​គោ​១២៨​ក្បាល​ចែកជូន​ប្រជាកសិករ​ចំនួន​៦៤​គ្រួសារ​នៅ​ស្រុក​កំពង់ត្រឡាច​

1090
ចែករម្លែក

​ដោយៈ​សន​សក្តា​កំពង់ឆ្នាំងៈ​កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨​សត្វ​គោ​១២៨​ក្បាល​ត្រូវបាន​ចែកជូន​ដល់​ប្រជាកសិករ​ក្រីក្រ​ចំនួន​៦៤​គ្រួសារ​រស់នៅ​ក្នុងភូមិ​ច្រក​រមៀត​ឃុំ​ឈូកស​ស្រុក​កំពង់ត្រឡាច​ដើម្បី​យកទៅ​ចិញ្ចឹម​។​

គោ​ចំនួន​១២៨​ក្បាល​នេះ​ឧបត្ថម្ភ​ដោយ​អង្គ Muslim Aid និង ចែកជូន​ដោយ​ផ្ទាល់ដៃ​ពី​លោ​កវេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​។​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង លោក​ខៃ រ៉ូ​ល​ហា​ហ្វី​ស នាយក​អង្គការ Muslim Aid ។​

​លោក​ខៃ រ៉ូ​ល​ហា​ហ្វី​ស នាយក​អង្ក​ការ Muslim Aid បានឱ្យដឹងថា គម្រោង​របស់​អង្គការ Muslim Aid នៅ​កម្ពុជា​បាន​ចាប់​ដំណើរ​សកម្មភាព​របស់​ខ្លួន​ចាប់តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ​។​ដោយឡែក​ចំពោះ​គម្រោង​កម្មវិធី​ចែក​គោ​នា​ថ្ងៃនេះ គឺជា​គម្រោង​កម្មវិធី​ថ្មី ដែលមាន​រយៈពេល​៣​ឆ្នាំ គឺ​២០១៨-២០២១ និង​ត្រូវអនុវត្ត​ក្នុងភូមិ​ចំនួន​៣០ ក្នុងស្រុក​កំពង់ត្រឡាច ស្រុក​រលាប្អៀរ និង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលមាន​កសិករ​ក្រីក្រ​ចំនួន​៦០៥​គ្រួសារ​នឹង​ទទួលផល​ពី​គម្រោង​ដោយ​ត្រង់​និង​ដោយ​ប្រយោល​ប្រមាណ​៤៩១៥០​គ្រួសារ ។

​លោក​បាន​ឱ្យដឹងទៀតថា ការចែក​គោ​ជូន​ប្រជាពលរដ្ឋ​ថ្ងៃនេះ​គឺជា​កម្មវិធី​ទី​២ មាន​គោ​ចំនួន​១២៨ ក្បាល ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៦៤​គ្រួសារ ដោយ​គ្រួសារ​នីមួយៗ​ទទួលបាន​គោ​ពីរ​ក្បាល គឺ​ញី​មួយ​ក្បាល និង ឈ្មោល​មួយ​ក្បាល​សម្រាប់​យកទៅ​ចិញ្ចឹម​។​មុននឹង​ចែកជូន​អង្គការ​នេះ​បានធ្វើការ​បណ្តុះបណ្តាល​ប​ច្ចេកទេស​ជា​មូលដ្ឋាន​ដល់​ប្រជាកសិករ​ដើម្បី​ធានាថា​ពួកគាត់​ចេះ​មើលថែរក្សា​សត្វ​បានល្អ​ទាំង​ការផ្តល់​ចំណី ការការពារ និង ព្យាបាល​ជំងឺ​។

​លោក​វេ​ង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​នៅក្នុង​ឱកាស​នោះបាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​យ​ខ្ពស់​ចំពោះ​អង្គការ​MuslimAid​ដែល​បានផ្តល់​ពូជ​គោ​ដល់​ប្រជាកសិករ​ក្រីក្រ​និង​បានស្នើ​សុំឱ្យ​អង្គការ​នេះ​ពិនិត្យ​លទ្ធភាព​ពង្រីក​កម្មវិធី​គម្រោង​របស់ខ្លួន​ឲ្យ​បាន​ច្រើន​បន្ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី​បានធ្វើការ​ផ្តាំផ្ញើ​ដល់​ប្រជាកសិករ​ដែល​ទទួលបាន​សត្វ​គោ​សម្រាប់​យកទៅ​ចិញ្ចឹម​នាពេលនេះ ត្រូវ​យកចិត្តទុកដាក់​មើលថែ​អោយ​បានល្អ​ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ ។​ទន្ទឹមនឹងនេះ​ឯកឧត្តម​ក៏បាន​ស្នើ​ដល់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​ឲ្យ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ជួយផ្តល់​សេវា​បច្ចេកទេស​លើ​ការថែទាំ​សុខភាព​សត្វ​និង​ការ​បង្កាត់​ពូជ​ដល់​ប្រជាកសិករ អោយបាន​ជាប់​ជាប្រចាំ​៕S/​