​គ្រប់ការ​រៀបចំ​សម្រេច​ស្ទើរតែ​១០០​ភាគរយ​ខណៈ​ពិធីបុណ្យ​សមុទ្រ​រំកិល​ជិត​មកដល់​ ​ ​

884
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​ហេដ្ឋារចនាសម្ព័ន្ធ​និង​តំបន់​គោលដៅ​ទេសចរ​សំខាន់ៗ​ត្រៀម​រៀបចំ​រួចរាល់​ស្ទើរតែ​១០០​ភាគរយ​ដើម្បី​បម្រើ​ដល់​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​ឱ្យ​សប្បាយរីករាយ ។​ត្បិត​នៅមាន​ចំណុច​តូចៗ​មួយចំនួន​សេល​សល់​ក៏ដោយ គិត​មកដល់​ថ្ងៃទី​៣ វិច្ឆិកា​ឆ្នាំ​២០១៨ នេះ​។

​លោក​ផៃ​ធូ​ន​ផ្លា​ម​កេស​ន​អភិបាលរង​ខេត្តកោះកុង​នឹង​ជំរុញ​ដល់​អ្នកពាក់ព័ន្ធ​ព​ន្លឿ​ន​ការងារ​សេល​សល់​ទាំង​ប៉ុន្មាន​ឱ្យ​រួចរាល់​ស្ថាពរ​ត្រឹម​ថ្ងៃទី​១១​វិច្ឆិកា​ខាងមុខ​។​មកទល់​ម៉ោង​នេះ​និយាយបានថា​ពុំមាន​ការព្រួយបារម្ភ​ឡើយ​ចំពោះ​ការងារ​កែលម្អរ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​និង​តំបន់​សហគមន៍​ទេសចរណ៍​សំខាន់ៗ​។​ដែលជា​ទីតាំង​បម្រើ​ដល់​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​មិន​ថា​ផ្លូវជាតិ​លេខ​៤៨​ការតុបតែង​លម្អ​ភ្លើងពណ៌​ពេល​រាត្រី​លាបថ្នាំ​ពណ៌​ស្ពាន​កោះកុង​ឆ្លង​ដៃ​ព្រែ​កកោះ​ប៉ោ​កន្លែង​តាំង​ពិ​ពរ​ណ៌ ទីតាំង​ប្រគុំ​តន្ត្រី​។

​ជួសជុល​សួនច្បារ​សាធារណៈ អ៊ុត​ផ្លូវ​បេតុង​AC ចុះ​ផ្សព្វផ្សាយ​រក្សា​តម្លៃ​ចំណីអាហារ សេវាកម្ម​ស្នាក់ និង​រៀបចំ​សណ្តាប់ធ្នាប់​សន្តិសុខ​អនាម័យ​បរិស្ថាន ជាដើម គឺ​សម្រេចបាន​ស្ទើរតែ​១០០​ភាគរយ​។​​លោក ផៃ​ធូ​ន ផ្លា​ម​កេស​ន អភិបាលរង​ខេត្តកោះកុង បានឱ្យដឹង​ល្ងាច​ថ្ងៃទី​៣ ខែធ្នូ ថា អាជ្ញាធរ ពុំ​សូវ​មានការ​ព្រួយបារម្ភ​អ្វី​ច្រើន​នោះទេ​ចំពោះ​ការងារ​ធ្វើឱ្យ​ប្រសើរ​នូវ​ការកែលម្អ​។​

​ជួសជុល​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បម្រើ​ដល់​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​២​សម្រាប់​ខេត្តកោះកុង​។​សម្រេចបាន​ដូច​ឃើញ​ស្រេច​យ៉ាង​ដូច្នេះ​គឺ​ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ពី​ក្រសួង​អាជ្ញាធរ​សមត្ថកិច្ច​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ទើប​ដំណើរការ​បានល្អ​ព្រម​គ្នា​។​

