​គោរព​វិញ្ញាណក្ខន្ធ​ថ្ងៃ​២០​ឧសភា​ទិវា​ជាតិ​មានការ​ចងចាំ​

687
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ កាលពី​ថ្ងៃទី​១៩​ខែឧសភា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស ក្រុម​កាយ​រិ​ទ្ធ និង​ក្រុមយុវជន​ស្ម័ក្រចិត្ត​កាកបាទ​កម្ពុជា នៅក្នុង​ស្រុក​រវៀង ខេត្តព្រះវិហារ បាន​ប្រារព្ធ​ធ្វើ​មិ​ទ្ទិញ គោរព​វិញ្ញាណក្ខន្ធ ថ្ងៃ​២០​ឧសភា ទិវា​ជាតិ​មានការ​ចងចាំ​។​

​ពិធី​បាន​ធ្វើឡើង​នៅ​មណ្ឌល​ឧក្រិដ្ឋកម្ម​តំបន់​១០៣ ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​រុងរឿង ស្រុក​រវៀង ខេត្តព្រះវិហារ​។​ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍​មាស​សុភា​អគ្គ​មេបញ្ជាការរង​មេបញ្ជាការ​កងទ័ពជើងគោក នឹង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តព្រះវិហារ​។​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ

​លោក អ៊ុន ចាន់​ដា បាន​ថ្លែងថា ថ្ងៃ​២០​ឧសភា គឺជា​ទិវា​ដែល​ប្រជាជន​កម្ពុជា ទូទាំងប្រទេស​ប្រារព្ធ​ឡើង ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ប្រជាជន​កម្ពុជា​ស្លូតត្រង់​រាប់លាន​នាក់​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​របប​៣​ឆ្នាំ​៨​ខែ និង​២០​ថ្ងៃ ។ ដើម្បី​ជា​សក្ខី​ភាពជា​ប្រវត្តិសាស្ត្រ​នេះ រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​អនុ​ក្រិ​ត្យ​លេខ​១៩ អនក្រ បក ចុះ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨។

ដោយបាន​កំណត់​យក​ថ្ងៃទី ២០​ឧសភា ជា​រៀងរាល់ឆ្នាំ ជា​ទិវា​ជាតិ​នៃ​ការចងចាំ ដែលជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ជាការ​រំឭក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា បាន​បញ្ជាក់ថា ថ្ងៃ​២០ ឧសភា គឺជា​ព្រឹ​ត្តិ្ត​ការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ បាន​កត់ត្រា​ជាប់​ជានិច្ច​ក្នុង​ដួងចិត្ត​របស់​ប្រជាជន​កម្ពុជា គ្រប់ៗ​រូប ក៏ដូចជា​មនុស្សជាតិ​ដែល​ស្នេហា​សន្តិភាព សេរីភាព នឹង​យុ​ត្តិ​ធ៌​ម​ទាំងអស់​លើ​ពិភពលោក​។

បើទោះបី​រយៈពេល​៣៩​ឆ្នាំ បាន​កន្លងផុត​ទៅហើយ​ក្តី ក៏​ព្រឹត្តិការណ៍​ដ៏​សែន​រន្ធត់​នេះ នៅតែ​ដក់​ជាប់​ក្នុង​អារម្មណ៍​បងប្អូន​ប្រជាជន​កម្ពុជា​យើង ពិសេស អ៊ី ពូ មីង បងៗ ដែល​បាន​ឆ្លងកាត់​ក្នង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដ៏​សែន​យុងឃ្នង​នា​សម័យ​នោះ​៕S/

​គោរព​វិញ្ញាណក្ខន្ធ​ថ្ងៃ​២០​ឧសភា​ទិវា​ជាតិ​មានការ​ចងចាំ​

#