​គូ​វ័យ​ចំណាស់​ត្រូវ​រូ​វ​នាំគ្នា​ចូល​ផ្ទះសំណាក់​ក្រេបទឹក​ឃ្មុំ​ម្តាយ​ខាង​ស្រី​ប្តឹង​ពីបទ​រំលោភ

535
ចែករម្លែក
  • 556
    Shares

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គូ​វ័យ​ចំណាស់​ត្រូវ​រូ​វ​នាំគ្នា​ចូល​ផ្ទះសំណាក់​ក្រេបទឹក​ឃ្មុំ​បានសម្រេច​ត្រូវ​ម្តាយ​ខាង​ស្រី​បាន​ប្តឹង​ពីបទ​រំលោភ​សេពសន្ថវៈ​ត្រូវ​នគរបាល​ជំនាញ​ឃាត់ខ្លួន​បុរស​នោះ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ទី​៤​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ង៉ែត​ស៊ី​ថុង​អាយុ​៧០​ឆ្នាំ​រស់នៅ​ភូមិ​ទី​៤​ឃុំ​ត្រែងត្រយឹង​។​ស្ត្រី​រងគ្រោះ​ឈ្មោះ​សៀន​ចាន់​អូន​អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

ប្រភព​ដដែល​បាន​បន្តថា​នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​និង​ស្ត្រី​រងគ្រោះ​បាន​ត្រូវ​រូ​វ​គ្នា​រួច​ក៏​នាំគ្នា​ទៅផ្ទះ​សំណាក់​រួមមេត្រី​។​លុះ​ចេញពី​ផ្ទះសំណាក់​វិញ​ក៏ត្រូវ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ម្តាយ​ខាង​ស្រី​រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/