​អភិបាលរង​ខេត្តកោះកុង​ពន្យល់​ដែរ​ថា​ការសម្រេច​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​គោលបំណង​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​និង​ទាក់ទាញ​ចំនួន​អ្នកទេសចរ​មកលេង​ក​ម្សា​ន្ត​ឱ្យបាន​ច្រើន​តាម​ការរំពឹងទុក​។ ចំពោះ ផែនការ​ការពារ​ធានា​សន្តិសុខ​សុវត្ថិភាព​ក្នុង​ថ្ងៃបុណ្យ​សមុទ្រ អាជ្ញាធរ និង​សមត្ថកិច្ច​ចម្រុះ ត្រូវបាន​ដាក់ពង្រាយ​ប្រមាណ​ជាង​២​ពាន់​នាក់ ចាប់ពី​ផ្លូវ​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៤​ស្រុកស្រែ​អំបិល រហូតដល់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​។​

​លោក​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​អ្នកទេសចរ​គ្រប់ទិសទី​អញ្ជើញ​មកលេង​កម្សាន្ត​ដោយ​ក្តី​សប្បាយរីករាយ​នៅ​ថ្ងៃបុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃ​នៅ​ពាក់កណ្តាល​ខែធ្នូ​ខាងមុខ​។​ចំពោះ​ការងារ​ដែល​នៅ​សេល​សល់​តិច​បន្តិច​លោក​នឹង​ជំរុញ​ដល់​អ្នកពាក់ព័ន្ធ​ព​ន្លឿ​ន​អនុវត្ត​ឱ្យបាន​ចប់​រួចរាល់​ស្ថាពរ​ត្រឹម​ថ្ងៃទី​១១ វិច្ឆិកា ខាងមុខ​។​

​ដោយឡែក លោក​ធី​រៈបាញ់​ឆា​អភិបាលស្រុក​ខ្លងយ៉ៃ​ខេត្ត​ត្រាត​ប្រទេស​ថៃ​ក្នុង​កិច្ចប្រជុំ​ស្តីពី​កិច្ចសហការ និង​សម្របសម្រួល​ច្រកព្រំដែន​រវាង​កម្ពុជា​និង​ថៃ​កាលពី​ល្ងាច​ថ្ងៃទី​៣០​ខែវិច្ឆិកា​ថ្មីៗ​នេះ​ក៏បាន​ឯកភាព​ចំពោះ​ការអនុញ្ញាតឱ្យ​ពលរដ្ឋ​ខ្មែរ​ចេញចូល​ស្នាក់នៅ​កម្សាន្ត​នៅ​ស្រុក​ដែនដី​របស់ខ្លួន​។

​បើក​ច្រកទ្វារព្រំដែន​២៤​ម៉ោង​លើ​២៤​ម៉ោង​អំឡុង​ថ្ងៃបុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃ​បែបនេះ​ក្តី​។​ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​ថៃ​នឹង​លើកយក​សំណើ​ភាគី​កម្ពុជា​ទៅសុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​ថៃ ដើម្បី​ពិនិត្យ និង​សម្រេច​បន្ត​។​

​អភិបាលស្រុក​ខ្លងយ៉ៃ​គូសបញ្ជាក់ថា​សមត្ថកិច្ច​ចម្រុះ​ជំនាញ​ថ្នាក់ស្រុក​របស់​ថៃ​បាន​ឯកភាព​ត្រៀមកម្លាំង​សម្រាប់​នីតិវិធី​សម្របសម្រួល​ការងារ​ព្រំដែន​ជាមួយ​កម្ពុជា​ឱ្យ​ល្អប្រសើរ​ជៀសវាង​កើតមាន​បទល្មើស​ខុសច្បាប់​មួយ​មិន​ថា​ដែន​គោក​ឬ​ដែនទឹក​ឡើយ​។​រីឯ​សមាគម​ទេសចរណ៍​បានរៀបចំ​បន្ទប់​ស្នាក់នៅ​ចំនួន​៦០០​បន្ទប់​ក្នុងតម្លៃ​ចាប់​ចន្លោះ​ពី​៣០០​ទៅ​១.៥០០​បាត​.​រថយន្ត​ពេទ្យ​សង្គ្រោះបន្ទាន់​និង​រថយន្ត​ដឹក​ជ​ញ្ចូ​ន​ពលរដ្ឋ​ពី​ព្រំដែន​ដល់ទី​តាំង​ស្នាក់នៅ​។​

