​គ្រាប់បែក​ពីរ​គ្រាប់​នៅក្បែរ​បង​វត្ត​បង្ក​ការ​ភា្ញ​ក់​ផ្អើល​នៅ​ក្រុង​បាត់ដំបង​

698
ចែករម្លែក

(​បាត់ដំបង​)៖​កាលពី​រសៀល​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៧​មានការ​ភ្ញាក់ផ្អើល​មួយ​ដោយ​បុរស​ម្នា​ក់បាន​ទៅ​ចង​គោ​អោយ​ស៊ី​ស្មៅ​បាន​ប្រទះឃើញ​គ្រាប់បែកដៃ​ចំនួន​ពីរ​គ្រាប់​ដែល​ទំនងជា​នៅមាន​អនុភាព​អាច​សម្លាប់​ជីវិត​មនុស្ស​បាន​នៅក្នុង​ស្មៅ​ក្បែ​នឹង​របង​វត្ត​។​គ្រាប់បែក​នោះ​ស្ថិតនៅ​ត្រង់ចំណុច​ក្បែរ​របង​វត្ត​បឹងរាំង ស្ថិតក្នុង​ក្រុមទី​៤ ភូមិ​បឹងរាំង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

​មុនពេល​កើតហេតុ​នេះ មាន​ប្រជាពលរដ្ឋ​ឈ្មោះ ប៊ុត ប៊ុន​ធឿ​ង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ចំណុចកើតហេតុ​ខាងលើ បាន​ទៅ​ឃ្វាលគោ​ក្បែរ​របង​វត្ត ។​ភ្លាមៗ​នោះដែរ កម្លាំង​សមត្ថកិច្ច​ក៏បាន​ចុះទៅ​ត្រួតពិនិត្យ ដោ​យស​ង្គេ​ត​ឃើញថា​គ្រាប់បែកដៃ​ទាំងពីរ​គ្រាប់​នេះ ជា​ប្រភេទ​ក្រឡា​ទៀប ដែល​ផលិតឡើង​នៅ​ប្រទេស​សូ​វៀត ដោយ​គ្រាប់​នេះ​មាន​លក្ខណៈ​ច្រេះ​ស៊ី​បន្តិច ។​ប៉ុន្តែ​ទាំង​ស្លាបព្រា ក៏ដូចជា​គីប​របស់​វា​នៅមាន​គ្រប់​ទាំងអស់ ហើយក៏​អាច​នៅមាន​អនុភាព​សម្លាប់​មនុស្ស​បាន​ផងដែរ ។​

​ក្រោយពេល​ត្រួតពិនិត្យ គឺ​បច្ចុប្បន្ន​គ្រាប់បែក​ទាំងនេះ ត្រូវបាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល អូរ​ម៉ា​ល់ យកទៅ​រក្សាទុក​ដើម្បី​ប្រគល់​ទៅអោយ​ក្រុម​អង្គភាព​ស៊ីម៉ាក់ យកទៅ​ធ្វើការ​កម្ទេចចោល ៕S/​ដោយ​៖​ហូ​សាន់​

​គ្រាប់បែក​ពីរ​គ្រាប់​នៅក្បែរ​បង​វត្ត​បង្ក​ការ​ភា្ញ​ក់​ផ្អើល​នៅ​ក្រុង​បាត់ដំបង​(រូប៖វ៉េបសាយ)