​គ្រូបង្រៀន​ម្នា​ក់ត​ខ្សែភ្លើង​ខុស​បច្ចេកទេស​បណ្ដាលឱ្យ​ឆក់​ស្លាប់​

884
ចែករម្លែក

ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​បុរស​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ខណៈ​រូបគាត់​បាន​កាត់ត​ខ្សែភ្លើង​ខុស​បច្ចេកទេស​បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ​និង​សមត្ថកិច្ច​។​ករណីនេះ​បានកើត​ឡើង​កាលពី​​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៤​និង​៣០​នាទី​នៅ​ចំនុច​ផ្ទះ​លេខ A៦ ផ្លូវ​ខាង​សារិន ក្រុមទី​៧ ភូមិ បឹង​សាឡាង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ឈ្មោះ​ស៊ុ​សុធា​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​មុខរបរ​ជា​គ្រូបង្រៀន​នៅ​សាលា​បឹង​កេងកង​ស្នាក់​នៅផ្ទះ​លេខ​៤២​សង្កាត់​ទឹកល្អក់​៣​ខណ្ឌទួលគោក​។​សមត្ថកិច្ច​បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បានមក​រៀបចំ​ប្រព័ន្ធ​ទឹក​ក្នុង​ផ្ទះជួល​កន្លែងកើតហេតុ​ដោយ​គាត់​បានដាក់​ម៉ូ​ទ័​រ​បូមទឹក​បន្ថែម​ឡើង​ទៅជា​ន់ទី​១​និង​ទី​២​។​ពេល​គាត់​ត​ខ្សែភ្លើង​ខុស​បច្ចេកទេស​បណ្តាលឱ្យ​ឆក់​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ផ្នែក​ជំនាញ​បាន​ត្រួតពិនិត្យ​លើ​សាកសព​ថា​ពិតជា​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន​។​សាកសព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​នៅ​ស្រុកកំណើត​៕S/

#