​គេច​ពី​រថយន្តក្រុង​ចូលទៅ​ចិញ្ចើមផ្លូវ​រអិលដួលរ​ងរ​បួស​

545
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ប្រ​ញ៉ាប់​ចូលធ្វើ​ការងារ ល្បឿន​លឿន គេច​ពី​រថយន្តក្រុង​ខាងមុខ ចូលទៅ​ផ្នែក​ខាង​ចិញ្ចើម ដក់​ទឹក​និង​ភក់ បែ​ជា​រអិលដួល​បោក​ម្នាក់ឯង បណ្តាល​ឲ្យ​រងរបួស​។​ករណីនេះ​បានកើត​ឡើង​នៅ តាមផ្លូវ​៣០​ម៉ែត្រ ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​ជនរងគ្រោះ​ឈ្មោះ លី គឹម​ដា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់​នៅក្បែរ​កន្លែងកើតហេតុ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ព្រៃ​មាន់ ឃុំ​ព្រៃ​មាន់ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។​

​ជនរងគ្រោះ ក្រោយ​កើតហេតុ ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ហៅរក​រថយន្ត​សង្គ្រោះ របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ឲ្យ​ជួយ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ពោធិចិនតុង ចំណែក​ម៉ូតូ ក្រុមគ្រួសារ យកទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕S/​