​គូរ​ស្នេហ៍​ចេញពី​ក្លិប​ជិះ​ម៉ូតូ​ទៅបុក​ខឿន​ចែកផ្លូវ​ស្លាប់​ទាំង​២​នាក់​

893
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​គូរ​ស្នេហ៍​វ័យក្មេង​ជិះ​ម៉ូតូឌុប​គ្នា​មកពី​រាំលេង​ក្នុង​ក្លិប​បំណង​ទៅផ្ទះ​ដោយ​ជិះ​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​រាង​កោង​ផង​ក៏​ជ្រុល​បុក​ខឿន​ចែកផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៨ ។​

​សព​ជនរងគ្រោះ​ទី​១ ឈ្មោះ​ហាន់ ណា ភេទ​ស្រី​អាយុ​១៩ ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ទួល​ពង្រ​សង្កាត់​ចោមចៅ​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ សព​ទី​២​ឈ្មោះ ហាន់ ហៃ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ​បុគ្គលិក ចាក់​សាំង​នៅ​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ដែលមាន​ស្រុកកំណើត​នៅ ភូមិ តា​មា​យ ឃុំ​អណ្តូងទឹក​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​។ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សុ​យ​គី Let ពណ៍ ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FO 7731 ។

​បើតាម​សម្តី​មិត្តភក្តិ​របស់​សព​ជនរងគ្រោះ​បានឱ្យដឹងថា​ពេល​កើតហេតុ​ពួកគាត់​មាន​គ្នា​៤​នាក់​(​ស្រី​២​នាក់ ប្រុស​២​នាក់​)​ជិះ​ម៉ូតូ​២​គ្រឿង​បាននាំគ្នា​ទៅ​រាំលេង​ក្នុង​ក្លិប​រី​វ​ឡាញ​ខណៈ​រាំលេង​ចប់​ក៏​ជិះ​ម៉ូតូឌុប​គ្នា​បំណង​ទៅផ្ទះ​វិញ​។​

ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មុន្នី​រ៉េត​២១៧​ហើយ​បាន​បត់​មក​ផ្លូវ​វេ​ង​ស្រេង​ដោយ​ក្នុង​ល្បឿន​លឿន​។​ដោយសារ​ផ្លូវ​មាន ស្ថានភាព​កោង​ហើយ​មិន​បន្ថយល្បឿន​ទើប​ជ្រុល​ទៅបុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ ផ្លោង​មនុស្ស​បោក​ក្បាល​និង​បង្គោល​ស្លាក​ប៉ាន់​ណូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​យ៉ាង​អ​ណោ​ច​អ​ធ័​ម​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​យក​សព​ទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​បងប្អូន​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​ក្សា​ទុក​រង់ចាំ​សាច់​ញា​ត្តិ​យក​ឯកសារ​មក​ទទួល​យកទៅ​វិញ​៕S/

​គូរ​ស្នេហ៍​ចេញពី​ក្លិប​ជិះ​ម៉ូតូ​ទៅបុក​ខឿន​ចែកផ្លូវ​ស្លាប់​ទាំង​២​នាក់​

 

#