​គ្រួសារ​ផ្ទះ​ខ្យល់​កន្ត្រាក់​៣​គ្រួសារ​នៅ​ស្រុក​រមាសហែក​ទទួលបាន​អំណោយ​មនុស្សធម៌

322
ចែករម្លែក
  • 19
    Shares

ខេត្តស្វាយរៀង​៖​កាលពី​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៩​លោក​ម៉ែន​វិបុល​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​បាន​ចាត់​ក្រុមការងារ​សាខា​ដឹកនាំ​ដោយ​លោក​សរ​វណ្ណា​នាយក​សាខា​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​ទៅសួរសុខទុក្ខ​និង​ផ្តល់​អំណោយ​ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​យប់​ថ្ងៃទី​១៥​ខែមីនា​បណ្តាលឱ្យ​ខូចខាត​ផ្ទះ​អស់ ៧០​ភាគរយ​ចំនួន ៣ ខ្នង ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

​នាឱកាស​នោះ​ផងដែរ​លោក​សរ​វណ្ណា​នាយក​សាខា​តំណាង​លោក​ម៉ែន​វិបុល​ប្រធាន​គណៈកម្មាធិការ​សាខា​បាន​សំដែង​នូវ​ការអាណិតអាសូរ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយបាន​ខិតខំ​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​មាន​ជីវភាព​នឹង​ផ្ទះសំបែង​រស់នៅ​សមរម្យ​តែមួយ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​បណ្តាល​ឲ្យ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ខូចខាត​បែក​បាត់​ផ្ទះសម្បែង​គួរ​ឲ្យ​សោកស្តាយ​ដែល​នេះ​ជា​បាតុភូតធម្មជាតិ​ដែល​យើង​នឹកស្មាន​មិន​ដល់ ។​

​អំណោយ​ដែល​បានផ្តល់​ជូន​ដល់​គ្រួសារ​រងគ្រោះ​ទាំង ៣ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​ក្រ កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ កន្ទេល​បត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រីខ ១០ កំប៉ុង ឃី​ត ១ កញ្ចប់ (​មុង ភួយ ក្រ​ម៉ា សារុង ) ឆ្នាំងបាយ សម្ល ២ ថវិកា ២០០.០០០ រៀល ៕S/