​គ្រួសារ​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​បានទទួល​អំណោយ​មនុស្សធម៌​

781
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ជា​សុ​ផា​វុ​ធ​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ជាំ​ក្សាន្ត​និង​ក្រុមការងារ​បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​មរតក​តេ​ជោ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​កាលពី​ថ្ងៃ​ទី​៦​ខែឧសភា​ឆ្នាំ​២០១៩​។​

​លោក​ជា​សុ​ផា​វុ​ធ​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ជាំ​ក្សាន្ត​បាន​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​ឧបទ្ទវហេតុ​ភ្លើង​ឆេះ​ផ្ទះ​នេះ​។​ជាមួយ​នោះ​លោក​បាន​ផ្តាំផ្ញើ​និង​កុំ​អស់សង្ឃឹម ត្រូវខិតខំ​ប្រក​បរបរ​ចិញ្ចឹមជីវិត​ដើម្បី​សម្រាល​នូវ​ជីវភាព​រស់នៅ​និង​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ប្រុងប្រយ័ត្ន​ជៀសវាង​គ្រោះ ថ្នាក់​ឡើង​ជាយ​ថា ហេតុ ។​

​សម្ភារៈ​ដែល​បាន​ផ្តល់ជូន​រួមមាន ៖ អង្ករ ២៥ គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង ទឹកត្រី​ទឹក​ស៊ី​អ៉ី​វ ១​យួរ តង់​១ សារុង​១ ក្រមា​១ មុង​១ ភួយ​១ និង​ថវិកា​មួយចំនួន ៕S/​