​គ្រួសារ​អគ្គនាយក​ក្រុមហ៊ុន​ចំរើន​សម្បត្តិ​ចែក​សម្លៀកបំពាក់​និង​សម្ភារៈ​សិក្សា​ដល់​សិស្ស​

260
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​សម្លៀកបំពាក់​សម្ភារៈ​សិក្សា​ជាច្រើន​ត្រូវបាន​លោកស្រី​នៅ​យ៉​ន​ភរិយា​លោក ឃិត​ឈឿន​ជា​អគ្គនាយក​ក្រុមហ៊ុន​ចំរើន​សម្បត្តិ និង​ផ្សារ KC​និង​ផ្សារ KC ។​ព្រមទាំង​លោកស្រី ឃិត យាន​ជា​អគ្គនាយិកា​ផ្សារ​ខេ​ស៊ី​រួមជាមួយ​បុគ្គលិក​។​

ក្នុងនោះ​មាន​សប្បុរសជន​បាន​នាំយកទៅ​ប្រគល់ជូន​ដល់​សិក្សា​នុ​សិស្ស​លោកគ្រូ​អ្នកគ្រូ​នៅ​អនុវិទ្យាល័យ​គោក​ថ្ងាន់​ស្ថិតក្នុង​ភូមិ​ល្ហើយ​ឃុំ​ព្រាល​ស្រុក​ក​ញ្ជៀ​ច​ខេ​ត​ត្ត​ព្រៃវែង តាម​ការសន្យា​នាពេល​កន្លងទៅ​។​

​លោកស្រី​ឃិត​យាន​អគ្គនាយិកា​ផ្សារ​ខេ​ស៊ី​បាន​ថ្លែងថា​ទោះបីជា​លោកឪពុក​ខកខាន​មិន​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​នេះ ក៏​លោក​បានផ្តល់​ជា​មតិ​ផ្តាំផ្ញើរ​សួរសុខទុក្ខ ដល់​លោកគ្រូ​អ្នកគ្រូ​សិ​ស្សា​នុស្ស​ទាំងអស់ ត្រូវខិតខំ​ក្រេប​យកចំណេះ​ដឹង​ជៀសវាង​នូវ​អំពើ​បាយ​មុខ​ផ្សេងៗ​។​ការធ្វើ​កម្មវិធី​សប្បុរស​នូវថ្ងៃនេះ គឺ​ចង់បង្ហាញ​និង​បណ្តុះ​គំនិត​ក្នុងការ​ចែករំលែក​ទាំង​ចំណេះដឹង​និង​សម្ភារៈ​ខ្លះៗ​ជូនទៅ​ដល់​អ្នក​ដែល​កំពុង​ត្រូវការ និង​កំពុង​ខ្វះខាត​។​

​លោកស្រី ឃិត យាន​បន្ថែម​ប្រសាសន៍​របស់លោក​ឪពុក​ថា​ក្នុងការ​ចែករំលែក​និង​ជួយ​ទៅដល់​អ្នកដទៃ លុះត្រាតែ​យើង​ខ្លួនឯង​ប្រឹងប្រែង​ធ្វើការ​រកស៊ី​ទើប​យើង​អាច​បន្តទៅ​ជួយ​អ្នក ដទៃទៀត គឺ​ខ្លួនឯង​ជួយ​ខ្លួនឯង​សិន ហើយ​បន្តទៅ​ជួយ​អ្នក​ផ្សេងទៀត​។​

​លោកស្រី ឃិត យាន​អគ្គនាយិកា​ផ្សារ​ខេ​ស៊ី​ក៏បាន​បញ្ជាក់ដែរថា​ចំពោះ​សម្លៀកបំពាក់​ដែល​យកមក​ជូន លោកគ្រូ អ្នកគ្រូ ២០​នាក់ និង​សិស្សានុសិស្ស មាន​ប្រមាណ​ជា​៣២៣ កំ​ប្លេ រួមជាមួយ​សម្ភារៈ​សិក្សា មានដូចជា សៀវភៅ ប៉ិច ខ្មៅ​ដៃ និង​កាបូប​ដាក់​សម្ភារៈ​សិក្សា​។​

ក្នុងចំណោម​សិស្ស​ទាំង​ជាង​៣០០​នាក់ ក្នុង​មាន​សិស្ស ដែលមាន​ជីវភាព​ខ្វះខាត​ជាងគេ​ចំនួន​៣០​នាក់​ក៏​ទទួលបាន​នូវ​សម្ភារៈ​បន្ថែម​មានដូចជា សម្ភារៈ​សិក្សា​និង​កាបូប​ដាក់​សម្ភារៈ​សិក្សា​ផងដែរ​។​ចំណែក​លោកគ្រូ​អ្នកគ្រូ​ក៏​ទទួលបាន​សម្លៀកបំពាក់ និង​កាបូបស្ពាយ ដែរ​។

​គួរ​រំលឹក​ផងដែរ​ថា ដោយមាន​ការអនុញ្ញាត​ផ្ដួចផ្ដើម ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​តាមរយៈ​ឧ​ត្ត​ម​សេនីយ៍​ឯក​អ៊ិន​បូរ៉ា​អគ្គស្នងការ​ង​នគរបាលជាតិ​ទទួល​ផែន​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​យុត្តិធម៌​សាងសង់​អាគារ​សិក្សា​មួយ​ខ្នង​ប្រាំ​បន្ទប់​នៅ​អនុវិទ្យាល័យ គោក​ថ្ងាន់ ថែម​ទៀតផង​។​

