​គោយន្ត​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នា​ក់នៅ​ស្រុក​ថ្ពង​

1134
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​គោយន្ត​កន្ត្រៃ​ដឹក​ឈើបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​ម្នាក់ទៀត​រង​បួស​ធ្ងន់​។​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​​ផ្លូវជាតិ​លេខ​៤៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៦​និង​៧៧​ក្នុងភូមិ​ផ្លោ​ច​ឃុំ​ត្រពាំង​ជោ​ស្រុក​ឪ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​។​

មន្ត្រីនគរបាល​ស្រុក​ឪ​រ៉ា​ល់​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​គោយន្ត​កែច្នៃ​មួយគ្រឿង​ដឹកឈើ​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ធ្វើដំណើ​ពី​ត្បូង​ទៅ​ជើង​។​លុះ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ទៅ​ស្តាំ​ដៃ​បុក​ជាមួយ​ម៉ូតូ​ម៉ាក់​ហុងដា​សេ​១២៥​សេរី​២០១៤​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CH0345​។​

បើកបរ​ដោយ​ឈ្មោះ​ណាត​លាង​ហេង​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ត្រូវ​គោយន្ត​កិន​ធ្លាយ​ខួរ​ស្លាប់​។​អ្នករួមដំណើ​ឈ្មោះ​ពក​ដេ​ត​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​របួសធ្ងន់​ទាំងពីរ​អ្នករស់នៅ​ភូមិ​ត្រពាំង​ក្រើ​ញ​ឃុំ​ប្រាំបី​មុំ​ស្រុក​ថ្ពង​ធ្វើដំណើ​ពី​ជើង​ទៅ​ត្បូង​។​

​ប្រភព​បាន​បន្តថា​ក្រោយ​កើតហេតុ​មន្ត្រីនគរបាល​ជំនាញ​បាន​ហៅ​រថយន្ត​ដឹង​អ្នករងរបួស​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​។​ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​បុណ្យ​តាម​ប្រពៃណី​។​វត្ថុតាង​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឪ​រ៉ា​ល់​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/

​គោយន្ត​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នា​ក់នៅ​ស្រុក​ថ្ពង​