“​គ្រាប់​ប៉េងប៉ោះ​” ក៏​ល្អ​ចំពោះ​សុខភាព​

295
ចែករម្លែក

តើ​អ្នក​តែងតែ​បោះ​គ្រាប់​ប៉េង​បោះចោល​នៅពេល​រៀន​ចំ​ចម្អិន​មែន​ទេ​? ឈប់​ធ្វើបែបនេះ​ទៀត​!​នោះ​ក៏​ព្រោះតែ​គ្រាប់​ប៉េងប៉ោះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ជាច្រើន​ចំពោះ​សុខភាព​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។​

១. បញ្ចុះ​សម្ពាធ​ឈាម​
នោះ​ក៏​ព្រោះតែ​គ្រាប់​ប៉េងប៉ោះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​រក្សា​សម្ពាធ​ឈាម​ល្អប្រសើរ​។ ប៉ូ​តា​ស្យូ​ម​ជួយ​ទប់ស្កាត់​ជំងឺ​លើស​សម្ពាធ​ឈាម​តាមរយៈ​ការធ្វើអោយ​ជញ្ជាំង​ស​សៃ​មាន​ភាព​​ធូរស្រាល​។

២. គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល
គ្រាប់​ប៉េងប៉ោះ​ក៏មាន​ផ្ទុក​ជាតិ​ស​សៃ​ខ្ពស់​ផងដែរ​។​ហើយ​ការរួមបញ្ចូល​អាហារ​ជាតិ​ស​សៃ​អាចជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរអោយកត់សម្គាល់​។​

៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​
​គ្រាប់​ប៉េងប៉ោះ​មាន​លក្ខណៈសម្បត្តិ​ពង្រា​វ​ឈាម​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​កកឈាម​រារាំង​ការផ្គត់ផ្គង់​អុកស៊ីសែន​ទៅ​ខួរក្បាល​។​

៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
​ក៏​ដូច​ទៅនឹង​សាច់​ប៉េង​បោះ​ដែរ គ្រាប់​ប៉េងប៉ោះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ជា​សារធាតុចិញ្ចឹម​សំខាន់បំផុត​មួយ​ជួយ​រក្សា​និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​។

៥. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
​គ្រាប់​ប៉េងប៉ោះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopene ដែលមាន​លក្ខណៈ​ សម្បត្តិ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​គួរអោយកត់សម្គាល់​។ ទោះជា​យ៉ាងណា​កុំ​ភ្លេច​ចម្អិន​ប៉េងប៉ោះ ឬ​គ្រាប់​ប៉េង​បោះ​ជាមុនសិន​ដើម្បី​ទទួលបាន​សារធាតុ lycopene ពេញលេញ​។​

៦. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​
​គ្រាប់​ប៉េង​បោះ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម ប៉ូ​តា​ស្យូ​ម និង​វីតាមីន K ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​ចៀសផុត​បញ្ហា​ពុក​ឆ្អឹង​ផងដែរ​។​

​សម្គាល់ ៖ ទោះជា​យ៉ាងណា​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​មិនគួរ​ទទួលទាន​គ្រាប់​ប៉េង​បោះ​ច្រើនពេក​ឡើយ​ដោយសារ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ oxalates៕ ដោយៈ health.com.kh