​គំនូរ​ស្រែ​ស្រូវ​នៅ​ភូមិ​សា​ធី ដើម្បី​អបអរ​បុណ្យ​ជាតិចិន​

450
ចែករម្លែក

ភូមិ​សា​ធី​ខណ្ឌ​ជីន​នី​ង​ក្រុង​គុន​មីង​បាន​ស្តារឡើងវិញ​នូវ​ស្រែ​ស្រូវ ដែលមាន​ទំហំ ៤ ហិកតា ហើយ​បាន​ផ្គុំ​ជា​គំនូរ​ដ៏​ស្រស់ស្អាត​មួយ​ផ្ទាំង ដើម្បី​អបអរសាទរ​បុណ្យ​ជាតិចិន ។ គំនូរ​នៃ​ទង់​ក្រហម​ផ្កាយ ៥ មហាកំពែង សំពៅ និង​អក្សរ​ចិន​“៧០” “​ខេត្ត​យូ​ណាន​” និង​“​ភូមិ​សា​ធី​” ដែលមាន​ពណ៌​ចម្រុះ បាន​ត្រូវ​ផ្គុំ​ឡើង​ដោយ​ប្រើ​ស្រែ​ស្រូវ ។ ក្រោយពី​ស្ទូង​សំណាប​នៅ​ខែឧសភា​មក ដើមស្រូវ​បាន​ដុះ​លូតលាស់​យ៉ាង​ល្អ ក្រោម​ការថែរក្សា​ដោយ​ផ្ចិតផ្ចង់​រយៈពេល ២ ខែ ។ នៅ​ខែតុលា​ខាងមុខ លោកអ្នក​នឹង​អាច​ឃើញ​ទិដ្ឋភាព​នៃ​ការប្រមូល​ផល​ស្រូវ​ដ៏​អធិកអធម ៕ ​ដោយ យ៉ាង ឈុ​ង​យូ​ន និង ភូ យ៉ាន​