​គ្រប់​សាសនិកនិងពុទ្ធបរិស័ទ្ធ​នៅ​កម្ពុជា​មានឱកាស​ធ្វើបុណ្យ​ទាន​ក្រោម​ម្លប់​សន្តិភាព​

1050
ចែករម្លែក

ដោយ​បូកគោ​/​កំពត​:​ថ្នាក់ដឹកនាំ​បាន​អះអាងថា​ក្រៅពី​ការរស់នៅ​ក្នុង​ក្តី​សុខសាន្ត​ម្លប់​សន្តិភាព​បាន​ផ្តល់ឱកាស​ចំពោះ​ពលរដ្ឋ​កម្ពុជា​អាចធ្វើ​បុណ្យទាន​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា​និង​មាន​ទ្រង់ទ្រាយ​ធំ​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

​ថ្លែង​ក្នុង​ពិធីបុណ្យ​វិសាខបូជា​ធ្វើឡើង​នា​សួនច្បារ​នៃ​ទី​អាសនៈ​គោរពបូជា​ប្រាសាទ​ដើម​ពោធិ៍​ក្រុង​កំពត​កាលពី​រសៀល​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ការធ្វើ​បុណ្យទាន​របស់​ព​ល​រដ្ឋ​កម្ពុជា​កាន់តែ​មាន​ទ្រង់ទ្រាយ​ធំ​ឡើងៗ​។

​ជាក់ស្តែង​ពិធីបុណ្យ​ពិសាខបូជា​ឆ្នាំនេះ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ច្រើន​កុះករ​ហើយ​បច្ច័យ​ដែល​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​ពុទ្ធ​បរិ​ស័​បរិច្ចាគ​សម្រាប់​ប្រើប្រាស់​ក្នុង​ពិធីបុណ្យ​មាន​រហូតដល់​១៥​លាន​រៀល ខណៈដែល​ឆ្នាំ​កន្លង​ទៅបាន​ប្រហែល​១២​លាន​រៀល​ប៉ុណ្ណោះ​។

លោក​អភិបាលខេត្ត​បាន​បន្តថា​ម្លប់​សន្តិភាព​ក្រោម​កិច្ចដឹកនាំ​របស់​សម្តេច​តេ​ជោ​ពិតជា​ផ្តល់ឱកាស និង​ជំរុញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​គ្រប់​ជាតិ​សាសន៍​ឱ្យមាន​សន្តាន​ចិត្ត​ជ្រះថ្លា​ក្នុង​ការធ្វើ​បុណ្យទាន​ផ្សេងៗ ក្រៅពី​ការរស់នៅ​ដោយ​ក្តី​សុខសាន្ត​នោះ​។​

​បញ្ជាក់​ស្រដៀង​គ្នា​នេះដែរ​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៩​ក្នុងឱកាស​ផ្តល់​ម្ហូបអាហារ​ជូន​ដល់​សាសនិក​អី​ស្លាម​២៥០​គ្រួសារ​មកពី​ស្រុក​ទឹកឈូ​សម្រាប់​ពិធី​បួស​ខែ​រ៉ា​ម៉ា​ទ​ន លោក​ម៉ាត់ សេត តំណាងរាស្ត្រ​មណ្ឌល​កំពត​បាន​មានប្រសាសន៍​ថាបើ​ក្រឡេក​ថយក្រោយ​រយៈពេល​ជាង​៤០​ឆ្នាំមុន អី​ស្លាម​កម្ពុ​ជាមាន ភាពខុសគ្នា​ដូច​មេឃ និង​ដី​។

​កាលពី​សម័យ​ខ្មែរក្រហម អ្វីៗ​ដែលជា​តម្រូវការ​រប​ស់​អ្នក​កាន់សាសនា​អី​ស្លាម ត្រូវគេ​ជាន់ឈ្លី និង​លុបបំបាត់​ទាំងស្រុង​។ សមាជិកសភា​កាន់សាសនា​អីស្លាម​រូបនេះ​បាន​បន្តថា​មកដល់​បច្ចុប្បន្ន ដោយ​ការ​ឈ្វេងយល់​របស់​ថ្នាក់ដឹកនាំ​កំពូល គឺ​សម្តេច​ពញា​ចក្រី ហេង សំរិន និង​សម្តេច តេ​ជោ ហ៊ុន សែន ព្រមទាំង​ឥស្សរជន​សំខាន់ៗ​មួយចំនួនទៀត​។បានប្រគល់​ជូន​អីស្លាម​កម្ពុជា​គ្រប់យ៉ាង​ទាំង​ផ្លូវចិត្ត ផ្លូវកាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ពិសេស​ការគោរព​ប្រណិប័តន៍​ផ្នែក​សាសនា​ឱ្យមាន​ភាពស្មើគ្នា​ជាមួយ​សាសនា​ដទៃ​ដែល​មាននៅ​កម្ពុជា​។

​ដូច្នេះ​អ្វីដែល​សាសនិក​អី​ស្លាម​ត្រូវ​ឆ្លើយតប​ទៅនឹង​សន្តាន​ចិត្ត​របស់​ថ្នាក់ដឹកនាំ​នោះ​គឺ​បងប្អូន​ជា​សាសនិក​អ៊ិ​ស្លាម​ទាំងអស់​ត្រូវ​បង្កើន​នូវ​ការ​សាង​អំពើ​ល្អ​ទូន្មាន​ប្រៀនប្រដៅ​កូនចៅ​គោរព​ច្បាប់​រដ្ឋ​ឱ្យបាន​ខ្ជាប់ខ្ជួន​និង​ខិតខំ​អភិវឌ្ឍ​ខ្លួន​ឱ្យមាន​គុណភាព​សមត្ថភាព​ដើម្បី​ចូលរួម​ក្នុង​ការកសាង​សង្គម​កម្ពុជា​កាន់តែ​រីកចម្រើន​ថែមទៀត​៕S/