​គ្រួសារ​អតីតយុទ្ធជន​ខេត្តកំពង់ចាម​នឹង​ទទួលបាន​ដី​សម្បទាន​សង្គមកិច្ច​នៅ​ខេត្តក្រចេះ​

1158
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អាជ្ញាធរខេត្ត​កំពង់ចាម​បានប្រកាស​ជា​សាធារណ​:​ថា​នឹង​ផ្តល់​ដីជូ​ន​គ្រួសារ​សមាគម​អតីតយុទ្ធជន​ទាំងឡាយណា​ដែល​ខ្វះខាត​ជាក់ស្តែង ពិតប្រាកដ​នូវ​ដី​សម្រាប់​សង់​លំនៅស្ថាន និង​ដី​បង្កបង្កើនផល​ធ្វើស្រែ​ចម្ការ​នៅឯ​ខេត្តក្រចេះ​ទំហំ​ប្រហែល​៥០០​ហិកតា​។

​​នេះ​ជាការ​ប្រកាស​ឲ្យ​ដឹង​របស់លោក គួច ចំរើន ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​ខេត្តកំពង់ចាម និង​ជា​អភិបាលខេត្ត នៅ​ចំពោះមុខ​សមាជិក សមាជិកា នៃ​សមាគម​អតីតយុទ្ធជន​ស្រុក​ស្រី​សន្ធរ​ប្រមាណ​ជាង​១០០​នាក់ ក្នុង​ពិធី​ប្រគល់​មេដាយ និង​គ្រឿង​ឥស្សរិយយស​ដល់​ពួកគាត់​នៅក្នុង​សាលាស្រុក​នេះ កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។​
​ ​
​លោក គួច ចំរើន​បាន​មានប្រសាសន៍ថា​នេះ​ជាការ​ផ្តល់ជូន​អត្ថប្រយោជន៍​ថ្មី​មួយ​ផ្សេងទៀត​សម្រាប់​គ្រួសារ​បងប្អូន​អតីតយុទ្ធជន​ខេត្តកំពង់ចាម​។ ក្នុងនោះ​ការប្រកាស​កាលពី​សប្តាហ៍​កន្លងទៅ​ថា អត្ថប្រយោជន៍​គាំពារ​សង្គម​គឺ ផ្តល់​ឲ្យ​គ្រួសារ​អតីតយុទ្ធជន​សរុប​ជាង​បី​ពាន់​នាក់​ទៅពិនិត្យ និង​ព្យាបាល​មិនបាច់​បង់ប្រាក់​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​និង​តាម​មណ្ឌល​សុខភាព​នោះ​គឺ​បងប្អូន​ក្នុង​គ្រួសារ​នេះ​ទាំងអស់​គ្រាន់តែ​កាន់​ប័ណ្ណ​សមាគម​អតីតយុទ្ធជន ហើយ​ភ្ជាប់​ជាមួយ​សៀវភៅ​គ្រួសារ​នោះ គឺអាច​អញ្ជើញ​ទៅពិនិត្យ​ព្យាបាល​ចាប់ពី​ឥឡូវនេះ​បាន​ហើយ​។​

​លោក​ប្រធានកិត្តិយស​បានលើកឡើង​ថា បញ្ហា​អត្ថប្រយោជន៍​ថ្មី​ដែល​នឹងត្រូវ​ផ្តល់ជូន​បន្ត​នោះ គឺ​ដី​សម្បទាន​សង្គមកិច្ច​ចំនួន​ប្រហែល​៥០០​ហិកតា​។ ជា​ដី​របស់​ខេត្តក្រចេះ បាន​ចែករំលែក​ឲ្យ​គ្រួសារ​អតីតយុទ្ធជន ខេត្ត​ជា​គោលដៅ​របស់​សមាគម​អតីតយុទ្ធជន​ទូទាំងប្រទេស​។ ប៉ុន្តែ​នៅ​មិនទាន់​បានឃើញ​ទីតាំង​ដី​ជាក់ស្តែង​យ៉ាងណាទេ​។ ដែល​នេះ​ចាំបាច់​ប្រហែល​ពីរ​សប្តាហ៍​ទៀត យើង​នឹង​ដឹកនាំ​ប្រតិភូ ចុះទៅពិនិត្យ​ស្ថានភាព​ទីតាំង​ដី​នោះ​ពិតប្រាកដ​សិន ហើយ​រង់ចាំ​ទទួល​ព័ត៌មាន​បន្ត​។​

​លោក គួច ចំរើន បាន​បន្តថា ដី​នេះ​នឹងធ្វើ​ការបែងចែក​ជូនទៅ​លើ​គ្រួសារ​អតីតយុទ្ធជន​ទាំងឡាយណា ដែល​ខ្វះខាត​ដី​សាងសង់​លំនៅស្ថាន និង​ដី​ដាំ​ដំណាំ​បង្កបង្កើនផល​ពិតប្រាកដ ហើយ​ស្ម័គ្រចិត្ត​ទៅ​រស់នៅ​ទីនោះ​យ៉ាងច្បាស់​លាស់​ទៀត​។ ដោយមាន​ការចុះ​ស្រង់​ស្ថិតិ​ពី​មន្ត្រី​ជំនាញ​នូវ​ចំនួន​គ្រួសារ​ស្របតាម​ល័​ក្ខ​ខណ្ឌ​ខាងលើ​នោះ​។​

​លោក ទួ​ច ឆៃ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១ ខែឧសភា​ឆ្នាំ​២០១៨​នេះ​ថា ខណ​:​នេះ​មន្ត្រី​ជា​ប្រធានការិយាល័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ន គ្រប់​បណ្តា​ស្រុក និង​ក្រុង​ទាំងអស់​កំពុង​ចុះ​ស្រង់​ប្រមូល​គ្រួសារ​សមាគម​អតីតយុទ្ធជន​ខ្វះខាត​ដី​ដូច អ្វីដែល​លោក​អភិបាលខេត្ត​បានប្រកាស​នោះ​ហើយ​។ ដើម្បី​យក​ទិន្នន័យ​ទាំងអស់​មក​បូកសរុប​នៅ​ខាង​មន្ទីរ​វិញ​៕S/

​គ្រួសារ​អតីតយុទ្ធជន​ខេត្តកំពង់ចាម​នឹង​ទទួលបាន​ដី​សម្បទាន​សង្គមកិច្ច​នៅ​ខេត្តក្រចេះ​