​គ្រូពេទ្យ​សល់​ពី​សម័យ​ប៉ុលពត​ចាក់​ថ្នាំ​៣​ម្ជុល​ផ្តាច់​សង្ខា​ក្រមុំ​រោងចក្រ​ចោល​ម្តាយ​មេម៉ាយ​អាយុ​៦៥​ឆ្នាំ​នៅ​ស្រុក​ស្វាយជ្រុំ​

1814
ចែករម្លែក
  • 22
    Shares

(​ស្វាយរៀង​)៖​នារី​ក្រមុំ​រោងចក្រ​វ័យ​១៩​ម្នាក់​បាន​ស្លាប់ចោល​ម្តាយ​ដែលជា​ស្ត្រី​មេម៉ាយ​យ៉ាង​អាណោចអាធម្ម​ណាស់​ដោយសា​រ​គ្រូពេទ្យ​ស្ទើរភ្លើង​សល់​ពី​សម័យ​ប៉ុលពត​ចាក់​ថ្នាំ​៣​ម្ជុល​បណ្តាល​ឲ្យ​ស្លាប់​។​ហេតុការណ៍​នេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ភូមិ​និង​នៅ​ស្រុក​ស្វាយជ្រុំ​ស្ថិតក្នុង​ភូមិ​ស្វាយ​ក្អែរ​ឃុំ​តា​សួស​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​កាលពី​ល្ងាច​ថ្ងៃទី​២៦​ខែ​កក្ត​ដា​ឆ្នាំ​២០១៧​។​

​ម្តាយមីង​នារី​រងគ្រោះ​មានឈ្មោះ​ទិ​ត្យ​ស៊ី​អាយុ​៤៣​ឆ្នាំ​ដែល​នៅក្នុង​ហេតុការណ៍​បាន​រៀបរាប់​ឲ្យ​ដឹងថា​នារី​រងគ្រោះ​ស្លាប់​ដោយសារ​គ្រូពេទ្យ​សល់​ពី​សម័យ​ប៉ុលពត​នោះ​មានឈ្មោះ ថោង វ​ល័​ក្ខ អាយុ ១៩​ឆ្នាំ​មុខរបរ​កម្មការិនី​រោង​នៅ​ក្រុង​បាវិត​ម្តាយ​ឈ្មោះ ទិ​ត្យ ស៊ាន រស់​នៅតែ​៣​នាក់​និង​ម្តាយមីង​តែប៉ុណ្ណោះ​។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​៖​នៅ​ល្ងាច​ថ្ងៃកើតហេតុ​ក្មួយ​របស់គាត់​បាន​ទូរស័ព្ទ​ពី​រោងចក្រ​មក​ប្រាប់​ម្តាយ​ថា​ខ្លួន​ឈឺក្បាល​និង​ថប់ៗ​ដង្ហើម​។​ឮ​កូន​និយាយ​ដូច្នេះ​ម្តាយ​បាន​ប្រាប់​ឲ្យ​កូនសុំ​ច្បាប់​សម្រាក​មួយថ្ងៃ​មក​ផ្ទះ​វិញ​។​លុះ​មក​ម៉ោង​៤​ជាង​ម្តាយ​ក៏បាន​ហៅ​គ្រូពេទ្យ​ក្នុងភូមិ​(​គ្រូពេទ្យ​សល់​ពី​សម័យ​ប៉ុលពត​)​។​មកហើយ​ក៏បាន​ចាក់​ថ្នាំ​ចូល​ស​សៃ​ដៃ​អស់​កន្លះ​សឺ​រាំង​ស្រាប់តែ​នារី​រងគ្រោះ​បាន​និយាយថា​រមាស់​ខ្លាំងណាស់​។​ឃើញ​អ្នកជំងឺ​មិន​ស្រួល​គ្រូពេទ្យ​ក៏​ចុះ​ទៅយក​ថ្នាំ​ក្នុង​កាបូប​ថា​ជា​ថ្នាំបន្សាប​និង​ចាក់​ថែម​២​ម្ជុល​ទៀត​ត្រង់​ភ្លៅ​សងខាង​មួយសន្ទុះ​នារី​រងគ្រោះ​ក៏​បាត់មាត់បាត់ករ​តែម្តង​។​

​ប្រភព​បាន​បន្តថា​ឃើញ​ដូច្នេះ​ម្តាយមីង​ភ័យ​ខ្លាំងណាស់​ក៏​រត់ទៅរក​ក្រូចឆ្មា​និង​ស្ករស​យកមក​បន្សាប​។​ប៉ុន្តែ​មិនអាច​ជួយ​បាន​នោះ​ព្រោះ​ជាតិ​ថ្នាំ​ជ្រាប​ចូលក្នុង​ស​សៃ​ឈាម​ពេញ​អស់ហើយ​។​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​៖​ក្រោយ​សភាពការណ៍​មិន​ស្រួល​គ្រូពេទ្យ​ស្ទើរភ្លើង​បាន​រត់ឡើង​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​ទុក​ឲ្យ​នារី​រងគ្រោះ​ដេកស្លាប់​នៅផ្ទះ​ជាមួយ​ម្តាយមីង​និង​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​យ៉ាង​ខ្លោចផ្សារ​ក្រៃលែង​។​

