​គុន​ដាវ ឈ្នះ​មេដាយមាស​១ និង​ប្រាក់​១ ក្នុងការ​ប្រកួត​កីឡា​គុន​ដាវ សាកលវិទ្យាល័យ​អាស៊ី​

812
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លោក សុខ អាង ជា​គ្រូបង្វឹក​កីឡា​គុន​ដាវ បាន​រាយការណ៍ ពី​ប្រទេស​សឹង្ហ​បូរី​ថា កីឡាការិនី​គុន​ដាវ​កម្ពុជា ដណ្ដើមបាន​មេដាយមាស ១​គ្រឿង និង​ប្រាក់ ១​គ្រឿង សម្រាប់​វិញ្ញាសា​ក្រុម ក្នុងការ​ប្រកួត​កីឡា​គុន​ដាវ សាកលវិទ្យាល័យ​អាស៊ី ឆ្នាំ​២០១៩ នៅ​ប្រទេស​សឹង្ហ​បូរី​។​

​លោក បាន​បន្តថា ជ័យលាភី ដែល​ទទួលបាន​ខាងលើ បានមកពី​វិញ្ញាសា​នារី​ដាវ​ធំ​ក្រុម សម្រាប់​មេដាយមាស ដោយ​ក្រុម​ចូលរួម​សរុប​ទាំងអស់ ៦ ក្រុម និង​ចំពោះ​មេដាយប្រាក់ ១​គ្រឿង​ទៀត គឺ​ទទួល​បានមកពី វិញ្ញាសា​នារី​ដាវ​កាប់​ជា​ក្រុម​។

​រីករាយ​ក្នុងការ​ប្រជែង​បាន​មេដាយ​

​លោក​បាន​អះអាងថា នេះ​ជាការ​រំពឹងទុក និង​ជាការ​ត្រៀម​ទុកជាមុន តាំងពី​ឆ្នាំ​២០១៨ ដោយ​ផ្អែកលើ​ផែនការមេ របស់​សហព័ន្ធ ពោលគឺ​ផែនការមេ ដែលមាន​រយៈពេល ៥ ឆ្នាំ ចាប់ផ្ដើម​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២១​។ ជា​លទ្ធផល នៃ​ការអនុវត្ត​លើ​ផែនការ​នេះ យើង​ទទួលបាន​សមិទ្ធផល​ល្អៗ ជា​បន្ដបន្ទាប់ ដោយ​ឆ្លុះ​បង្ហាញ តាមរយៈ​ការទទួលបាន មេដាយប្រាក់​១ និង​មេដាយសំរិទ្ធិ​២ នៅ​ឆ្នាំ​២០១៧​។ នៅ​ឆ្នាំ​២០១៨ គុន​ដាវ​កម្ពុជា ដណ្ដើមបាន​មេដាយប្រាក់​១ និង​បង្កើន​មេដាយសំរិទ្ធ ដល់​ទៅ ៣ គ្រឿង ក្នុង​ព្រឹត្តិការណ៍​ដូចគ្នានេះដែរ ហើយ​ឆ្នាំនេះ កីឡា​គុន​ដាវ បានសម្រេច​គោលដៅ ដោយ​ទទួលបាន​មេដាយ មាស ១ គ្រឿង ប្រាក់​១​គ្រឿង និង​សំរិទ្ធ​២​គ្រឿង​។

​លោក​បាន​មានប្រសាសន៍ថា នេះ​ជា​លទ្ធផល ដែល​មិនគួរ​ឲ្យ​ជឿ សម្រាប់​អត្ត​ព​លិ​ក​របស់​យើង ជាពិសេស​ការចូលរួម​ប្រកួត លើក​នេះ យើង​ជួបប្រទះ​បញ្ហា​ជាច្រើន លើ​សម្ភារ​ប្រកួត ដែល​ស្ដែង​ចេញពី​ភាពខ្វះខាត របស់​អត្ត​ព​លិ​ក និង​សហព័ន្ធ​។ កង្វះខាត​សម្ភារ វា​បានធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ពិន្ទុ​ជាច្រើន នាពេល​ប្រកួត ដោយសារ​សម្ភារ​ទាំងនោះ​ខូច និង​បាត់បង់​លទ្ធភាព ប្រើប្រាស់​ប្រកួត​បន្ដ​។​

​រីករាយ​ក្នុងការ​ប្រជែង​បាន​មេដាយ​

​លោក​បាន​បន្តថា កីឡា​គុន​ដាវ ជា​ប្រភេទ​កីឡា​អូឡាំពិក សម្រាប់​អភិជន ឬ​អ្នកមាន​ក្នុងប្រទេស​អភិវឌ្ឍន៍ និង​មាន​ប្រវត្តិ​ដើម ពី​បណ្ដា​ប្រទេស លោកខាងលិច​។ សម្ភារ​សម្រាប់​កីឡា​នេះ មានតម្លៃ​ថ្លៃ និង​គ្មាន​លក់ នៅ​ប្រទេស​កម្ពុជា សូម្បីតែ​ស្បែកជើង និង​ស្រោមជើង​ប្រកួត ក៏​គ្មាន​លក់​ដែរ​។ កីឡា​នេះ ត្រូវបាន​ជ្រៀបចូល មក​ប្រទេស​កម្ពុជា ក្នុងសម័យ​អាណានិគម​បារាំង​មកម្ល៉េះ ហើយ​កាលនោះ អតីត​កីឡាករ – កីឡាការិនី ភាគច្រើន គឺជា​ខ្សែ​រាជវង្ស និង​អភិជន ប៉ុន្ដែ​ក្នុងពេល​បច្ចុប្បន្ន អត្ត​ព​លិ​ករ​បស់​យើង​ទាំងអស់ សុទ្ធសឹង​ជា​យុវជន ស្ថិតក្នុង​គ្រួសារ​ក្រីក្រ និង​ក្មេង​កំព្រា បូក​រួមទាំង​សហព័ន្ធ ក៏​ពុំទាន់​មាន​ថវិកា​គ្រប់គ្រាន់ ដូច្នេះ រាល់​ពេលចេញ​ប្រកួត​ម្ដងៗ កង្វះខាត​ថវិកា និង​សម្ភារ តែងតែ​ជា​បញ្ហា​ចម្បង​របស់​ពួកយើង​។

​រីករាយ​ក្នុងការ​ប្រជែង​បាន​មេដាយ​

​ការប្រកួត​កីឡា​គុន​ដាវ សាកលវិទ្យាល័យ​អាស៊ី ឆ្នាំ​២០១៩ នៅ​ប្រទេស​សឹង្ហ​បូរី មានការ​ចូលរួម​ពី វិទ្យាស្ថាន​អប់រំ ចំនួន ១៨ វិទ្យាស្ថាន និង​អត្ត​ព​លិ​ក ចុះឈ្មោះ​ប្រកួត​សរុប​ទាំងអស់ ១៧៣ នាក់ ក្ដី​ស្រមៃ​របស់​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា គឺអាច​ទទួលបាន​សិទ្ធិ​ចូលរួម ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ​២០២៤ និង​ត្រៀមខ្លួន សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ​២០២៣ ខាងមុខនេះ​៕v