​ករណី​ពលរដ្ឋ​ខ្មែរ​មិន​ហ៊ាន​បើកបរ​ឆ្លងដែន​ចូល​ទឹកដី​ថៃ​។​ត្បិត​មានការ​ពន្យល់​របស់​ភា​គី​ថៃ​យ៉ាងណាក៏ដោយ​លោក​ផៃ​ធូ​ន​ផ្លា​ម​កេស​ន​អភិបាលរង​ខេត្តកោះកុង​ថ្លែងថា​លោក​នៅ​ពុំទាន់​ដឹង​ទេ​ថា​ភាគី​ថៃ​ឆ្លើយតប​មកវិញ​ពេលណា​ឡើយ​ចំពោះ​សំណើ​របស់​ក្រសួងមហាផ្ទៃ​កម្ពុជា​។​ប៉ុន្តែ​លោក​ប្រឹងប្រែង​បង្កើន​កិច្ចពិភាក្សា​លម្អិត​ខណៈ​ក្រសួងមហាផ្ទៃ​បានអនុញ្ញាត​ឱ្យ​បើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​២៤​ម៉ោង​។​

​លោក ផៃ ធូ​ន​ផ្លា​ម​កេស​ន រម្លឹកថា ជាគោលការណ៍​ស្នើ​ទៅ​ថៃ ខេត្ត​កំណត់​ត្រឹមតែ​អត្តសញ្ញាណ​បណ្ណ ដើម្បី​ឆ្លងដែន​ទៅ​ស្នាក់នៅ​កម្សាន្ត​នៅក្នុង​ទីរួមស្រុក​ខ្លងយ៉ៃ​។​ដោយឡែក​ជន​ប្រទេស​ទី​៣​ប្រើប្រាស់​លិខិតឆ្លងដែន​តាមច្បាប់​ធម្ម​តា​។​រាល់​រថយន្ត​ចេញចូល​ព្រំដែន​ត្រូវមាន​ឯកសារ​សញ្ញា​សម្គាល់​។​

​នៅ​ថ្ងៃទី​១៣​ខែធ្នូ​ខាងមុខ​កម្ពុជា​នឹង​ប​ញ្ចូ​ន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទៅ​តំបន់​ព្រំដែន​ដើម្បី​ទប់ស្កាត់​ខ្លាចក្រែង​មាន​ជន​ឆ្លៀតឱកាស​និង​ថែរក្សា​សន្តិសុខ​ស​ណ្នា​ប់​ធ្នាប់​ពិធីបុណ្យ​សមុទ្រ​។​កម្ពុជា​ក៏​ជូនដំណឹង​ដែរ​ថា​សូមកុំ​ឱ្យ​ភាគី​ថៃ​យល់ច្រឡំ​ពី​បង្កើន​ចំនួន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​ប​ញ្ចូ​ន​ច្រកទ្វារព្រំដែន​ពុំមាន​បញ្ហា​ជម្លោះព្រំដែន​ណាមួយ​នោះទេ​។​

គោលដៅ​ទេសចរណ៍ធម្មជាតិ​សំខាន់ៗ​នៅ​ខេត្តកោះកុង​ដែល​គណៈកម្មការ​បានរៀបចំ​សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​ជាតិ​និង​អន្តរជាតិ​មាន​ដូច​ជ​ចា​៖​រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ (​កោះ​ស្ដេច​)​សហគមន៍​ជាយ​អា​រ៉ែ​ង​សហគមន៍​ធម្មជាតិ​តា​តៃ​ក្រោម ឆ្នេរសមុទ្រ​ប៉ាក​ខ្លង សហគមន៍​ធម្មជាតិ​ជី​ផាត​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​សហគមន៍​ធម្មជាតិ​ព្រៃកោងកាង​ពាម​ក្រសោប ជាដើម​។​

​បើតាម​ការរំពឹង​រប​ស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មាន​ជំនឿ​ជឿជាក់ថា ថ្ងៃបុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃ នឹងមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ពី​២៥​ម៉ឺន​នាក់ ដល់​៣០​ម៉ឹ​ន​នាក់​មកលេង​កម្សាន្ត​។ ចំពោះ​ខេត្ត​ដែល​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​បន្ត​ពី​ខេត្តកោះកុង នៅ​ឆ្នាំ​២០១៩ គឺ​ខេត្តកំពត​៕S/

​គ្រប់ការ​រៀបចំ​សម្រេច​ស្ទើរតែ​១០០​ភាគរយ​ខណៈ​ពិធីបុណ្យ​សមុទ្រ​រំកិល​ជិត​មកដល់​