក់​។ នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៨​។​

​ម​ត្ថ​កិច្ច​ចាប់ខ្លួនបាន ជនសង្ស័យ​ទាំង​២​នាក់​ទី​១ ឈ្មោះ យូ ចិ​ត្រា ហៅ​ត្រា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ត្រូវបាន​ប៉ូលិស​ឃ​ត់​ខ្លួន​។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត មិនទាន់​ស្គាល់ឈ្មោះ ខណៈដែល​អាវុធហត្ថ​ចាប់ខ្លួនបាន ហើយ​កំពុង​សាកសួរ​នៅឡើយ ។ រីឯ​ជនរងគ្រោះ ជា​ម្ចាស់ផ្ទះ មានឈ្មោះ ព្រាប សុ​មាលា ភេទ​ស្រី អាយុ ៤៧​ឆ្នាំ មាន​ទីលំនៅ កន្លែងកើតហេតុ ។​

​ក្រោយពី​ចាប់ខ្លួន​ជនសង្ស័យ​បាន​ហើយ​ដើម្បី​ងាយស្រួល​អនុវត្តន៍​នីតិវិធី​ជនសង្ស័យ​ម្នាក់​ដែល​ប៉ូលីស​ចាប់ខ្លួន​បានប្រគល់​ឲ្យ​ទៅខាង​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ​ប​នាំទៅ​សាកសួរ​និង​កសាង​សំណុំរឿង តាម​នីតិវិធី​ទាំង​២​នាក់​តែម្តង ៕S/​

​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ម្ចាស់​មក​ទាន់​ស្រែក​ចាប់បាន​២​នាក់​