​គុណបំណាច់​ព្រះ​មេគណ​ធ្វើឱ្យ​ពុទ្ធបរិស័ទ​ទូទាំង​ខេត្តកំពត​មិនអាច​បំភ្លេចបាន​

228
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​គុណបំណាច់​ដ៏​ធំធេង​របស់​ព្រះ​មេគណ​ខេត្តកំពត​ធ្លាប់បាន​សាង​ទុក​សម្រាប់​វិស័យ​សាសនា​និង​សង្គមជាតិ​គ្រា​ដែល​ព្រះអង្គ​នៅមាន​ព្រះជន្ម​នោះ​ធ្វើឱ្យ​ថ្នាក់ដឹកនាំ​ក៏ដូចជា​ពុទ្ធបរិស័ទ​ទូទាំង​ខេត្ត​មិនអាច​បំភ្លេច​បានឡើយ​។​

​ក្នុងឱកាស​ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​អ​ប្រដាប់អាវុធ​និង​ពុទ្ធបរិស័ទ​ចូលរួម​គោរព​វិញាណក្ខន្ធ​ព្រមទាំង​ប្រណិប័តន៍​ពិធី​បង្សុកូល​ឧទ្ទិស​កុសលផល​បុណ្យ​ប្រគេន​ព្រះ​សព ព្រះពុទ្ធ​វង្ស ឯម ភឿង អភិ​ប្ប​ញ្ញោ ព្រះ​រាជាគណៈ​ថ្នាក់​ត្រី​និង​ជា​ព្រះ​ជលធី​វា​សី​ព្រះ​មេគណ​ខេត្តកំពត​នៅ​វត្ត​ជុំ​ក្រៀល​។​

​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​ថ្លែង​វិយោគ​ថា​មាន​ខ្លឹមសារ​ថា​ការទទួល​អនិច្ចធម្មរ​បស់​ព្រះ​ពុទ្ធវង្ស​ឯម​ភឿង​គឺជា​ការបាត់បង់​នូវ​សក្ដានុពល​នៃ​ធនធាន​ដ៏​ឆ្នើម​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​វិស័យ​ពុទ្ធចក្រ​ដែល​ពេញ​មួយ​ព្រះជន្ម​របស់​ព្រះអង្គ​។​

ព្រះអង្គ​បាន​សាង​បរម​ភ្នួ​ស​បូជា​លះបង់​ព្រះកាយ​ដើម្បី​បម្រើ​ព្រះពុទ្ធសាសនា​ដោយ​ជ្រះថ្លា​ព្រះទ័យ​។​លើសពីនោះ​ផ្នែក​អាណាចក្រ​ព្រះអង្គ​តែង​បាន​កសាង​សមិទ្ធផល​ជាច្រើន​ដោយ​ស្នា​ព្រះ​ហ​ស្ថ​ផ្ទាល់​ដើម្បី​បន្សល់ទុក​សម្រាប់​សង្គម​ជាតិ​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ក្នុងនាម​រដ្ឋបាលខេត្ត​ក៏ដូចជា​ពុទ្ធបរិស័ទ​ទូទាំង​ខេត្ត​មិនអាច​បំភ្លេច​នូវ​គុណបំណាច់​ដ៏​ធំធេង​របស់​ព្រះពុទ្ធ​វង្ស​ឯម​ភឿង​អភិ​ប្ប​ញ្ញោ​ព្រះ​រាជាគណៈ​ថ្នាក់​ត្រី​និង​ជា​ព្រះ​ជលធី​វា​សី​ព្រះ​មេគណ​ខេត្តកំពត​និង​ជា​ព្រះចៅអធិការ​វត្ត​ជុំ​ក្រៀល​នេះ​បានទេ​។​ដូច្នេះ​សូមឱ្យ​ដួង​ព្រះ​វិញាណក្ខន្ធ​ព្រះ​សព​ព្រះ​មេគណ​ខេត្ត​បាន​និមន្ត​ទៅកាន់​ទីឋាន​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូម​រំលឹកថា ព្រះពុទ្ធ​វង្ស ឯម ភឿង ព្រះ​មេគុណ​ខេត្តកំពត​បាន​ប្រសូត្រ​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​១៩៣៨​នា​ភូមិ​ដំណាក់​ចំបក់​ឃុំ​សំរោង​ស្រុក​បន្ទាយមាស​ខេត្តកំពត​។​ព្រះអង្គ​បានទទួល​អនិច្ចធម្ម​នៅ​កាលពី​ម៉ោង​៧ និង​៣៨ នាទី​ព្រឹក ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ ដោយ​ព្រះ​រោគាពាធ ក្នុង​ព្រះជន្ម​៨១ ព្រះវស្សា នៅ​វត្ត​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្តកំពត​៕S/​

#