​គួរតែ​ឲ្យ​កូនបៅ​ដល់​អាយុ​ប៉ុន្មាន ទើប​ឈប់​ទៅ​?

295
ចែករម្លែក

​ជាធម្មតា អ្នកជំនាញ​បានផ្តល់​យោ​លប​ល់​ថា នៅពេលដែល​កូន​បាន​ចន្លោះ​៦​ខែ អ្នក​ម្តាយ​គួរតែ​បន្ថែម​អាហារ​បំប៉ន​ដល់​កូន​ហើយ ដូចជា បន្លែ​មួយចំនួន ពពួក​សាច់ ឬ​ឲ្យ​កូន​ញ៉ាំ​បបរ​ជាដើម​។ នៅពេលដែល​អ្នក​ឲ្យ​កូន​ញ៉ាំ​អាហារ​បំប៉ន​ច្រើន​ហើយ តើ​អ្នក​ម្តាយ​គួរតែ​ចាប់ផ្តើម​ផ្តាច់​ទឹកដោះ​កូន​ឬ​? តាមពិតទៅ​ក្នុងការ​លូតលាស់​របស់​កូន គឺ​ឃ្លាត​មិន​ឆ្ងាយ​ពី​ប្រូតេអ៊ីន សារធាតុ​ដែក ឬ​កាលស្យូម​ទេ ហើយ​សារធាតុ​ទាំងនេះ មិនអាច​ទទួលបាន​ពី​អាហារ​បំប៉ន​ទាំង​នោះបាន​គ្រប់គ្រាន់​ឡើយ​។

ដូចនេះ នៅពេលដែល​អ្នក​ឆាប់​ផ្តាច់​ទឹកដោះ​កូន នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់ការលូត លាស់​របស់​កូន​។ ជាធម្មតា អ្នក​គួរតែ​ឲ្យ​កូនបៅ​រហូតដល់​អាយុ​៣​ឆ្នាំ​។ ប្រសិនជា​អាច អ្នក​គួរតែ​ឲ្យ​កូនបៅ​ដល់​អាយុ​៦​ទៅ​៧​ឆ្នាំ ទើប​ជំនួយ​ដល់​ការលូតលាស់​របស់​កូន មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​៕ ដោយៈ health.com.kh