​គ្រាន់តែ​ប្រពន្ធ​មិន​លើក​ទូរស័ព្ទ​ជន​ធ្លាប់​ជាប់គុក​បាន​វាយ​ប្រពន្ធ​កូន​និង​ម៉ែក្មេក​ចាស់ដៃ​

436
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​គ្រាន់តែ​ប្រពន្ធ​មិន​លើក​ទូរស័ព្ទ​ជន​ដែល​ធ្លាប់​ជាប់គុក​ម្នាក់នេះ​បាន​វាយ​ធ្វើបាប​ប្រពន្ធ​កូន​និង​ម៉ែក្មេក​ចាស់ដៃ​។​អំពើ​ហឹ​ង្សា​រ​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​ផ្សារកណ្តាល​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ជនរងគ្រោះ​ឈ្មោះ ជុំ ស៊ី​ណាត ភេទ ស្រី អាយុ ២៤​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ជនសង្ស័យ រស់នៅ​ភូមិ សង្កាត់​ខាងលើ​បាន​ប្តឹង​ចោទ​បុរស​ជា​ប្តី​ថា បង្ក​ហឹ​ង្សា​រ​ចេតនា​(​បទ​ចោទ​វាយ​ធ្វើបាប​ប្រពន្ធ កូន និង​ម៉ែក្មេក​) ។​

លោក​វរសេនីយ៍ត្រី​នួន​នី​ណា​រ៉ូ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនល្មើស រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន ឈ្មោះ ឡាយ លាភ ភេទ ប្រុស អាយុ ២៨​ឆ្នាំ ជនសង្ស័យ បាន​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។​

​ចំណែក​ជនសង្ស័យ​បាន​សារភាពថា​នៅ​ថ្ងៃកើតហេតុ​ខ្លួន​បាន​ទូរស័ព្ទ​ហៅ​ប្រពន្ធ​ឲ្យ​មក​ផ្ទះ​តែ​ប្រពន្ធ​មិន​លើក​ទូរស័ព្ទ​ធ្វើ​ឲ្យ​ខ្លួន​ខឹង​ជាខ្លាំង​ទើប​វាយ​ប្រពន្ធ​កូន​និង​ម្តាយក្មេក​។​ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ ហឹ​ង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ៕S/

​រូបថត : ជនសង្ស័យ​បាន ឈ្មោះ ឡាយ លាភ ភេទ ប្រុស អាយុ ២៨​ឆ្នាំ គប់​ដុំថ្ម វាយ​ប្រពន្ធ ម្តាយក្មេក​ព្រោះ​ខឹង​មិន​លើក​ទូរស័ព្ទ​( រូប​:​ប​.​ជ័យ​)​