​គ្រួសារ​កុមារា​រងគ្រោះ​ដែល​រសាត់​តាម​ទឹកជំនន់​ស្លាប់​បានទទួល​អំណោយ​

232
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ក្រុមគ្រួសារ​កុមារា​រងគ្រោះ​ដែល​រសាត់​តាម​ទឹកជំនន់​បណ្តាលឱ្យ​ស្លាប់​កាលពី​យប់​ថ្ងៃទី​៣​ខែកញ្ញា​នៅ​ទំនប់​បង្ហៀរទឹក​តេ​ជោ​បុ​ស្បូវ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​កាលពី​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៩​ក្រុមគ្រួសារ​កុមារ​រងគ្រោះ​បានទទួល​អំណោយ​ជា​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​ដែលជា​អំណោយ​របស់លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​។​ក្នុងនោះ​លោក​ប្រាក់​ភី​មេឃុំ​ស្រអែម​ក៏បាន​ចូលរួម​ឩ​ប​ត្ថ​ម​ថវិកា​ផ្ទាល់ខ្លួនរ​ជូន​ដល់​គ្រួសា​កុមារា​រងគ្រោះ​ចំនួន​២៥​ម៉ឺន​រៀល​ផងដែរ​។​

​ក្នុងការ​ចុះទៅ​ប្រគល់​ថវិកា​នឹង​គ្រឿង​ឩ​ប​ភោគ​បរិភោគ​ដល់​គ្រួសា​កុមា​រងគ្រោះ​នេះ​គឺ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៩​កន្លងទៅ​។​នៅក្នុង​ថ្ងៃ​ដដែល​នោះ​ប្រជា​ពល​រង​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ស្ថិត​ក្នុងភូមិ​ធម្មជាតិ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ចំនួន​១៥​គ្រួសារ​ទៀត​ត្រូវបាន​លោក​ប្រាក់​ភី​មេឃុំ​ស្រអែម​ដឹក​សម្ភារៈ​ជា​អង្ករ​ទឹកត្រី​,​ទឹកស៊ីអ៊ីវ​,​ដែលជា​អំណោយ​ផ្ទាល់ខ្លួន​ដឹក​តាម​ទូក​យកទៅ​ចែក​ដល់ៗ​ផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ​។​

​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ទាំង​១៥​គ្រួសារ​ខាងលើ​នោះ​លោក​ប្រាក់​ភី​បាន​ឩ​ប​ត្ត​ម​ជូន​ក្នុង​១​គ្រួសារៗ​ទទួលបាន​អង្ក​១​កា​រ៉ុង​ទំងន់​២២​គ​.​ក​ទឹ​ត្រី​១​យូរ​ទឹក​ស៊ី​អី​វ​១​យូ​ប៊ីចេង​១​កញ្ចប់​នឹង​ថវិកា​១​ចំនួន​ទៀត​៕S/