​គ្រាន់តែ​ទំនាស់​ពាក្យសំដី​ឈានដល់​សម្លាប់​ម្ដាយ​និង​ប្អូន​២​នាក់​រងរបួស​ធ្ងន់​

1044
ចែករម្លែក

​ដោយៈ​អ៊ុង​សា​រុំ​/​ប៉ៃលិនៈ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​មួយ​បង្កឡើង​ដោយ​ឃាតក​ដៃដល់​ជា​កូនប្រុស​ច្បង បាន​ប្រើ​ពួ​ថៅ​កាប់​ទៅលើ​ម្ដាយបង្កើត​ស្លាប់​នៅ​កន្លែង​និង​ប្អូនប្រុស​ស្រី​២​នាក់​ទៀត​រងរបួស​ក្បាល​ធ្ងន់ធ្ងរ ព្រោះ​រឿង​ទំនាស់​ពាក្យសំដី​រវាង​ម្ដាយ​និង​ឃាតក​ដៃដល់​។​

​ជនដៃដល់​ត្រូវបាន​ប៉ូលីស​ខេត្ត​ប៉ៃលិន​ចាប់បាន​ហើយ​កំពុង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​ហេតុការណ៍​ឃាតកម្ម​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​ដីស​ឃុំ​ស្ទឹងត្រង់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។

​លោក​ចាន់​វាសនា​អធិការនគរបាល​ប៉ូលិស​ស្រុក​សាលា​ក្រៅ​បានឱ្យដឹងថា​ជនសង្ស័យ​ជា​ឃាតក​ដៃដល់​ឈ្មោះ ធុង នាង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ។​ចំណែក​ជនរងគ្រោះ​ទាំង​៣​នាក់​ទី​១​ឈ្មោះ សុខ ស្រី​ម ភេទ ស្រី​អាយុ​៥៥​ឆ្នាំ​ត្រូវជា​ម្តាយបង្កើតរ​បស់ជនស​ង្ស័​យ​ត្រូវ​ជនសង្ស័យ​កាប់​នឹង​ពូថៅ​បណ្តាល​ឱ្យស្លាប់​នៅនឹងកន្លែង​ហេតុ​។​

ទី​២​ឈ្មោះ ធុង ថូ ភេទ​ប្រុស អាយុ ២២​ឆ្នាំ​ត្រូវជា​ប្អូនបង្កើត​របស់​ជនសង្ស័យ រងរបួស​ក្បាល​ផ្នែក​ខាងមុខ​យ៉ាងធ្ងន់ធ្ងរ​។​ទី​៣​ឈ្មោះ ធុង សារី ភេទ​ស្រី អាយុ ២០​ឆ្នាំ ត្រូវជា​ប្អូនបង្កើត​របស់​ជនសង្ស័យ​រងរបួស​ក្បាល​ផ្នែក​ខាងក្រោយ​យ៉ាងធ្ងន់ធ្ងរ​។​ទាំង​៤​នាក់​ទាំង​ជនសង្ស័យ​នេះ រស់នៅ​ភូមិ​ដីស​ឃុំ​ស្ទឹងត្រង់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។

​លោក​ចាន់​វាសនា​បាន​បញ្ជាក់ថា​មូលហេតុ​បណ្តាលមកពី​ជនសង្ស័យ​ដែលជា​កូនបង្កើត​របស់​ស្ត្រី​រងគ្រោះ​(​ស្លាប់​)​បាន​ឈ្លោះទាស់ទែង​គ្នា​ជាមួយ​ម្តាយ​ខ្លួនឯង​កាលពី​៣​ថ្ងៃមុន​។​រឿង​រ៉ា​នេះ​គឺ​ដោយសារ​ជនសង្ស័យ​បានមក​សុំ​កូនតូច​របស់​ជនសង្ស័យ​ពី​ម្ដាយ​យកទៅ​វិញ​។​ប៉ុន្តែ​ម្ដាយ​ដឹងថា​កូនប្រុស​បែក​ញៀន​ថ្នាំ​ផង​ដើរ​មិនសូវ​នៅផ្ទះ​ផង ទើប​មិនឱ្យ​ចៅ​យកទៅ​ទេរ​ហូត​មានទំនាស់​ពាក្យសំដី​ឡើង​។​

​លុះ​មកដល់​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៨​ជនសង្ស័យ​បានសម្រេច​ចិត្ត​បង្ក​ហឹ​ង្សា​ដោយ​ចេតនា​លើ​ស្ត្រី​រងគ្រោះ​ជា​ម្ដាយ​តែម្តង​។​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ប៉ូលិស​ចាប់​ឃាត់ខ្លួន​បាន​ហើយ​កំពង់​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​ចំណែក​សព​ស្ត្រី​រងគ្រោះ​កម្លាំង​បានប្រគល់​ជួន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​គ្រាន់តែ​ទំនាស់​ពាក្យសម្តី​ឈានដល់​កាប់សម្លាប់​ម្ដាយ​និង​ប្អូន​២​នាក់​ឱ្យរបួស​ធ្ងន់​