សមត្ថកិច្ច​ស្រុក​ស្វាយជ្រំ​បាន​ឲ្យ​ដឹងថា​៖​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​រាយការណ៍​ប្រជាពលរដ្ឋ​មាន​ករណី​គ្រូពេទ្យ​ចាក់​បណ្តាល​ឲ្យ​អ្នកជំងឺ​នោះ​ក៏​ចុះ​មកដល់​កើតហេតុ​ខាងលើ​រួម​និង​គ្រូពេទ្យ​ជំនាញ​ធ្វើ​កោសល្យវិច័យ​បានធ្វើការ​ពិនិត្យ​ទៅលើ​សព​នារី​រងគ្រោះ​និង​សំបក​ថ្នាំ​ដែល​គ្រូពេទ្យ​សល់​ពី​សម័យ​ប៉ុលពត​បាន​ចាក់​។​

ប្រភពពី​សមត្ថកិច្ច​ដ​ដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​៖​លោកគ្រូ​ពេទ្យ​ខាងលើ​មានឈ្មោះ ហាស់ ប៊ុនធឿន អាយុ ៥៨​ឆ្នាំ​មុខរបរ​ជា​គ្រូពេទ្យ​តាម​ភូមិ​ហើយ​កន្លងមក​ខាង​មន្ទីរ​សុខាភិបាល​ធ្លាប់ធ្វើ​កិច្ចសន្យា​ផងដែរ​។​ប៉ុន្តែ​មិនដឹង​ម៉េច​នៅតែ​បន្ត​ដើរ​ចាក់​ថ្នាំ​ទៀត​។​ខាង​អាជ្ញាធរ​ដែនដី​និង​ខាង​មន្ទីរ​សុខាភិបាល​ធ្លាប់​ចុះ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​វិស័យ​សុខាភិបាល​អំពី​គ្រូពេទ្យ​តាម ភូមិ ឃុំ ស្រុក និង ធ្លាប់ធ្វើ​កិច្ចសន្យា​ជាមួយ​លោកគ្រូ​ពេទ្យ​ខាងលើ​ផងដែរ​។​

​ប៉ុន្តែ​ប្រជាពលរដ្ឋ​មិនសូវ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ​សោះ​ទាល់តែ​កើតមាន​រឿង​ទើប​បន្ទោស​នេះ​បន្ទោស​នោះ​។​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​និង​សមត្ថកិច្ច​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​យើង​ឲ្យ​ដឹងថា​៖​លោកគ្រូ​ពេទ្យ​ខាងលើ​ខាងលើនេះ​គឺ​គ្មាន​សញ្ញាប័ត្រ​ស្អី​នោះទេ​គឺ​សល់​ពី​សម័យ​ប៉ុលពត​និង​ចេះ​តៗ​គ្នា​តែប៉ុណ្ណោះ​។​ច្ចុ​ប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាមរក​លោកគ្រូ​ពេទ្យ​ដែល​គ្មាន​សញ្ញាប័ត្រ​យកមក​ទទួលខុសត្រូវ​តាម​និតិ​វិធី​ច្បាប់​ឲ្យ​ខាន​តែ​បាន​។​

ពាក់ព័ន្ធ​ករណី​ខាងលើនេះ​លោក​កែរ​រដ្ឋា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ថា​៖​ទាក់ទិន​ទៅ​ករណី​លោក​ពេទ្យ​ចាក់​ថ្នាំ​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​លោក​ក៏បាន​ដឹង​ព័ត៌មាន​នេះដែរ​ហើយ​លោកហាស់​ប៊ុនធឿន​ដែលជា​គ្រូពេទ្យ​ចាក់​តាម​ភូមិ​កន្លង​ខាង​មន្ទីរ​សុខាភិបាល​ធ្លាប់ធ្វើ​កិច្ចសន្យា​២​ទៅ​៣​ដង​រួចមកហើយ​ដើម្បី​បញ្ឈប់​ការដើរ​ចាក់​និង​តាំងខ្លួន​ជា​គ្រូពេទ្យ​ទៀត​។​ប៉ុន្តែ​ជនល្មើស​នៅតែ​បន្ត​លួច​ធ្វើ​សកម្មភាព​ដដែល​រហូត​ដល់​មាន​អ្នកស្លាប់​រត់​យករួចខ្លួន​៕​S/ដោយ៖វ៉ៃ​កូ


​ ​ ​