“​គ្រាប់​ធញ្ញជាតិ​” ល្អ​ចំពោះ​សុខភាព​ទប់ស្កាត់​ជំងឺ​សាហាវៗ សូម្បី​មហារីក​

473
ចែករម្លែក

​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​គ្រាប់​ធញ្ញជាតិ​ប្រសើរ​ណាស់​សម្រាប់​សុខភាព​ជួយ​ទប់ស្កាត់​ជំងឺ​បានជា​ច្រើន​?​គ្រាប់​ធញ្ញជាតិ​ជា​អាហារសម្រន់​ដ៏​សាក​សម​បំផុត​មួយ​ដែល​អ្នក​គួរ​រួម បញ្ចូល ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ប្រសិនបើ​ចង់​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​។ ទោះ ជា​យ៉ាង ណា​មិនគួរ​ទទួលទាន​លើស​ពីមួយ​ក្ដាប់ដៃ​ក្នុង​មួយថ្ងៃ​ឡើយ​។ អត្ថបទ​ខាង ក្រោម នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​ជាប្រចាំ ៖

១. កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​
គ្រាប់​ធញ្ញជាតិ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​អាស៊ីត​ខ្លាញ់​ល្អ monounsaturated ដែល​ជួយ​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ទប់ស្កាត់​ហានិភ័យ នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ជំងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង គាំងបេះដូង​គួរអោយ កត់សម្គាល់​។ គ្រាប់​ធញ្ញជាតិ​ក៏មាន​ប្រសិទ្ធិភាព​កាត់បន្ថយ​ការ​រលាក​និង​ធ្វើអោយ មុខងារ​ស​សៃ​ឈាម​ក្នុង​រាងកាយ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​ផងដែរ​។​

២. បង្កើន​សុខភាព​សួត​
គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​ជាតិ​ម៉ាញ៉េ​ស្យូ​ម​និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ ដែល​ប្រសើរ សម្រាប់​សុខភាព​សួត​។ ការទទួល​ទាន​គ្រាប់​ធញ្ញជាតិ​មួយ​ក្ដាប់ដៃ​ពេញ​អាចជួយ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺហឺត ព្រមទាំង​បញ្ហា​ផ្លូវដង្ហើម​ជាច្រើន​ផ្សេងទៀត​។​

៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
ការទទួល​ទាន​គ្រាប់​ធញ្ញជាតិ​មួយ​ក្ដាប់ដៃ​ពេញ​ជាប្រចាំ​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​បេះដូង​ផ្សេងៗ​បាន​យ៉ាង​ប្រសើរ​។ នោះ​ក៏​ព្រោះតែ​គ្រាប់​ធញ្ញជាតិ​មាន​លក្ខណៈ សម្បត្តិ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។​

៤. បង្កើន​សុខភាព​ខួរក្បាល​
​ប្រភព​ដ៏​ល្អ​មួយទៀត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ គឺ​គ្រាប់​ធញ្ញជាតិ​រួមមាន​គ្រាប់​អាល់​ម៉ុ​ន គ្រាប់​វាល់​ណឺ​ត សណ្ដែកដី គ្រាប់ស្វាយចន្ទី និង​គ្រាប់​រីករាយ​ជាដើម​។ គ្រាប់​ធញ្ញជាតិ ទាំងនេះ​ក៏​ផ្ដល់អោយ​ខួរខ្បាល​នូវ​សារធាតុចិញ្ចឹម​ចាំបាច់​ផ្សេងទៀត​ផងដែរ​។​

៥. បន្សាប​ជាតិពុល​ក្នុង​ថ្លើម​
គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​មាន​ប្រយោជន៍​ច្រើន​ហើយក៏​ល្អ​ចំពោះ​ការ សម្អាត​ថ្លើម​ផងដែរ​។ ពិសេស គឺ​គ្រាប់​វាល់​ណឺ​ត​ដែល​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់ អូ​មេ​ហ្កា ៣ សារធាតុ glutathione និង​ធាតុ​ចាំបាច់​ច្រើន​ទៀត​ក៏ដូចជា​សារធាតុ​ប្រឆាំង អុកស៊ីតកម្ម​ដែល​ជួយ​ធ្វើអោយ​ថ្លើម​មាន​សុខ​ភាពល្អ​រឹងមាំ​។

៦. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
នោះ​ក៏​ព្រោះតែ​គ្រាប់​ធញ្ញជាតិ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ច្រើន​ប្រភេទ​។​

៧. សុខភាព​ស្បែក​
គ្រាប់​ធញ្ញជាតិ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ប្រសើរ​សម្រាប់ សុខភាព​ស្បែក ជួយ​ទប់ស្កាត់​បញ្ហា​នៃ​ភាព​ស្ងួត​។ ដូច្នេះ​ដើម្បី​រក្សា​ជាតិ​សំណើម នៃ​ស្បែក អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​មួយ​ក្ដាប់ដៃ​ពេញ ក្នុង​មួយថ្ងៃ​។​

៨. ទប់ស្កាត់​បញ្ហា​ក្រពេញ​ប្រូ​ស្តា​ត​
គ្រាប់​ធញ្ញជាតិ​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែលមាន​ប្រសិទ្ធិភាព ប្រឆាំង​ការ​រ​រលាក​ក្នុង​រាងកាយ​ជួយ​ទប់ស្កាត់​បញ្ហា​ក្រពេញ​ប្រូ​ស្តា​ត​បាន​យ៉ាង​ប្រសើរ​៕ ដោយៈ health.com.kh

#