​គ្រូបង្រៀន​ជា​ចលករ​ដែលនាំឱ្យ​បុគ្គល​សម្រេច​គ្រប់​កិច្ចការ​ទាំងឡាយ​

776
ចែករម្លែក

​ដោយៈ​បូកគោ​/កំ​ពតៈ​“​គ្រូបង្រៀន​ជា​ប្រភព​ផ្តល់​ទ្រព្យសម្បត្តិ​មិនចេះ​សាបសូន្យ​ចំពោះ​ជន​គ្រប់រូប​ដើម្បី​ជា​ស្ពាន​ឆ្ពោះទៅកាន់​អនាគត​ភ្លឺស្វាង​និង​កិត្តិយស​ឧ​ត្តុ​ង​ឧ​ត្ត​ម​ក្នុង​សង្គមជាតិ​”​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ​ក្នុង​ក្រុង​កំពត នា​សៀ​ល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​នាយរង​សេនាធិការ​ចម្រុះ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោ​កបាន​មានប្រសាសន៍ថា​គ្រូបង្រៀន​ជា​ប្រភព​ផ្តល់​ទ្រព្យសម្បត្តិ​មិន​ចេញ​សាបសូន្យ​ចំពោះ​ជន​គ្រប់រូប​ដើម្បី​ជា​ស្ពាន​ឆ្ពោះទៅកាន់​អនាគត​ភ្លឺស្វាង​និង​កិត្តិយស​ឧ​ត្តុ​ង​ឧ​ត្ត​ម​ក្នុង​សង្គមជាតិ​។

ការផ្តល់​ចំណេះដឹង​បទពិសោធន៍​កម្លាំងកាយ​ចិត្ត​សីលធម៌​គុណធម៌​ដ៏​លើសលប់​ទាំងនោះ​ជា​ចលករ​ដ៏​សំខាន់​ដែលនាំឱ្យ​អ្នកទទួល​ធនធាន​នេះ​បានសម្រេច​គ្រប់​គោលដៅ​ទាំងអស់​។ ​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា​អំណោយ​ពោរពេញ​ដោយ​អត្ថន័យ​នេះ​ខុសពី​ការផ្តល់​មាសប្រាក់​លុយកាក់​ដែល​ងាយ​នឹង​បាត់បង់​រលាយ​សាបសូន្យ​នោះ​។

ក្នុង​កិច្ច​សំណេះសំណាល​នេះដែរ លោក​ហ៊ុន ម៉ា​ណែ​ត​បាន​ឆ្លៀត​អំពាវនាវ​ដល់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ត្រៀមខ្លួន​និង​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ចុងខែ​កក្កដា​ឆ្នាំ​២០១៨​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែលមាន​សមត្ថភាព​និង​ផ្តល់​ក្តី​សុខសាន្ត​សម្រាប់​សង្គមជាតិ​៕S/

​គ្រូបង្រៀន​ជា​ចលករ​ដែលនាំឱ្យ​បុគ្គល​សម្រេច​គ្រប់​កិច្ចការ​ទាំងឡាយ​