​លោកស្រី​ឃិត​យាន​អគ្គនាយិកា​ផ្សារ​ខេ​ស៊ី​បាន​រៀប​រា​បន្ថែមថា​ផ្សារ​ខេ​ស៊ី​មាន​លក្ខណៈ​ជា​ផ្សារ​ភូមិ​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ​ទូទៅ ដោយបាន​រៀបចំ​ឱ្យមាន​លក្ខណៈ​ងាយស្រួល ទាំង​សណ្តាប់ធ្នាប់ និង​អនាម័យ ដើម្បី​ធានា បាន​នូវ​សុខុមាលភាព​ជូន​អតិថិជន​។ ផ្សារ​មាន​ផ្នែក​ទំនិញ ដែលមាន​តូប​លក់ទំនិញ​គ្រប់​ប្រភេទ​សរុប​ចំនួន​២៦៣​តូប​និង​មាន​បណ្ណាគារ​ហើយ​មាន​ចំណត​ក្រោម​ដី និង​ចំណត​មុខ​ផ្សារ​មាន​បរិវេន​ធំ​ទូលាយ​។

​ចំពោះ​ផ្នែក​សេវាកម្ម​មាន​សួន​កម្សាន្ត​សម្រាប់​កុមារ​បន្ទប់​ស្ទី​ម​សូ​ណា​ស្ប៉ា​ក្លិប​ហាត់ប្រាណ​យ៉ូ​ហ្គា​ស្នុ​ក​ឃ័​រ​ក្លឹប​វាយ​ប៉េង​ប៉ុង​អាង​ហែល​ទឹក​និង​គម្រោង​ស្កា​យ​បារ​និង​អាហារ​ដ្ឋា​ន​ផ្សេងៗ​។​ផ្សារ​យើង​មាន​ចក្ខុវិស័យ​ចូលរួមចំណែក​បម្រើ​ប្រជាពលរដ្ឋ​ជា​អ្នកផ្តល់​សេវាកម្ម​កីឡា​សុខភាព​។​ជា​កន្លែង​កម្សាន្ត​លំហែកាយ ស្របតាម​បី​ចំណុច គឺ​គុណភាព​សេវា​ល្អ​តម្លៃ​សមរម្យ​ដែល​ផ្តល់​ទំនុកចិត្ត​ខ្ពស់​សម្រាប់​អតិថិជន​។​

​នៅក្នុង​ផ្សារ​ខេ​ស៊ី​មាន​តូប​សម្រាប់​លក់ដូរ​តាមបែប​ផ្សារ​ភូមិ​មាន​អាង​ហែល​ទឹក​សម្រាប់​កូនក្មេង​និង​មនុស្ស​ធំ​ក្លិប​ហាត់ប្រាណ​ប៉េង​ប៉ុង​ស្នូកឃ័រ​កន្លែង​សម្រាប់​ក្មេង​លេង​បន្ទប់​ស្ទី​ម​សូ​ណា​ប្រុស​ស្រី​ដាច់ដោយឡែក​ពីគ្នា និង​មាន​បន្ទប់​សម្រាប់​ជួល​ធ្វើ​ការិយាល័យ សាលប្រជុំ តាម​តម្រូវការ​។​

​ក្រៅពី​គម្រោង​ផ្ទះល្វែង និង​ផ្សារ ក្រុមហ៊ុន ចំរើន សម្បត្តិ ខន​ស្ត្រា​ក់ សិន ខូ អិ​ល​ធី​ឌី ក៏មាន​ខុន​ដូ សែន​ជ័យ​ខុន​ដូរ​គំរោង​ថ្មី​ចាប់ផ្ដើម​សាងសង់​ហើយ​ទីតាំង​ជាប់​ផ្សារ​ខេ​ស៊ី​និង​ខុន​ដូរ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ឡា​ម័​រ​ខុន​ដូ​L’AMOURCONDO​។​

ចំណែក​ទីតាំង​គំរោង​ដី​ពុះ​ឡូ​តិ៍​ស្ថិតនៅ​ភូមិ​រំលង​សង្កាត់​ច្បារមន​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​ជាទី​តាំង​ដី​ល្អ​ជាប់​ផ្លូវជាតិ​លេខ​៤​។​ដោយឡែក​ក្រុមហ៊ុន​មាន​ផ្ទៃដី​សម្រាប់​អភិវឌ្ឍន៍ ក​សិ​ទេសចរណ៍ ស្ថិតនៅ​ភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត​។​

​សូមបញ្ជាក់​ផងដែរ​ថា​ផ្សារ​ខេ​ស៊ី​ដែលមាន​ទីតាំង​ចេញពី​ផ្លូវ​សហព័ន្ធ​រុស្សី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​(​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​)​បត់​ចូល​តាម​ខ្លោងទ្វារវត្ត​តាំងក្រសាំង​ខាងជើង​ប្រហែល​១២០០​ម៉ែត្រ​តាមផ្លូវ​បេតុង​ស្ថិតនៅ​ភូមិ​ចំការឪឡឹក​២​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​៕S/​