​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហ្វា​មី​លី​បើកសម្ពោធ​ដំណើរការ​ជា​ផ្លូវការ​

344
ចែករម្លែក

ដោយៈ​សុផល/ភ្នំពេញៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វាមីលី(FamilyMicrofinancePLC.)​ដែលមាន​ទីតាំងនៅ​ផ្លូវ​១០៥​សង្កាត់​ទួល​សង្កែ​១​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​បាន​បើកសម្ពោធ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០១៩​។​មីក្រូហិរញ្ញវត្ថុ​ហ្វា​មី​លី​នេះ​មាន​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ឥណទាន​ពាណិជ្ជ​ឥណទាន​បញ្ចាំ​ឥណទាន​បុគ្គល​ឥណទាន​ទិញ​រថយន្ត​និង​ឥណទាន​សម្រាប់​សហគ្រាស​ខ្នាតតូច​និង​មធ្យម​។​

ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​មីក្រូហិរញ្ញវត្ថុ​ហ្វា​មី​លី​លោក​រ័ត្ន​សុ​វណ្ណា​រៈ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​កម្ពុជា​បាន​មានប្រសាសន៍ថា​ការបង្កើត​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហ្វា​មី​លី​នេះ​ឡើងជា​ការរួមចំណែក​អភិវឌ្ឍន៍​វិស័យ​មីក្រូហិរញ្ញវត្ថុ​និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។​
​ ​
​លោក​មានជំនឿថា​មីក្រូហិរញ្ញវត្ថុ​ហ្វា​មី​លី​នឹង​ជួយ​ទ្រទ្រង់​ការអភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញវត្ថុ​ព្រមទាំង​បង្កើត​តួនាទី​អន្តរ​រិ​យក​ម្ម​ហិរញ្ញវត្ថុ​ជាពិសេស​តាមរយៈ​ការផ្តល់​ឥណទាន​ខ្នាតតូច​និង​មធ្យម​។​លោក​អ៊ូ​ជិន​អ៊ី​(WuZhenYu)​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មីក្រូហិរញ្ញវត្ថុ​ហ្វា​មី​លី​បាន​មានប្រសាសន៍ថា​សេដ្ឋកិច្ចកម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​វិនិយោគិន​បានមក​វិនិយោគ​ជា​បន្តបន្ទាប់​ឥតឈប់ឈរ​។​

​ហេតុ​ដូច្នេះហើយ​ក្រុមហ៊ុន​JiaQiGroup​បាន​បង្កើត​មីក្រូហិរញ្ញវត្ថុ​ហ្វា​មី​លី​នេះ​ឡើង​ក្នុង​គោលបំណង​ដោះស្រាយ​តម្រូវ​ការផ្តល់​ហិរញប្បទាន​ដល់​បុគ្គល​និង​សហគ្រាស​ក៏ដូចជា​បង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុជា​។​សេវាកម្ម​របស់​មីក្រូហិរញ្ញវត្ថុ​ហ្វា​មី​លី​រួមមាន​ហិរញ្ញវត្ថុ​ឥណទាន​ពាណិជ្ជ​ឥណទាន​បញ្ចាំ​ឥណទាន​បុគ្គល ឥណទាន​ទិញ​រថយន្ត ជាដើម​។​
​ ​
​សូមជម្រាបថា​៖​ក្រុមហ៊ុន​JiaQiGroup​ជា​ក្រុមហ៊ុន​តៃវ៉ាន់​បានមក​វិនិយោគ​នៅ​កម្ពុជា​នៅ​ឆ្នាំ​១៩៩៦​ដោយ​បង្កើត​រោងចក្រ​ស្បែកជើង​សម្រាប់​លក់​ទៅ​ទីផ្សារ​អឺរ៉ុប​អាម​រិ​ក​និង​អ៊ីតាលី​ដែល​ក្រុមហ៊ុន​មាន​បុគ្គលិក​ប្រមាណ​៣​ពាន់​នាក់​។​៤​ឆ្នាំ​មុននេះ​បាន​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​J&L​និង​បាន​សង់​អគារ​ខុន​ដូ​កម្ពស់​៣២​ជាន់​ចំនួន​៣​ព្រមទាំង​បង្កើត​ក្រុមហ៊ុន​ប្រឹក្សា​វិនិយោគ​JingShi​ក្រុមហ៊ុន​សំណង់​Capri​ហើយ​ចុង​ក្រោយនេះ​បង្កើត​មីក្រូហិរញ្ញវត្ថុ​ហ្វា​មី​លី​៕S/


ចំណងជើង​រូបថត​៖​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហ្វា​មី​លី ដែលមាន​ទីតាំងនៅ​ផ្លូវ​១០៥ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បាន​ត្រូវ​បើ់កសម្ពោធ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩(​រូប​ថ​តៈ សុផល​)