​គ្រួសារ​ក្រីក្រ​មួយ​កើត​បានកូន​អត់​លលា​ដ៍ក្បាល​ថែមទាំង​កំបុត​ម្រាមដៃ​ទាំងសងខាង​

203
ចែករម្លែក
  • 20
    Shares

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​ទារក​ដ៏​កម្សត់​មួយ​បាន​ប្រសូត្រ​នៅក្នុង​គ្រួសារ​ក្រីក្រ​នៃ​តំបន់​ដាច់ស្រយាល​ខេត្តស្ទឹងត្រែង​។​ជាធម្មតា​មនុស្ស​ភាគច្រើន​មាន​រាងកាយ​មាំមួន​សុខភាព​ល្អ​ក្រោយ​ចាប់កំណើត​ចេញពី​ផ្ទៃ​ម្តាយ​។​ដោយឡែក​ទារក​ដែល​ខុស​គេឯង​នោះ​គឺ​អត់​មាន​លលា​ក្បាល​ថែមទាំង​កំបុត​ម្រាមដៃ​ទាំងសងខាង​ទៀតផង​។​

​បន្ទាប់ពី​ប្រសូត្រ​ចេញពី​ក្នុង​ផ្ទៃ​ម្តាយ​បាន​ប្រាំ​ថ្ងៃ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ល្បី​តៗ​គ្នា​ចេញពី​ភូមិ​ផា​បាំង​ឃុំ​ថ្មកែវ​ស្រុក​សៀម​ប៉ាង​ភាគ​ខាងជើង​ជាង​ខាងកើត​ខេត្តស្ទឹងត្រែង​ជាប់​ព្រំប្រទល់​ព្រំដែន​កម្ពុជា​-​ឡាវ​។​

អ្នកស្រុក​នៅ​ទីនោះ​មានការ​អាណិតអាសូរ​ដ​ល់​គ្រួសារ​មួយ​នោះ​ខ្លាំងណាស់​ដោយ​ខ្លះ​ចង់​ជំរុញ​ឱ្យ​យក​កូន​ទើបនឹង​កើតមាន​រូបរាង​ចម្លែក​ទៅកាន់​មន្ទីរពេទ្យ​កុមារ​ធំៗ​នៅ​ទីក្រុង​ភ្នំពេញ​ឬ​ខេត្តសៀមរាប​ជាដើម​។​
​សម្តី​អ្នកស្រុក​និយាយ​បែបនេះ​ក្នុងនាម​ជា​ឪពុកម្តាយ​ពិតជា​ចង់យក​កូន​ទៅ​មន្ទីរពេទ្យ​ដូច​គេ​ប្រាប់​ណាស់​។​

ប៉ុន្តែ​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ខ្វះមុខខ្វះក្រោយ​ទៅណា​មិន​បានទេ​។​មន្ត្រី​សាលាស្រុក​សៀម​ប៉ាង​បានឱ្យដឹងថា​គ្រួសារ​គាត់​មានកូន​សរុប​៥​នាក់​សុទ្ធតែ​ប្រុស​ហើយ​កូនច្បង​បួន​នាក់​មាន​រាងកាយ​មាំមួន​ដូច​អ្នក​ទៃ​។​ខុស​អី​តែ​កូន​ទី​៥​ទើបនឹង​កើតចេញពី​ផ្ទៃ​ម្តាយ​បាន​ប្រាំ​ថ្ងៃ​មាន​លក្ខណៈ​ខុសគេ​បែបនេះ​។​ឃើញ​កូន​ដូចនេះ​ឪពុកម្តាយ​មិន​បន្ទោស​អ្នកណា​ឡើយ​គឺ​មានតែ​បណ្តោយ​ទៅតាម​វាសនា​ចុះ​។​

​សម្តី​ឪពុកម្តាយ​ចុងក្រោយ​មានតែ​សុំ​អង្វរ​ដល់​មហាជន​ជាពិសេស​សម្តេច​កិត្តិ​ព្រឹត្តិ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ជួយ​ដល់​គ្រួសារ​កំពុង​ជួប​ទុក្ខ​ធំ​នេះ​ផង​។​ក្តីសង្ឃឹម​ចុងក្រោយ​រំពឹងថា​នឹងមាន​ការអាណិតអាសូរ​សម្តេច​ជួយ​ដល់​គ្រួសារ​គាត់​អាចមាន​លទ្ធភាព​យកទៅ​កូនប្រុស​ដ៏​កម្សត់​មួយ​នេះ​ទៅកាន់​មន្ទីរពេទ្យ​ធំៗ​ដើម្បី​ព្យាបាល​ជំងឺ​៕S/