​គ្រាប់បែក​ជ័រ​ពីរ​គ្រាប់​ធ្វើឱ្យ​ពលរដ្ឋ​ភា្ញ​ក់​ផ្អើល​នៅ​ក្រុងព្រះសីហនុ​

170
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​គេ​ប្រទះឃើញ​គ្រាប់បែក​ចំនួន​ពីរ​គ្រាប់​ដាក់​លើ​ធុងសំរាម​ផ្អើល​អស់​មួយ​ភូមិ​មាន​អ្នករត់​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​មាន​គ្រាប់បែក​២​គ្រាប់​គេ​ដាក់​នៅលើ​ធុងសំរាម​។​គ្រាប់បែក​នោះ​នៅ​ម្តុំ​ទួល​ខ្សាច់​ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​កាលពី​រសៀល​ថ្ងៃ​១៤​តុលា​២០១៩​នេះ​។​មន្ត្រី​ប៉ូលីស​ប៉ុស្តិ​រដ្ឋបាល​សង្កា​ត់​លេខ​៤​ក្រុងព្រះសីហនុ​បាន​ចុះ​ពិនិត្យ​បញ្ជាក់ថា​ជា​គ្រាប់បែក​ជ័រ​ទេ​សូម​បងប្អូន​កុំ​ភ័យព្រួយ​។​

​តាម​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤​ប្រាប់ថា​គ្រាប់បែក​ជ័រ​នេះ​មើលទៅ​ដូច​បេះបិទ​ទៅនឹង​គ្រាប់បែក​មែនទែន​និង​ថា​ទំនង​ជាមាន​ក្មេង​លេង​ហើយ​ចោល​នៅ​ទីនោះ​។​ពលរដ្ឋ​ប្រទះឃើញ​ភ័យខ្លាច​ទើប​រាយការណ៍​មក​សមត្ថកិច្ច​ចុះ​ពិនិត្យ​។​បច្ចុប្បន្ន​គ្រាប់បែក​ជ័រ​នេះ​សមត្ថកិច្ច​បាន​យកចេញ​ហើយ​៕S/​