​គ្រូបង្រៀន​បើកបរ​រថយន្ត​ម្នាក់​ទៅបុក​គ្រូបង្រៀន​ស្លាប់​និង​រងរបួស​ម្នាក់​

373
ចែករម្លែក

ដោយៈ​វង​ធូ​/​បន្ទាយ​មាន​ជ័​យៈ​គ្រូបង្រៀន​វិទ្យាល័យ​កូប ម្នាក់​ជួប​គ្រោះថ្នាក់ ដោយ​រថយន្តបុក​ស្លាប់ នៅពេល ដែល​ត្រឡប់​មកពី​ឌុប​កូន​ទៅ​សាលារៀន ។​ស្រាប់តែ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយ ត្រូវ បាន​រថយន្ត​ប្រភេទ​ម៉ាក់​កាំ​ម៉ា​រី បុក​ស្លាប់​កាល​វេលា​ម៉ោង​៧​និង​១៥​នាទី ព្រឹក​ថៃ្ង​ទី​២២​ខែមេសា​ឆ្នាំ​២០១៩ ស្ថិតនៅលើ​ដងផ្លូវ​ជាតិ​លេខ​៥​ត្រង់ចំណុច ចូល​មុខ​វិទ្យាល័យ​កូប ភូមិ ណា​កា​ឆាយ ឃុំ កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​លោក​ស៊ុត​ហ៊ួ​រ រ​នាយការិយាល័យ​ចរាចរណ៍​ស្រុក​អូរជ្រៅ​បានឱ្យដឹងថាៈ​ជនរងគ្រោះ​មានឈ្មោះ​សយ សភាព ប្រុស​អាយុ​៣៦​ឆ្នាំ មុខរបរ​គ្រូបង្រៀន​នៅ​វិទ្យាល័យ​កូប រស់នៅ ភូមិ​កូប​លិច ឃុំ កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​ត្រូវ​គ្រោះថ្នាក់ ចរាចរណ៍​ស្លាប់​ម្នាក់ ដោយ​បែកក្បាល និង បាក់ដៃ​និង ។​ម្នាក់ទៀត​ឈ្មោះ​ឡាំ ដាវី​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ /​ឃុំ​គុ​ត្ត​សត្ត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យរ​ង​របួសស្រាល​បាក់ជើង​ស្តាំ​ត្រង់ចំណុច​កំភួនជើង​។​

​ជនបង្ក​ហេតុការណ៍​មានឈ្មោះ​ទើប​សុខ​សាន​ប្រុស​អាយុ​៣៦​ឆ្នាំ​រស់នៅ​ក្រុង​ប៉ែ​លិ​ន​ខេត្ត​ប៉ៃលិន​បានមក​ធ្វើ​គ្រូបង្រៀន​បើកបរ​ដៃ​ឮ​ទេពនិម្មិត​បើកបរ​ទិសដៅ​កើ​តទៅ​លិច​ជិះ​ម៉ូតូ​រងគ្រោះ​ពី​លិច​កើត​៕S/​